អ្នកកាសែតនិងសង្គមស៊ីវិលចុះថតសកម្មភាពប៉ះទង្គិចគ្នារវាងកូដករនិងសមត្ថកិច្ចពាក់ព័ន្ធករណីក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់បុគ្គលិកនិងសហជីព ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

ស្ត្រីមានផ្ទៃពោះ​ដែល​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​នៅ​មុខ​កាស៊ីណូ​ណាហ្គា​កំពុង​ឈឺ​ខ្លួន

ស្ត្រីជាបុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ដែលមានផ្ទៃពោះ ហើយត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននៅ​ពេលកំពុង​តវ៉ា​នោះ ថ្លែងថា ក្រោយពេល​ដោះលែង​មក​វិញ​ គាត់កំពុងតែឈឺពេញខ្លួន ដោយ​សារ​តែកម្លាំង​សមត្ថកិច្ច​ជាបុរស​មានគ្នាច្រើន បានចាប់រុញច្រានរូបគាត់ទាំងបង្ខំ និងគំរាមវាយដោយដំបង បើទោះជាគាត់បានប្រាប់ថាមានផ្ទៃពោះក៏ដោយ។​

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn)

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ថា ការ​ចាប់​ខ្លួន​កូដករ​អាច​ជាការ​បំពាន​លើ​ច្បាប់​សិទ្ធិមនុស្ស

ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​ថ្កោលទោស​ចំពោះការ​ចាប់​ខ្លួន និង​ឃុំខ្លួន​ថ្នាក់ដឹកនាំ​សហជីព​ណាហ្គាវើលដ៍ និង​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពន្យល់​នូវ​សកម្មភាព​ឆ្លើយតប​របស់​មន្រ្តី​នគរបាល​នៅក្នុង​ករណី​នេះ។

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

វិភាគ៖ តើវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ផ្ដើមចេញពីបញ្ហាអ្វី?

គិតត្រឹមសប្ដាហ៍ទី១ ខែមករានេះ បុគ្គលិក​ណាហ្គាវើលដ៍ចំនួន២៦នាក់ដែល​ភាគច្រើន​ជា​ស្ត្រីនិង​ជាមេដឹកនាំ​សហជីព ក្នុង​នោះមា​ន​ទាំង​កញ្ញា ឈឹម ស៊ីថរ ផង​នោះ ត្រូវ​បាន​អា​ជ្ញា​​ធរ​ឃាត់ខ្លួន​ជា​បន្ត​បន្ទាប់ ដោយ​ចោទ​ថា ពួក​គេ​ធ្វើបាតុកម្មខុសច្បាប់។

ប្រធានរដ្ឋសភា និងសមាជិកសភា ចូលរួមក្នុងកិច្ចប្រជុំសភា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

សង្គម​ស៊ីវិល​ចង់​ឃើញ​តំណាង​រាស្ត្រជួយ​អន្តរាគមន៍​ការ​តវ៉ា​របស់​កម្មករ​ណាហ្គាវើលដ៍​

សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស និង​ការងារ ទទូច​ឱ្យ​តំណាងរាស្ត្រ​គ្រប់​​និន្នាការ​រួម​​ចំណែក​​ស្តាប់​កង្វល់ និង​ពាំនាំ​បញ្ហា​របស់​កូដករ​ក្រុមហ៊ុន​ល្បែងណាហ្គាវើលដ៍ យកទៅ​ពិភាក្សា ​និង​ដោះស្រាយ។

តុលាការ​សម្រេច​ឃុំខ្លួន​មេដឹកនាំ​សហជីព​២​នាក់​និង​ម្នាក់​ទៀត​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ ពាក់ព័ន្ធ​នឹង​កូដកម្ម​នៅ​ណាហ្គា​វើលដ៍​

តុលាការ​សម្រេច​ឃុំ​ខ្លួន កញ្ញា ឈឹម ស៊ីថរ និង​ លោក សុខ ណារិទ្ធ ថ្នាក់ដឹកនាំ​សហជីព​នៅ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ នៅ​ពន្ធនាគារ​ព្រៃស នៅថ្ងៃនេះ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា​ខណៈ​មន្ត្រីសហជីព​ម្នាក់​ទៀត លោក សុខ គង្គា ត្រូវ​បានដាក់​ឱ្យ​ស្ថិត​នៅក្រោមការ​ត្រួត​ពិនិត្យរបស់​តុលាការ។

កូដករអហិង្សាចំនួន១៤នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពេលពួកគេតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។

អាជ្ញាធរ​ដោះលែង​កូដករ​ណាហ្គាវើលដ៍ ១៦ នាក់វិញ​ក្រោយ​ធ្វើ​កិច្ច​សន្យា​អប់រំ

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ដោះលែង​កូដករ​ណាហ្គាវើលដ៍ ១៦​នាក់​មកវិញ កាល​ពី​យប់​ថ្ងៃទី៤ ខែមករា​នេះ ក្រោយ​សាកសួរ និង​ធ្វើកិច្ច​សន្យា​អប់រំ។

តុលាការ​បន្ត​សាកសួរ​មេដឹកនាំ​សហជីព​៣​នាក់ ពាក់ព័ន្ធ​នឹង​ការ​ដឹកនាំ​កូដកម្ម​នៅ​មុខ​ណាហ្គាវើលដ៍​

សមត្ថកិច្ច​បាន​​​បញ្ជូន​​​កញ្ញា ឈឹម ស៊ីថរ និង​​ថ្នាក់ដឹកនាំ​​សហជីព​​ពីរ​​នាក់​​ទៀត ទៅ​​តុលាការ​​ក្រុង​​ភ្នំពេញ​​ជា​​ថ្មីម្តង​​ទៀត នៅ​​វេលា​​ម៉ោង​ ៩ និង​ ៨​នាទី​​ ព្រឹក​​​ថ្ងៃទី៥ ខែមករានេះ ដើម្បី​​បន្ត​នីតិវិធី។

សង្គម​​ស៊ីវិល​​ជាង១០០ អំពាវ​នាវ​​ឱ្យ​ដោះលែង​​កញ្ញា ឈឹម ស៊ីថរ​ និង​​សមាជិក​​សហជីព​ជា​​បន្ទាន់​​និង​​ឥតលក្ខខណ្ឌ

ក្រុម​អង្គការសង្គមស៊ីវិល សហភាព​សហជីព សហព័ន្ធសហជីព និង​សមាគមជាង​ ១០០​ (១១៩) ​ស្ថាប័នបាន​អំពាវនាវ​ឱ្យ​ដោះ​លែង​ថ្នាក់​ដឹក​នាំ និង​សមាជិក​សហជីពណាហ្គាវើលដ៍ ដែល​ត្រូវបាន​​ចាប់​ខ្លួន​ជាបន្ទាន់ និង​ឥតលក្ខខណ្ឌ។

មេសហជីព កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅម្ដុំណាហ្គាវើលដ៍ ជិតរដ្ឋសភា ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

UPDATED៖ អាជ្ញាធរបានចាប់ខ្លួនមេសហជីព ៣នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធនឹងកូដកម្មនៅមុខណាហ្គាវើលដ៍

អាជ្ញាធររាជធានីភ្នំពេញ បាន​ចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ និងគូកន២នាក់ទៀត បញ្ជូនទៅតុលាការនៅរសៀលនេះ ពាក់ព័ន្ធនឹង «ការញុះ​ញង់ និងរៀបចំការតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍»។

សន្និសីទសារព័ត៌មានស្ដីពីការឃាត់ខ្លួនមេសហជីពនិងបុគ្គលិកណាហ្គាវើលដ៍ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ វេលាម៉ោង​៩ព្រឹក​ ថ្ងៃទី០៤​ ខែមករា​ ឆ្នាំ២០២២​។

សារព័ត៌មាន​ខ្លះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​យក​ព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​ពាក់ព័ន្ធ​ការ​ចាប់​ខ្លួន​កូដករ​ណាហ្គាវើលដ៍

ស្ថាប័នសារព័ត៌មានមួយចំនួនដូចជា VOD, EAC និង GN Time ជាដើម មិនត្រូវបានអនុញ្ញាតឱ្យចូលយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ការចាប់ខ្លួន​បុគ្គលិក​ណាហ្គាវើលដ៍ (Naga World)» នៅព្រឹកថ្ងៃនេះទេ ខណៈក្លឹបសារព័ត៌មានចង់ឃើញអាជ្ញាធរបើកទូលាយចំពោះគ្រប់ស្ថាប័ន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ