
វិភាគ៖ តើការរកឃើញបទល្មើសនៅបឹងទន្លេសាបដល់ពេលត្រូវរុះរើមន្ត្រីពាក់ព័ន្ធឬទេ?
ការដែលរាជបណ្ឌិត្យសភាកម្ពុជា រកឃើញបទល្មើសនេសាទទ្រង់ទ្រាយធំដែលជាបទល្មើសថ្មីមួយទៀត បន្ថែមលើបទល្មើសទន្ទ្រានដីព្រៃលិចទឹកនៅបឹងទន្លេសាបរាប់ម៉ឺនហិកតានោះ បានបង្កើតចម្ងល់ជាច្រើនជុំវិញទំនួលខុសត្រូវរបស់រដ្ឋាភិបាលនិងអាជ្ញាធរដែនដីពីការប្ដេជ្ញាចិត្តការពារធនធានធម្មជាតិដែលចិញ្ចឹមប្រជាពលរដ្ឋច្រើនលាននាក់ និងជាច្រើនជំនាន់មកនេះ។