
រដ្ឋាភិបាលបន្តកាត់ដីបឹងតាមោកជាង៤០០ហិកតាទៀត ទៅឱ្យឧកញ៉ានិងគ្រួសារផ្កាយ២ម្នាក់នៅអង្គភាព“ង៧០”
រដ្ឋាភិបាលបានកាត់ផ្ទៃបឹងតាមោកចំនួន៤២៥ ហិកតាបន្ថែមទៀត ប្រគល់ឱ្យឧកញ៉ា និងគ្រួសារឧត្ដមសេនីយ៍ផ្កាយពីរនៅអង្គភាព“ង៧០” បន្ថែមទៀត ដែលធ្វើឱ្យចំនួនផ្ទៃបឹងតាមោកដែលត្រូវបានកាត់និងកំពុងចាក់ដីលុបមានទំហំជាង២ ០០០ ហិកតាហើយ។