
ពលរដ្ឋ២៥០គ្រួសារនៅបឹងតាមោកទាមទារអភិវឌ្ឍន៍នៅនឹងកន្លែង ខណៈអាជ្ញាធរតម្រូវឱ្យដូរទៅទីតាំងថ្មី
ប្រជាពលរដ្ឋ២៥០គ្រួសារ រស់នៅជាប់បឹងតាមោក ស្ថិតក្នុងសង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទាមទារការអភិវឌ្ឍនៅនឹងកន្លែង ខណៈអាជ្ញាធរតម្រូវឱ្យដោះដូរទៅទីតាំងថ្មី ក្រោមហេតុផលថា ពលរដ្ឋទាំងនោះរស់នៅលើចំណីផ្លូវដោយខុសច្បាប់។