
ប្រធានអាស៊ានជំរុញឱ្យបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា ក្រោយមានការវាយប្រហារបណ្ដាលឱ្យមនុស្សស្លាប់និងរបួសច្រើន
កម្ពុជាក្នុងនាមប្រធានអាស៊ាន ជំរុញឱ្យបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ាជាបន្ទាន់ ខណៈខ្លួនមានការព្រួយបារម្ភជាខ្លាំងចំពោះការកើនឡើងនូវអំពើហិង្សាក្នុងប្រទេសនេះ ជាពិសេសការវាយប្រហារតាមអាកាសនាពេលថ្មីៗនេះ ដែលបណ្ដាលឱ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។