នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថ្លែងក្នុងកម្មវិធីមួយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

ជប៉ុន​នឹង​បញ្ចេញ​ប្រេង​មួយចំនួន​ពី​ស្តុក​បម្រុង​របស់​ខ្លួន​តាម​សំណើ​របស់​អាមេរិក

រដ្ឋមន្រ្តីសេដ្ឋកិច្ច-ពាណិជ្ជកម្ម​ជប៉ុន លោក Koichi Hagiuda បានថ្លែងប្រាប់អ្នកយកព័ត៌មាន​នៅថ្ងៃពុធ​នេះ​ថា ប្រទេសជប៉ុន​នឹងបញ្ចេញប្រេងមួយចំនួនពីស្តុកបម្រុងជាតិរបស់ខ្លួន ដើម្បីជួយចូលរួមទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងនៅលើពិភពលោក។

លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ (ហ្វេសប៊ុក៖ President Joe Biden)

រដ្ឋបាល​លោក ចូ បៃឌិន អញ្ជើញ​តៃវ៉ាន់​ឱ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ខ្លួន

រដ្ឋបាលរបស់ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃឌិន បានអញ្ជើញកោះតៃវ៉ាន់ឱ្យចូលរួមក្នុង «កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ (Summit for Democracy)» របស់ខ្លួន ដែលធ្វើឡើងនៅខែក្រោយ នេះ​បើ​តាម​បញ្ជី​ឈ្មោះ​អ្នក​ចូល​រួម​ដែលត្រូវ​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ ហើយ​ករណីនេះក៏នឹងទំនងជាធ្វើឱ្យចិនមានការខឹងសម្បារផងដែរ។

ទាហានតៃវ៉ាន់ សាកល្បងត្រៀមរៀបចំខ្លួនសម្រាប់ថ្ងៃបុណ្យជាតិនៃដែនកោះតៃវ៉ាន់ ខែតុលា ឆ្នាំ២០២១។

នាវា​ចម្បាំង​អាមេរិក​មួយ​ត្រូវ​បាន​ប្រទះ​ឃើញ​ឆ្លងកាត់​ច្រកសមុទ្រ​តៃវ៉ាន់​ជាថ្មី​ម្ដងទៀត

នាវាចម្បាំងអាមេរិកមួយគ្រឿងត្រូវបានប្រទះឃើញ​បើក​ឆ្លង​កាត់​ច្រក​​សមុទ្រ​​តៃវ៉ាន់ (Taiwan Strait) ជាថ្មីម្ដងទៀត នៅថ្ងៃអង្គារនេះ ខណៈ​អាមេរិកចាត់ទុកថា​ជាសកម្មភាពដែលពួកគេត្រូវធ្វើឡើង​ជា​ប្រចាំ។

អង្គការ Philabundance ផ្ដល់អំណោយដល់ជនដែលអត់ឃ្លាននៅអាមេរិក អំឡុងពេលស្ថានភាពកូវីដ១៩រាលដាល។

អាមេរិក​ណែនាំ​ពលរដ្ឋ​ខ្លួន​កុំ​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាល្លឺម៉ង់​និង​ដាណឺម៉ាក ខណៈ​ករណី​ឆ្លង​កើន​ឡើង

មជ្ឈមណ្ឌលបង្ការ និងកម្ចាត់ជំងឺឆ្លង (CDC) និងក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ​ម្សិលមិញនេះ បានណែនាំដល់​ពលរដ្ឋ​របស់ខ្លួនមិនឱ្យមានការធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ និងដាណឺម៉ាក ដោយ​សារតែការកើនឡើងខ្ពស់នៃករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសទាំងពីរនេះ។ នេះបើតាមការផ្សព្វផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ចុះសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅខេត្តកំពង់ចាម ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ហ៊ុន សែន ប្រកាស​បន្ត​វិធាន​បិទខ្ទប់​ដៃគូ​ប្រកួត​ដែល​លោកសេរី​គាំទ្រ

មេដឹកនាំបក្សកាន់អំណាច បង្ហាញជំហរជាថ្មីទៀតពីការប្រើវិធានបិទខ្ទប់ការប៉ុនប៉ងវិលត្រលប់​មកប្រ​ឡូក​​ក្នុ​ង​ឆាកនយោបាយវិញ ចំពោះ​​ក្រុមអ្នក​នយោបាយ​ដែលលោកហៅថា «ជ្រុលនិយម» បើទោះ​បីមា​នការគាបសង្កត់ពីអន្តរជាតិក៏ដោយ ក្រោមហេតុផលដើម្បីការពារស្ថិរភាពនយោបាយសម្រាប់ប្រទេស។

លោក ស៊ី ជីងពីង ប្រធានាធិបតីចិន។ (fmprc.gov.cn)

លោក ស៊ី ជីនពីង ប្រាប់​មេដឹកនាំ​អាស៊ាន​ថា​ចិន​គ្មាន​បំណង​ប្រើ​អំណាច​គាបសង្កត់​តំបន់​នោះទេ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងប្រាប់មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)​ ទាំង១០​ប្រទេស នៅក្នុងកិច្ចប្រជុំកំពូលមួយនៅថ្ងៃចន្ទនេះថា ចិននឹងមិនធ្វើទុក្ខបុកម្នេញ​លើប្រទេសជិតខាង​តូចៗ​ក្នុងតំបន់របស់ខ្លួននោះទេ ស្របពេលដែលភាពតានតឹងនៃសមុទ្រចិន​ខាងត្បូងកើនឡើង។ នេះបើតាមការ​ផ្សព្វផ្សាយ​របស់​​ទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

បេក្ខជន​ប្រធានាធិបតី​មក​ពី​បក្ស​ប្រជាធិបតេយ្យ លោក ចូ បៃ​ដិន ក្នុង​យុទ្ធនាការ​រក​សំឡេងឆ្នោត​មុន​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២០នេះ។

អត្ថបទ​ទស្សនៈ៖ នយោបាយ​ការបរទេស​របស់​លោក ចូ បៃឌិន អនុវត្ត​ភូមិសាស្ត្រ​នយោបាយ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បី​ទប់ស្កាត់​ការ​រះឡើង​របស់​ចិន

តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មានសារៈសំខាន់សម្រាប់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ដោយសារការតភ្ជាប់សេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ និងសន្តិសុខរវាងតំបន់ប៉ាស៊ីហ្វិកខាងលិច និងតំបន់មហាសមុទ្រឥណ្ឌា ដែលកំពុងប្រែក្លាយជា «ប្រព័ន្ធយុទ្ធសាស្ត្រតែមួយ»។ វិបាកយុទ្ធសាស្ត្រនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះញ៉ាំងឱ្យសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តទប់ស្កាត់ការរះឡើងរបស់ចិននៅក្នុងតំបន់។

ទង់ជាតិកម្ពុជាដោតនៅពីលើអគារស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង។

អត្ថបទ​ទស្សនៈ៖ កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​និង​ឯករាជ្យភាព​របស់​កម្ពុជា

កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយរួមមួយនៃជម្លោះកម្ពុជា ដែលគេស្គាល់ជាទូទៅថាជា «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» បានបញ្ចប់ជម្លោះប្រកបដោយសោកនាដកម្ម និងការបង្ហូរឈាមដែលបណ្ដាលមកពី «សង្គ្រាមខ្ចីដៃ» ឬ «សង្រ្គាមអាយ៉ង» (proxy war) នៅក្នុងប្រវត្តិសាស្ត្រជម្លោះនយោបាយកម្ពុជា។

លោក ស៊ី ជីងពីង ប្រធានាធិបតីចិន។ (fmprc.gov.cn)

លោក ស៊ី ជីនពីង គ្រោង​យក​បញ្ហា​នៅ​កោះតៃវ៉ាន់​ជា​អាទិភាព​ក្នុង​កិច្ចពិភាក្សា​ជាមួយ​លោក ចូ បៃដិន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ត្រូវបានរំពឹងថា នឹងប្រើប្រាស់កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូរបស់ខ្លួនជាមួយប្រធានាធិបតី ​លោក ចូ បៃឌិន ដើម្បីព្រមានសហរដ្ឋអាមេរិកឱ្យថយក្រោយ ឬដកខ្លួនចេញពីបញ្ហាកោះតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅថ្ងៃចន្ទនេះ។

ក្រុមមន្ត្រីតាលីបង់ចូលរួមក្នុងពិធីប្រកាសឡើងកាន់តំណែងមន្ត្រីជាន់ខ្ពស់នៃខេត្ត Maidan Wardak ប្រទេសអាហ្វហ្គានីស្ថាន។

តាលីបង់​ធ្វើ​ព្យុហយាត្រា​យោធា​នៅ​ទីក្រុង​កាប៊ុល​ដើម្បី​បង្ហាញ​ពី​សាច់ដុំ​របស់​ខ្លួន

កងកម្លាំងតាលីបង់ កាលពីថ្ងៃអាទិត្យម្សិលមិញ បានធ្វើព្យុហយាត្រាយោធាមួយ​នៅក្នុងទីក្រុង​កាប៊ុល ដោយ​ប្រើប្រាស់រថពាសដែកផលិតនិងបន្សល់ទុកដោយអាមេរិក រួមនឹងឧទ្ធម្ភាគចក្ររបស់រុស្ស៊ី ដើម្បីបង្ហាញពីការផ្លាស់ប្ដូររបស់ពួកគេពីកងកម្លាំងបះបោរទៅជាកងទ័ពផ្លូវការ​មួយ​របស់​ប្រទេស។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ