កម្មកររោងចក្រមួយនៅរាជធានីភ្នំពេញប្ដឹងទៅក្រសួងការងារ ករណីថៅកែទូទាត់សំណងមិនត្រឹមត្រូវ
កម្មករបម្រើការងារនៅរោងចក្រ ហុង វ៉ា កម្ពុជាហ្គាមិន ម៉ាញូហ្វាក់ធឺរីង លីមីធីត (Hung Wah (Cambodia) Garment Mfg. Ltd.) សាខាទី១ ស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្ដឹងទៅក្រសួងការងារ ដោយចោទថា ថៅកែទូទាត់សំណងមិនត្រឹមត្រូវតាមផ្លូវច្បាប់។