កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ «ញូមីងដា (ខេបូឌា) ខូអិលធីឌី (New MINGDA CAMBODIA Co.,Ltd)» ស្ថិននៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផ្ទុះការតវ៉ា ក្រោយថៅកែបញ្ឈប់ជំនួយការផ្នែកត្រួតពិនិត្យសម្លៀកបំពាក់ចំនួន៥នាក់ពីការងារ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

កម្មករ​រោងចក្រ​ជិត​១០០០នាក់​នៅ​ផ្លូវ​វេងស្រេង​ផ្ទុះ​ការតវ៉ា ក្រោយ​ថៅកែ​បញ្ឈប់​ជំនួយការ​ត្រួតពិនិត្យ​ផ្នែកដេរ​៥នាក់

កម្មករ-កម្មការិនីជិត១ ០០០នាក់ដែលបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ «ញូមីងដា (ខេបូឌា) ខូអិលធីឌី (New MINGDA CAMBODIA Co.,Ltd)» ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានផ្ទុះការតវ៉ានៅថ្ងៃពុធនេះ ក្រោយថៅកែបញ្ឈប់ជំនួយការផ្នែកត្រួតពិនិត្យសម្លៀកបំពាក់ចំនួន៥នាក់ពីការងារ។

កម្មករ-កម្មការិនីប្រមាណ៣០០នាក់ បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់​ «ឃែន​ធើ​រេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd)» ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាំគ្នាតវ៉ាមុខក្រសួងការងារជាថ្មី ដើម្បីទាមទារសំណង៥ចំណុច ខណៈក្រសួងផ្ដល់ជូនត្រឹម៣ចំណុច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

កម្មករ​រោងចក្រ ឃែនធើរេន តវ៉ា​ទាមទារ​ប្រាក់សំណង​៥ចំណុច ខណៈ​ក្រសួង​ដោះស្រាយ​ឱ្យ​៣ចំណុច

កម្មករ-កម្មការិនីប្រមាណ៣០០នាក់ បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់​ «ឃែន​ធើ​រេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd)» ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃសុក្រ​នេះ បាននាំគ្នាតវ៉ាមុខក្រសួងការងារជាថ្មី ដើម្បីទាមទារសំណង៥ចំណុច ខណៈក្រសួងផ្ដល់ជូនត្រឹម៣ចំណុច។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

លោក ហ៊ុន សែន បញ្ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ឱ្យ​ដោះស្រាយ​សំណង​ជូន​កម្មករ​ដែល​ថៅកែ​រត់ចោល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យ​ដោះ​ស្រាយសំណ​ង​​​ជូន​កម្មករ​រោងចក្រ ឃែនធើរេន ដែលត្រូវបានថៅកែបិទទ្វារអាជីវកម្មរត់ចោល ដោយមិនបានបើកប្រាក់ឈ្នួល និង​ទូទាត់អត្ថ​ប្រយោជន៍​ផ្សេងៗ​ជូន​ពួក​គេ។

កម្មករបម្រើការ​ងារ​នៅ​រោង​ចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ស្ថិត​ក្នុងសង្កាត់​ចោម​ចៅ​ទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដាក់ញត្តិនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំអន្តរា​គម​ន៍​​ ករណីថៅកែបិទរោងចក្រដោយមិនបានបើកប្រាក់ឈ្នួលនិងទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេតាមផ្លូវច្បាប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។

កម្មករ​រោងចក្រ ឃែនធើរេន តវ៉ា​ទាមទារ​ទៅ​តុលាការ​ចេញ​ដីកា​ជាថ្មី​រក្សា​ការពារ​ទ្រព្យ​ក្នុង​រោងចក្រ​ទាំងមូល

កម្មករ​បម្រើការ​ងារ​នៅ​រោង​ចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ស្ថិត​ក្នុងសង្កាត់​ចោម​ចៅ​ទី១ រាជធានីភ្នំពេញ បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅ​ថ្ងៃចន្ទនេះ ទាមទារឱ្យតុលាការចេញដីការក្សាការពារជាថ្មីទៀត ដើម្បីថែរក្សាទ្រព្យសម្បត្តិរោងចក្រចំនួន៣ចំណុច ខណៈថៅកែបិទរោងចក្រដោយមិនបានបើកប្រាក់ឈ្នួល និងទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេតាមផ្លូវ​ច្បាប់។

កម្មករ​ប្រមាណ៤០នាក់ ធ្វើការ​នៅ​រោងចក្រ ជីនសឹង ស្ថិត​​ក្នុង​ភូមិក្រាំងស្វាយ ឃុំព្រែកកំពឹស សង្កាត់ដង្កោ រាជធានីភ្នំពេញ​ បាន​​នាំ​គ្នាប្រ​មូល​​ផ្ដុំតវ៉ា​នៅ​មុខ​រោងចក្រ ទាម​ទារ​ការ​ដោះ​ស្រាយ​វិវាទ​ការ​ងារ​ទៅតា​ម​ច្បាប់​​ ក្រោយ​រោងចក្រ​បាន​បញ្ឈប់​​​កម្មករ​ដោយពុំប្រាប់​ពីមូលហេតុនិង​ផ្ដល់ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ដល់​កម្មករ​ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។

កម្មករ​រោងចក្រ ជីងសឹង តវ៉ា​ទាមទារ​ឱ្យ​ថៅកែ​ដោះស្រាយ​វិវាទ​ការងារ ក្រោយ​បញ្ឈប់​ដោយ​គ្មាន​មូលហេតុ

កម្មករ​ប្រមាណ៤០នាក់ ធ្វើការ​នៅ​រោងចក្រ ជីងសឹង ស្ថិត​​ក្នុង​ភូមិក្រាំងស្វាយ ឃុំព្រែកកំពឹស សង្កាត់ដង្កោ រាជធានីភ្នំពេញ​ បាន​​នាំ​គ្នាប្រ​មូល​​ផ្ដុំតវ៉ា​នៅ​មុខ​រោងចក្រ នៅថ្ងៃ​ព្រហស្បតិ៍នេះ ដើម្បី​​ទាម​ទារ​ឱ្យ​​​ក្រសួង​ពាក់ព័ន្ធ និង​​ថៅកែរោងចក្រ ​ដោះ​ស្រាយ​វិវាទ​ការ​ងារ​ទៅតា​ម​ច្បាប់​​ ក្រោយ​រោងចក្រ​បាន​បញ្ឈប់​​​កម្មករ​ដោយពុំប្រាប់​ពីមូលហេតុនិង​ផ្ដល់ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ដល់​កម្មករ​។​

ក្រុម​សង្គមស៊ីវិល​ជំរុញ​ទៅ​រដ្ឋាភិបាល​អនុវត្តកិច្ច​គាំពារ​សង្គម​សម្រាប់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ក្រុមអង្គការសង្គមស៊ីវិលជាតិ និង​អន្តរ​ជាតិ បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​អនុវត្តគោលនយោបាយជាតិគាំពារសង្គមសម្រាប់កម្មករ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោយ​រកឃើញថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលជិត៦ឆ្នាំមកនេះ កម្មករសេដ្ឋកិច្ច​ក្រៅប្រព័ន្ធជិត ៧លាននាក់ នៅ​មិនទាន់​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​មួយ​នេះនៅឡើយ។

ក្រសួង​នឹង​ចុះ​ធ្វើ​អធិការកិច្ច​ជំរឿន​ទិន្នន័យ​កម្មករ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​នៅ​ដើម​ខែ​ក្រោយ

ក្រសួងការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹង​ចុះ​ជំរឿននិង​​​ផ្ទៀងផ្ទាត់​ទិន្នន័យ​​ចាក់​វ៉ាក់​សាំងកូវីដ-១៩របស់កម្មករនិយោជិតនៅតាម​រោង​ចក្រ​សហគ្រាស​នានា នៅ​ដើមខែសី​ហា ឆ្នាំ២០២២។

ក្រសួង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់សោធន

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំពីការធ្វើយុទ្ធនាការផ្សព្វផ្សាយពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតក្រោមបទប្បញត្តិនៃច្បាប់ស្ដីពីការងារ។

កម្មករ-កម្មការិនីប្រមាណ៨ ០០០នាក់ ធ្វើការ​នៅ​ក្រុម​ហ៊ុន​​​ ខេនស្ព័ត​ស៊ូ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បាន​តវ៉ា​បិទ​កំណាត់​ផ្លូវ​ជាតិលេខ​៥ ដើម្បី​ទាម​ទារ​​ឱ្យ​ថៅកែ​ដោះស្រាយ​​បញ្ហា​​​ចំនួន៣៥​ចំណុច ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

សហជីព​មួយ​ស្នើ GMAC អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ ខេនស្ព័តស៊ូ គោរព​ច្បាប់​សហជីព

សហព័ន្ធ​សហជីព​ឯករាជ្យ (INDEPENT TRADE UNION FEDERTION) ស្នើសមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) ឱ្យជួយអន្តរាគមន៍ទៅថៅកែរោងចក្រ​ផលិត​ស្បែក​ជើង ខេនស្ព័តស៊ូ (Can Sports Shoes Cambodia) ស្ថិតនៅ​ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង គោរពច្បាប់ស្ដីពីសហជីព។

ក្រសួងការងារ​កំណត់​កាលវិភាគ​ពី​ការ​ចរចា​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ឆ្នាំ២០២៣

ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវ​កាល​វិភាគ​ចរចាប្រាក់​ឈ្នួល​អប្បបរ​មាសម្រាប់​កម្មករ​-កម្មការិនី​​​ផ្នែកវាយ​នភណ្ឌ​កាត់ដេរ ផលិតស្បែកជើង ផលិត​ផលធ្វើដំណើរ​ និងកាបូប សម្រាប់​​ឆ្នាំ២០២៣​ ដោយគ្រោងប្រជុំជាដំណាក់កាលៗ​ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ