ប្រទេសមួយចំនួនតម្រូវឱ្យធ្វើតេស្តរកជំងឺកូវីដ-១៩ សម្រាប់អ្នកដំណើរមកពីប្រទេសចិន
បណ្ដាប្រទេសមួយចំនួនក្នុងនោះរួមមាន សហរដ្ឋអាមេរិក អ៊ីតាលី ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និងតៃវ៉ាន់ ជាដើម តម្រូវឱ្យអ្នកដំណើរមកពីប្រទេសចិនធ្វើតេស្តរកជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Shine នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។