នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១

អ្នក​ជំងឺ​ជាង​១០​នាក់​ស្លាប់​ដោយសារ​វីរុស​កូវីដ-១៩ ខណៈ​អ្នក​ឆ្លង​ថ្មី​មាន​ជិត​២០០​នាក់

កម្ពុជាបានរកឃើញករណីឆ្លងជំងឺ​កូវីដ-១៩ថ្មី ចំនួនជិត២០០​នាក់បន្ថែមទៀត (យោងតាមលទ្ធផលបញ្ជាក់ដោយ PCR test) ខណៈ​អ្នកជំងឺជាង​១០​​​នាក់​​ទៀតបាន​ស្លាប់​ដោយជំងឺនេះ។

ពលរដ្ឋម្នាក់កាន់កាតចាក់រ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ នៅពីមុខសាលាបឋមសិក្សាភ្នំពេញថ្មី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។

កុមារ​អាយុ​ក្រោម​១៨​ឆ្នាំ​មិន​បាច់​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ នៅ​ពេល​ចេញ​ចូល​ទីតាំង​ផ្សេង​នានា

រដ្ឋបាល​រាជធានី​​ភ្នំពេញ ស​ម្រេច​មិនឱ្យកុមារ​​អាយុ៦ឆ្នាំដល់​​​ក្រោម១៨ឆ្នាំ បង្ហាញ​​​បណ្ណ​​ចាក់​​វ៉ាក់​​សាំង​​កូវីដ-១៩ រាល់​​ពេល​​​ចេញ-ចូល​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈនិងឯកជន​​ទាំង​​អស់ក្នុង​រាជធានីភ្នំពេញ​​នោះទេ ពីព្រោះពួក​គេមិន​មែន​ជាក្រុម​ហានិភ័យដែលមានការចម្លងសកម្មនៃជំងឺ​កូវីដ-១៩​នោះ​ទេ។

ស្ត្រីម្នាក់អុំទូកទៅបំពេញការងារប្រចាំថ្ងៃ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អង្គការ FAO ថា​គ្រួសារ​ងាយ​រងគ្រោះ​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដោយសារ​វិបត្តិ​កូវីដ-១៩

អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ ​(FAO​) បានឱ្យដឹងថា នៅកម្ពុជា គ្រួសារក្រីក្រនិងងាយរងគ្រោះកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយសារបាត់បង់ចំណូលក្នុងអំឡុងវិបត្តិកូវីដ-១៩ ខណៈពួកគេភាគច្រើនពឹងផ្អែកលើប្រភពចំណូលពីការងារកសិកម្ម និងលក់កម្លាំងពលកម្មទាំងក្នុងប្រទេសនិងក្រៅប្រទេស។

កុមារាជាសិស្សម្នាក់លាងដៃជាមួយសាប៊ូ នៅសាលារៀនមួយកន្លែង។

World Vision ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អនុវត្ត​ទម្លាប់​លាង​ដៃ​នឹង​សាប៊ូ​ក្នុង​បរិបទ​ជំងឺ​កូវីដ-១៩

អង្គការ​ទស្សនៈពិភពលោក​អន្តរជាតិ-កម្ពុជា (World Vision) បាន​ប្រកាស​ថា ក្នុង​ឆ្នាំ២០២១ គ្រួសារ​ពលរដ្ឋ​កម្ពុជា​ជិត​៨០​ភាគរយ នៅ​ក្នុង​តំបន់​គោលដៅ​របស់​ខ្លួន​ចំនួន៩ខេត្ត មានកន្លែង​​លាងដៃ​នឹង​សាប៊ូ។

ទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

គម្រោង​យុត្តិធម៌​ពិភពលោក​ ទម្លាក់​ពិន្ទុ​នីតិរដ្ឋ​កម្ពុជា​ជាង​២​ភាគរយ​នៅ​ឆ្នាំ​២០២១

អង្គការគម្រោងយុត្តិធម៌ពិភពលោក (WJP) បានដកពិន្ទុនីតិរដ្ឋកម្ពុជា ២,៣ភាគរយ​បន្ថែម​ទៀត សម្រាប់​របាយ​ការណ៍​របស់​ខ្លួន​ក្នុង​ឆ្នាំ២​០​​២​​១នេះ និងរក្សាចំណាត់ថ្នាក់កម្ពុជាជាប្រទេសនីតិរដ្ឋទាបបំផុតលំដាប់ទី២ ក្នុងចំណោមប្រទេស​១៣៩ និងលំដាប់ទី១ ក្នុង​ចំណោមប្រទេសមានប្រាក់ចំណូលមធ្យមកម្រិត​ទាប។

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ចេញពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ផ្លាស់ទៅសណ្ឋាគារ The Great Duke ស្ថិតនៅចំកណ្ដាលក្រុងភ្នំពេញវិញ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។

អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍​២០កុម្ភៈ​កើន​ដល់​ជាង​២៦០០​នាក់

កម្ពុជាបានរកឃើញករណីឆ្លងជំងឺ​កូវីដ-១៩ថ្មី ចំនួនជាង២៦០​នាក់បន្ថែមទៀត (យោងតាមលទ្ធផលបញ្ជាក់ដោយ PCR test) ខណៈ​អ្នកជំងឺជិត​៣០​​​នាក់​​ទៀតបាន​ស្លាប់​ដោយជំងឺនេះ ដែលធ្វើឱ្យអត្រាអ្នកស្លាប់បាន​កើនដល់​ជាង២ ៦០០នាក់។

បុណ្យ​កឋិនទាន​ឆ្នាំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​តាម​ទម្លាប់​ តែ​មិន​អនុញ្ញាត​ឱ្យ​ដង្ហែ​តាម​ផ្លូវ​ឬ​ជុំវិញ​ព្រះវិហារ​

ក្រសួងធម្មការ និងសាសនា បញ្ជាក់ថា ពិធីបុណ្យកឋិនទានសម្រាប់ឆ្នាំ២០២១នេះ នឹងប្រព្រឹត្តទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ប៉ុន្តែ​អាជ្ញាធរហាម​ឃាត់​នូវការផ្សព្វផ្សាយ​កម្មវិធី​បុណ្យ ដង្ហែតាមដងផ្លូវឬជុំវិញព្រះវិហារ ពោលគឺគ្រាន់តែវេរប្រគេនត្រៃចីវរជាកិច្ចសម្រេចបុណ្យ។

ពលរដ្ឋខេត្តបាត់ដំបងឆ្លងដែនខុសច្បាប់

រយៈពេល២សប្ដាហ៍ដើមខែនេះ ពលរដ្ឋខ្មែរជិត៤០០នាក់ដែលប្រថុយឆ្លងដែនទៅថៃត្រូវបានចាប់ខ្លួន

មន្រ្តីសង្គមស៊ីវិល លើកឡើងថា ពលរដ្ឋខ្មែរជាង​៣៧០នាក់ រួម​ទាំងកុមារតូចៗផង​នោះ​ ត្រូវ​បានអាជ្ញាធរ​ព្រំដែន​កម្ពុជានិ​ង​ថៃ ចាប់ឃាត់ខ្លួនបាន អំឡុងពួកគេលួចឆ្លងដែនទាំងប្រថុយទៅរកការងារធ្វើនៅប្រទេសថៃ គិតចាប់ពីថ្ងៃទី១ ដល់​ថ្ងៃទី១៣ ខែតុ​លា ឆ្នាំ២០២១។ 

សន្តិសុខឃ្លាំមើលរក្សាសុវត្ថិភាពនៅខាងក្រៅវិទ្យាស្ថានរោគសាស្ត្រ វូហាន ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ក្រុមអង្គការសុខភាពពិភពលោក (WHO) ដែលមានភារកិច្ចស៊ើបអង្កេតប្រភពដើមនៃវីរុសកូរ៉ូណា (COVID-19) នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។

WHO​ បង្កើត​ក្រុម​ការងារ​ថ្មី​មួយ​ដើម្បី​កំណត់​ប្រភព​ដើម​នៃ​ជំងឺ​កូវីដ-១៩

អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រកាសបង្កើតក្រុមការងារថ្មីមួយ កាលពីថ្ងៃពុធម្សិលមិញ និង​បានចាត់ទុកថាជាឱកាសចុងក្រោយរបស់ខ្លួន ដើម្បីកំណត់ពីប្រភពដើមនៃជំងឺកូវីដ-១៩ ស្របពេលដែលអង្គការនេះក៏បានជំរុញឱ្យប្រទេសចិន​ចូលរួមសហការផងដែរ។

វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់​ - Sinovac) ដែលបានបញ្ជាទិញពីចិន ចំនួន១,៥លានដូស មកដល់ព្រលានយន្តហោះភ្នំពេញអន្តរជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ស៊ីណូវ៉ាក់​២លាន​ដូស​បន្ថែមទៀត​ដែល​ជា​ជំនួយ​របស់​ចិន

កម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន២លានដូសបន្ថែម ដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនចិន នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ