កម្ពុជា​នឹង​តភ្ជាប់​បណ្ដាញ​ខ្សែកាប​ក្រោម​បាត​សមុទ្រ​ពី​ហុងកុង ដើម្បី​ប្រព័ន្ធ​អ៊ីនធឺណិត​មាន​គុណភាព​និង​តម្លៃថោក

រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ អះអាង​ថា កម្ពុជាកំពុងគិតគូរតភ្ជាប់បណ្ដាញខ្សែកាបក្រោមបាតសមុទ្រពីហុងកុងមកខេត្តព្រះសីហនុ ប្រទេសកម្ពុជា ប្រវែងជាង២ ៧០០គីឡូម៉ែត្រ ដើម្បីធ្វើឱ្យ​ប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា​មានគុណ​ភាពនិងតម្លៃថោកជាងមុន។

ក្រសួង​ស្នើ​ឱ្យ​ឈប់​ប្រើ​ឧបករណ៍​បង្កើន​កម្លាំង​សេវា ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​សេវា​ទូរសព្ទ​ចល័ត

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្នើឱ្យពលរដ្ឋបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្រិតគុណភាពសេវាទូរសព្ទចល័តក្នុងបរិវេណបុរីមួយចំនួន។

បុគ្គលិកម្នាក់កំពុងតែបើកចូលប្រើប្រាស់អ៊ីម៉ែលនៅការិយាល័យ។

ក្រសួង​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការវាយប្រហារ​បោកបញ្ឆោត​ប្រភេទ BEC ទៅលើ​វិស័យ​ឯកជន

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អំពាវនាវ​ដល់វិស័យ​ឯកជនឱ្យមានការប្រុងប្រយ័ត្ន​ខ្ពស់ ខណៈ​ការ​វាយ​ប្រហារ​បោក​បញ្ឆោត​ប្រភេទ Business Email Compromise (BEC) ទៅលើ​វិស័យ​ឯកជន​​មាន​ការកើនឡើង។

លោក ហ៊ុន សែន សម្រេច​បង្កើត​គណៈកម្មាធិការ​រដ្ឋាភិបាល​ឌីជីថល

រាជរដ្ឋាភិបាល​បានសម្រេចចេញអនុក្រឹត្យ ស្ដីពីការរៀបចំនិងការប្រព្រឹត្ដទៅរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដោយថា ដើម្បីធានានូវប្រសិទ្ធភាពនៃការបំពេញមុខងារជួយដល់ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល។

បុរស​ម្នាក់​កាន់​ទូរសព្ទ​របស់​ខ្លួន​ដែល​កំពុងតែ​ដំណើរការ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ថា​ពលរដ្ឋ​ប្រមាណ ៧០% មិនមាន​ចំណេះដឹង​ឌីជីថល​កម្រិត​មូលដ្ឋាន

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អះអាងថា ​ប្រជាជន​កម្ពុជា​មិនដល់៣០ភាគរយ​ទេដែល​មានចំណេះដឹងផ្នែក​ឌីជីថល ឬបច្ចេកវិទ្យាអេឡេត្រូនិច​​កម្រិត​មូលដ្ឋាន ហើយពលរដ្ឋប្រមាណ៧០ភាគរយទៀតគ្មានចំណេះដឹងមួយនេះឡើយ ​​ខណៈព័ត៌មាន​ក្លែងក្លាយ ​កំពុង​​កើនឡើង​​និងគំរាមកំហែង​ដល់អ្នកប្រើប្រាស់​នាពេល​​បច្ចុប្បន្ន​។

សាខាមួយនៃក្រុមហ៊ុន Opennet នៅខេត្តបាត់ដំបង។

អ្នក​នាំ​ពាក្យ​ថា អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ Opennet​ នឹង​ពុំ​មាន​ការ​ប៉ះ​ពាល់​ឡើយ​ក្នុង​ពេល​ព្យួរ​អាជ្ញាបណ្ណ

ការ​​ប្រើប្រាស់​​សេវា​​អ៊ីនធឺណិត​​របស់​​អតិថិជន​​​បច្ចុប្បន្ន​របស់​​ក្រុមហ៊ុន King Technologies (Opennet) នឹងពុំមាន​ការប៉ះពាល់​ឡើយ នៅក្នុង​អំឡុង​ពេល​នៃ​ការ​ព្យួរអាជ្ញាបណ្ណ​បណ្តោះ​អាសន្ន​​របស់​ក្រុមហ៊ុន​ក្នុង​រយៈពេល​​មួយ​​ខែ។

សាខាមួយនៃក្រុមហ៊ុន Opennet នៅខេត្តបាត់ដំបង។

ក្រុមហ៊ុន Opennet នឹង​ត្រូវ​បិទ​ជា​បណ្ដោះ​អាសន្ន​នៅ​សប្ដាហ៍​ក្រោយ ដោយសារ​បំណុល​ជាង​៦លាន​ដុល្លារ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងចុះទៅបិទក្រុមហ៊ុន King Technologies (Opennet) ជាបណ្ដោះអាសន្ននៅសប្ដាហ៍ក្រោយនេះ បន្ទាប់ពីក្រុមហ៊ុនដែលផ្ដល់សេវាអ៊ីនធឺណិតនៅកម្ពុជាមួយនេះមិនព្រមចូលទៅទូទាត់បំណុលប្រមាណជា៦,៦លានដុល្លារអាមេរិក។

រដ្ឋាភិបាល​ពន្យារពេល​អនុវត្ត​អនុក្រឹត្យ​ស្ដីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ» ក្រោម​ហេតុផល​កូវីដ-១៩

រដ្ឋាភិបាលកម្ពុជាបានសម្រេចពន្យារពេលអនុវត្តអនុក្រឹត្យស្ដីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ» ក្រោមហេតុផលនៃការឆ្លងជំងឺកូវីដ-១៩កំពុងកើនឡើង។

អតិថិជន Opennet បារម្ភ​ពី​ការ​ខាតបង់​ ខណៈក្រសួង​ព្រមាន​ព្យួរ​អាជ្ញាបណ្ណ​ដោយ​សារ​ជាប់​បំណុល​

អតិថិជន​របស់​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត Opennet បារម្ភ​ពីការ​ខាតបង់​ថវិកា និង​ផលិតភាព​ការងារ ខណៈក្រសួង​ចំនួន​ពីរ​បាន​ព្រមាន​ព្យួរអាជ្ញាបណ្ណ​របស់​ក្រុមហ៊ុន​នេះ ក្នុង​ករណីដែល​ក្រុមហ៊ុន​មិន​ព្រម​ទូទាត់​បំណុល​ជូនរដ្ឋ​ក្នុង​រយៈពេល ៧ ថ្ងៃ។

ក្រសួង​សេដ្ឋកិច្ច​ទុក​ពេល​៧ថ្ងៃ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត Opennet ទូទាត់​ប្រាក់បំណុល

ក្រសួង​សេដ្ឋកិច្ច និងក្រសួងប្រៃសណីយ៍ ទុករយៈពេល៧ថ្ងៃឱ្យក្រុមហ៊ុន ឃីង ថេកណឡជី ឬ Opennet ដែលជាក្រុមហ៊ុនចែកចាយនិងផ្ដល់សេវាអ៊ីនធឺណិតនៅកម្ពុជា ទូទាត់ប្រាក់បំណុល ចាប់ពីថ្ងៃជូនដំណឹងនៅថ្ងៃទី១០ ខែកុម្ភៈ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ