អ្នកធ្វើការ​វិស័យ​ព័ត៌មាន៖ រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការជំរុញ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ចេញ​តាម​ការ​ប្ដេជ្ញាចិត្ត

អ្នកធ្វើការលើវិស័យព័ត៌មាននៅកម្ពុជាបានលើកឡើងថា រដ្ឋាភិបាលបរាជ័យក្នុងការជំរុញ​សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានឱ្យបានចេញទៅតាមការប្ដេជ្ញាចិត្តរបស់ខ្លួន បន្ទាប់ពីសេចក្ដីព្រាងច្បាប់នេះត្រូវបានពិភាក្សាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមកដល់ពេលនេះមិនទាន់អនុម័តចេញជាផ្លូវការនៅឡើយ។

លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃជំនុំជម្រះអតីតសកម្មជនបក្សសង្គ្រោះជាតិ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

សង្គម​ស៊ីវិល​ថា អ្នកជាប់ឃុំ​ក្នុង​បទល្មើស​គ្រឿងញៀន​ខ្លះ​មាន​សំណាង​ជាង​សកម្មជន​ដីធ្លី

ក្រុមអង្គការសង្គមស៊ីវិល ជំរុញទៅក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាល​ឱ្យអនុវត្តច្បាប់ការឃុំខ្លួនសកម្មជន​សង្គម និងឧកញ៉ាមួយចំនួន ឱ្យស្មើភាពគ្នា ខណៈអង្គការសង្គមស៊ីវិល​សង្កេតឃើញថា ការអនុវត្តច្បាប់កន្លងមកមិនស្មើភាពគ្នា។

រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​មួយ​ស្តី​ពី​«យុទ្ធនាការ​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​ទូទាំង​ប្រទេស» នៅទីស្ដីការក្រសួងយុត្តិធម៌ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

ក្រសួង​យុត្តិធម៌ រក​ឃើញ​ការ​ជំនុំ​ជម្រះ​សំណុំ​រឿង​គ្រឿងញៀន​ខ្លះ​ខ្វះ​ភាព​ត្រឹមត្រូវ

ក្រសួងយុត្តិធម៌ រំឭកតុលាការឱ្យពង្រឹងនីតិវិធីជំនុំជម្រះសំណុំរឿងបទល្មើសគ្រឿងញៀន ដើ​ម្បី​ធានាសុក្រឹត​ភាព​នៃ​ការ​ស្វែង​រក​ការ​ពិត​ស្រប​តាម​ច្បាប់ ក្រោយ​ពី​រក​ឃើញ​ថា ករណី​ខ្លះ​បានដំណើរការទៅដោយមិនអនុលោមទៅតាមមាត្រា៧៤នៃច្បាប់។

រថយន្តពន្ធនាគារដែលដឹកអ្នកជាប់ចោទមកចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

សង្គម​ស៊ីវិល​បារម្ភ​ថា ការ​បន្ធូរ​បន្ថយ​ទោស​ទណ្ឌិត​ខ្វះ​តម្លាភាព​និង​មាន​អំពើ​ពុករលួយ

សង្គមស៊ីវិលជំរុញទៅក្រសួងយុត្តិធម៌ ទប់ស្កាត់អំពើពុករ​លួ​យ និង​កុំឱ្យមាន​ការ​រើស​អើ​ងអ្នកជាប់ឃុំដែលត្រូវ​លើក​លែងនិង​បន្ធូរបន្ថយ​ទោស ក្នុងពិធីបុ​ណ្យជាតិខាងមុខ។

«ពិធីប្រគល់-ទទួលកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា សមិទ្ធផលនៃនយោបាយឈ្នះឈ្នះ» ដើម្បីតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋាភិបាល​នៅ​មិន​ទាន់​អាច​បញ្ជាក់​ពី​លទ្ធភាព​នាំ​ប្រេង​ឆៅ​ពី​ឥណ្ឌូនេស៊ី​មក​កម្ពុជា​វិញ​នៅ​ឡើយ

ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់​នៅថ្ងៃសុក្រនេះថា រដ្ឋាភិបាល​នៅមិ​ន​ទាន់​បាន​ទទួល​​​ដំណឹង​​ជាផ្លូវ​ការ​ណាមួ​យទាក់ទិនស្ថានភាពប្រេងឆៅជិត៣០ម៉ឺនបារ៉ែល ដែលបានដាក់ស្នើសុំ​​បញ្ជូន​​​ត្រ​​ឡប់​​​​​ពីប្រទេសឥណ្ឌូនេស៊ីមកកម្ពុជាវិញនៅឡើយទេ។ 

ទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

គម្រោង​យុត្តិធម៌​ពិភពលោក​ ទម្លាក់​ពិន្ទុ​នីតិរដ្ឋ​កម្ពុជា​ជាង​២​ភាគរយ​នៅ​ឆ្នាំ​២០២១

អង្គការគម្រោងយុត្តិធម៌ពិភពលោក (WJP) បានដកពិន្ទុនីតិរដ្ឋកម្ពុជា ២,៣ភាគរយ​បន្ថែម​ទៀត សម្រាប់​របាយ​ការណ៍​របស់​ខ្លួន​ក្នុង​ឆ្នាំ២​០​​២​​១នេះ និងរក្សាចំណាត់ថ្នាក់កម្ពុជាជាប្រទេសនីតិរដ្ឋទាបបំផុតលំដាប់ទី២ ក្នុងចំណោមប្រទេស​១៣៩ និងលំដាប់ទី១ ក្នុង​ចំណោមប្រទេសមានប្រាក់ចំណូលមធ្យមកម្រិត​ទាប។

បុរសជាអ្នកថតរូបបម្រើឱ្យស្ថាប័នសារព័ត៌មានមួយ ថតសកម្មភាពក្រុមគ្រូពេទ្យចុះយកសំណាកពលរដ្ឋនិងអាជីវកររស់នៅនិងធ្វើអាជីវកម្មនៅផ្សារចាស់ ក្រុងភ្នំពេញ ដែលសង្ស័យថាបានពាក់ព័ន្ធនឹងការឆ្លងសហគមន៍២០កុម្ភៈ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​រឹត​តែ​សំខាន់​ក្នុង​បរិបទ​ជំងឺ​កូវីដ-១៩

ការទទួលបានព័ត៌មាន គឺជាលក្ខខណ្ឌចាំបាច់មួយនៃអភិបាលកិច្ចល្អ និងការចូលរួមតាមបែបប្រជាធិបតេយ្យទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ ប្រជាពលរដ្ឋដែលទទួលបានព័ត៌មានល្អពេញលេញ អាចការពារសិទ្ធិសេរីភាពរបស់ពួកគេ ចូលរួមបញ្ចេញមតិ និងធ្វើឱ្យរដ្ឋាភិបាលមានគណនេយ្យភាព ជាពិសេសចូលរួមក្នុងដំណើរការធ្វើសេចក្ដីសម្រេចចិត្តដែលពាក់ព័ន្ធនឹងជីវិតរស់នៅរបស់ពួកគេ។

រយៈពេល ២២២ថ្ងៃ សំណុំរឿងព្រហ្មទណ្ឌចាស់៩៥% និងថ្មី៧៣% ត្រូវបានដោះស្រាយបញ្ចប់

ក្រសួងយុត្តិធម៌ ឱ្យដឹងថា រយៈពេល ២២២ថ្ងៃ សាលាដំបូងរាជធានី-ខេត្ត និងអយ្យអមសាលាដំបូងទូទាំងប្រទេស បានដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌចាស់​បានប្រមាណ ៩៥% នៃសំណុំរឿងសរុបក្នុងដំណាក់កាលជំនុំជម្រះ និង​សំណុំរឿងព្រហ្មទណ្ឌថ្មីបានប្រមាណ ៧៣%។

រដ្ឋសភា​នឹង​សួរ​ក្រសួង​យុត្តិធម៌​ពី​ប្រសិទ្ធភាព​អនុវត្ត​ច្បាប់​

រដ្ឋសភា​ប្រកាស​ថា ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែកនេះ​ មាន​របៀបវារៈ​មួយ​សួរ​ក្រសួង​យុត្តិធម៌​ពី​ប្រសិទ្ធភាព​អនុវត្ត​ច្បាប់​ និងពង្រឹងសមត្ថភាពរបស់មន្ត្រី។

ក្រសួងយុត្តិធម៌បង្កើតក្រុមប្រឹក្សា​ទិដ្ឋភាពច្បាប់សម្រាប់ជួយដល់ចៅក្រមកាន់សំណុំរឿងដីធ្លី

ក្រសួងយុត្តិធម៌សម្រេចបង្កើតក្រុមពិភាក្សាទិដ្ឋភាពច្បាប់សម្រាប់ផ្ដល់ប្រឹក្សាដល់ចៅក្រមដែលទទួលជំនុំជម្រះសំណុំរឿងទំនាស់ដីធ្លី ដោយក្រសួងថាធ្វើដូចនេះដើម្បីធានាឲ្យការសម្រេចសេចក្តីរបស់ចៅក្រមកាន់តែមានភាពសុក្រិត និងចៀសវាងការតវ៉ាពីពលរដ្ឋមានទំានាស់ដីធ្លី។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ