សមត្ថកិច្ចខេត្តកំពង់ឆ្នាំងបញ្ជូនជនជាតិវៀតណាម​ម្នាក់​ទៅ​តុលាការ​ក្រោយ​នេសាទ​ខុសច្បាប់​នៅ​បឹងទន្លេសាប

សមត្ថកិច្ចខេត្តកំពង់ឆ្នាំង អះអាងថា មន្ត្រីជំនាញបានបញ្ជូនជនជាតិវៀតណាមម្នាក់ទៅតុលាការ ក្រោយរកឃើញថាបាន​ធ្វើ​សកម្មភាពនេសាទ​ដោយខុសច្បាប់នៅបឹងទន្លេសាប។

អ្នកមាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន WCC ជំរុញ​ទៅ​អាជ្ញាធរ​បញ្ជូន​សំណុំរឿង​លក់ដីខ្យល់​ទៅ​តុលាការ

អ្នកមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន WCC ដែលបានលក់ដីខ្យល់នៅស្រុករលាប្អៀរ និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង​ ជំរុញទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជួយបញ្ជូនសំណុំរឿងទៅតុលាការ ខណៈម្ចាស់ក្រុមហ៊ុនបន្តគេចវេះមិនព្រម​ដោះស្រាយ​ប្រគល់លុយឱ្យអ្នកទិញវិញទេនោះ។

ដីព្រៃដែលរងការឈូសឆាយពីសំណាក់ជនខិលខូច ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

មន្ត្រី​បរិស្ថាន​ខេត្តកំពង់ឆ្នាំង​ម្នាក់​រង​ការ​ចោទប្រកាន់​ថា​ឈូសឆាយ​ដីព្រៃ​ដោយ​ខុសច្បាប់

សាលាដំបូងខេត្តកំពង់ឆ្នាំង បានកោះហៅមន្ត្រីបរិស្ថានម្នាក់នៅខេត្តនេះឱ្យចូលសវនាការនៅ២សប្ដាហ៍ខាងមុខទៀត ដើម្បីឆ្លើយបំភ្លឺលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធការឈូសឆាយដីព្រៃដោយខុសច្បាប់។

ដីព្រៃដែលត្រូវបានជនខិលខូចធ្វើការឈូសឆាយធ្វើជាកម្មសិទ្ធិ ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ដីព្រៃ​ជាង​១០ហិកតា​ក្នុង​តំបន់​ការពារ​នៅ​ខេត្តកំពង់ឆ្នាំង រង​ការ​ឈូសឆាយ​ដោយ​ខុសច្បាប់

ដីព្រៃ​ជាង​១០ហិកតា​នៅតំបន់​ការពារ​ ស្ថិតក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រងការឈូសឆាយពីសំណាក់​ជន​ខិល​ខូច​ដោយ​ខុស​ច្បាប់ ខណៈអាជ្ញាធរកំពុងស្វែងរកអ្នកពាក់ព័ន្ធ​​មកដោះស្រាយតាមផ្លូវច្បាប់។

តុលាការ​ដាក់​ឱ្យ​អ្នក​ភូមិ​ឡពាង​២​នាក់​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ ខណៈ​​​​ពលរដ្ឋ​ម្នាក់​​ទៀត​​ឃុំ​ខ្លួន​ពាក់ព័ន្ធជម្លោះ​ដីធ្លី

សាលាដំបូងខេត្តកំពង់ឆ្នាំងសម្រេចឱ្យអ្នកភូមិឡពាង ២នាក់ បាននៅក្រៅឃុំ ប៉ុន្តែស្ថិតក្រោមការតាមដានតាមផ្លូវតុលាការដោយមិនកំណត់ពេលវេលាឡើយ ខណៈពលរដ្ឋម្នាក់ទៀតតុលាការសម្រេចឃុំខ្លួនពាក់ព័ន្ធរឿងជម្លោះដីធ្លីមួយកន្លែង។

សមត្ថកិច្ចខេត្តកំពង់ឆ្នាំងបញ្ជូនតំណាងសហគមន៍៣នាក់ទៅតុលាការពាក់ព័ន្ធការផ្សាយរឿងជម្លោះដីធ្លី

សមត្ថកិច្ច​ បានបញ្ជូនតំណាងសហគមន៍ និងអ្នកមានជម្លោះដីធ្លីចំនួន ៣នាក់ ​ទៅតុលាការខេត្តកំពង់ឆ្នាំង នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ ពាក់ព័ន្ធការថតសកម្មភាពពលរដ្ឋឈ្លោះគ្នារឿងដីធ្លី​ផ្សាយផ្ទាល់​តាម​បណ្តាញ​សង្គម​ ដោយ​មិនបាន​សុំការអនុញ្ញាត​ពី​អាជ្ញាធរមូលដ្ឋាន។

អ្នកស្រី អ៊ុំ សុភី ក្នុងសកម្មភាពប្រជុំពិភាក្សាមួយកាលពីពេលកន្លងទៅ។ (ហ្វេសប៊ុកអ្នកស្រី អ៊ុំ សុភី)

តំណាង​សហគមន៍​ដីធ្លី​៣​នាក់​និង​ចៅ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ស្រុក​ជល់​គិរី​​ឃាត់​ខ្លួន​ពាក់ព័ន្ធ​ការ​ផ្សាយ​ពី​ជម្លោះ​ដីធ្លី

យ៉ាងហោចណាស់តំណាងសហគមន៍ និងអ្នកមានជម្លោះដីធ្លីចំនួន ៣នាក់ ព្រមទាំងចៅរបស់ពួកគេមានអាយុជាង ១ខួបម្នាក់ដែលដោយទៅជាមួយផងនោះ ត្រូវបានសមត្ថកិច្ចស្រុកជល់គិរី  ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនសួរនាំពាក់ព័ន្ធថតសកម្មភាពពលរដ្ឋឈ្លោះគ្នារឿងដីធ្លីផ្សាយផ្ទាល់ តាមបណ្តាញសង្គមដោយមិនបានសុំការអនុញាតពីអាជ្ញាធរមូលដ្ឋាន

ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ កម្លាំងអាជ្ញាធរខេត្តចម្រុះ ចុះឃាត់គ្រឿងចក្រកំពុងឈូសឆាយដីគម្របព្រៃឈើរបស់រដ្ឋឆ្នាំ២០០២ ស្ថិតនៅក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មកទុកជាសម្បត្តិរដ្ឋវិញ។

អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​កំពុង​ស្រាវជ្រាវ​រក​អ្នក​រំលោភ​យក​ដី​គម្រប​ព្រៃឈើ​ជាង​៧០០​ហិកតា

អាជ្ញាធរខេត្តកំពង់ឆ្នាំង បាននិងកំពុងស្រាវជ្រាវរកជនល្មើសដែល​​ទន្ទ្រាន​យកដី​គម្រប​ព្រៃឈើ​ជាង៧០០​ហិកតា ស្ថិតក្នុង​ស្រុកទឹក​​ផុស ដើម្បីចាត់វិធានការតាមផ្លូវច្បាប់​។

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំគណៈប្រតិភូអន្តរក្រសួង និងមន្រ្តីពាក់ព័ន្ធ ចុះពិនិត្យទីតាំងដីព្រៃលិចទឹក ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

វិភាគ៖ វិធានរឹបអូសដីជុំវិញបឹងទន្លេសាបបង្ហាញឱ្យឃើញបញ្ហាអ្វីខ្លះ?

តាមរយៈសារសំឡេង​ជាង២៣នាទី នាថ្ងៃទី​២៨ ខែ​វិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាផ្ទាល់មាត់ទៅ​​ក្រសួងដែនដី មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធមួយចំនួន ឱ្យចេញប្រតិបត្តិការ​រួមគ្នាជាបន្ទាន់មួយ ដើម្បីឆ្លើយតបទៅនឹងការស្រាវជ្រាវពីក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំ​ដោយលោក សុខ ទូច ដោយរកឃើញការរំលោភដីព្រៃលិចទឹកជាច្រើនពាន់ហិកតានៅតំបន់បឹងទន្លេសាប។

រោងយាមរបស់ប្រជាសហគមន៍នៅទីតាំងដីដែលពលរដ្ឋស្នើសុំឱ្យមានការបង្កើតសហគមន៍ដើម្បីការពារបឹងធម្មជាតិ ស្ថិតនៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

អ្នកភូមិ​ឡពាង​បារម្ភ​អាជ្ញាធរ​ប្រមូល​ស្នាមមេដៃ​ពី​ពលរដ្ឋ​ដើម្បី​លក់​បឹង

ប្រជាសហគមន៍រស់នៅភូមិឡពាង ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានទាមទារឱ្យអាជ្ញាធរមូលដ្ឋានបង្ហាញលិខិតស្នាមជាសាធារណៈ ករណីដែលមេភូមិបានប្រមូលស្នាមមេដៃរបស់ពួកគេ ដោយថា ការប្រមូលនេះមិនបានបញ្ជាក់ហេតុផលច្បាស់លាស់ និង​មានការ​​បារម្ភខ្លាច​យកទៅប្រើប្រាស់​ដើម្បីលក់បឹងធម្មជាតិដែលពួកគាត់កំពុងអាស្រ័យផល។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ