សង្គមស៊ីវិលថាករណីសមត្ថកិច្ចខេត្តកំពង់ឆ្នាំងឃាត់ខ្លួនអ្នកសារព័ត៌មានពលរដ្ឋ ជាការគំរាមកំហែងនិងបិទសិទ្ធិ

មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារផ្នែកសិទ្ធិមនុស្ស និងវិស័យសារព័ត៌មាន បានចាត់ទុកករណីសមត្ថកិច្ចខេត្តកំពង់ឆ្នាំងឃាត់ខ្លួនអ្នកសារព័ត៌មានប្រជាពលរដ្ឋ និងជាសកម្មជនដីធ្លីនៅសហគមន៍ឡពាង ជាការគំរាមកំហែង និងបំបិទសិទ្ធិសេរីភាពពលរដ្ឋ។

តុលាការខេត្តកំពង់ឆ្នាំងកោះហៅសកម្មជនដីធ្លី២នាក់នៅសហគមន៍ឡពាង ឱ្យចូលសវនាការនៅពាក់កណ្ដាលខែនេះ

សាលាដំបូង​​ខេត្ត​កំពង់ឆ្នាំង បាន​កោះ​ហៅសកម្មជន​ដីធ្លី​ចំនួន២នាក់​នៅសហគមន៍ឡពាង ឱ្យចូលសវនា​ការនៅ​ពាក់​កណ្ដាល​ខែ​មករានេះ ពាក់​ព័ន្ធ​រឿង​ជម្លោះដីធ្លី​កាល​ពី​ឆ្នាំមុន ​នៅ​ភូមិ​តាមល់លើ ឃុំកោះថ្កូវ ស្រុក​ជលគិរី ខេត្ត​កំពង់​ឆ្នាំង។

ក្រោយបណ្ដេញចេញពីផ្ទះបណ្ដែតទឹក ជនជាតិវៀតណាមត្រូវជួបប្រទះនឹងការជន់លិចនៅក្នុងតំបន់ថ្មី

យោងតាមអង្គការសិទ្ធិមនុស្ស Minority Rights Group International បានឱ្យដឹងថា ជនជាតិវៀតណាមនៅក្នុងប្រទេសកម្ពុជាត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រហែល៤សែននាក់ ដែលក្នុងនោះភាគច្រើនគ្មានសិទ្ធិជាពលរដ្ឋ និងមិនអាចក្លាយជាម្ចាស់កម្មសិទ្ធិ ឬទទួលបានសេវាសាធារណៈអ្វីឡើយ។

ពលរដ្ឋ​ជិត​១០០​គ្រួសារ​នៅ​ខេត្តកំពង់ឆ្នាំង​បារម្ភ​ពី​ការ​បាត់បង់​ដីធ្លី ក្រោយ​គ្មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ

ពលរដ្ឋ​ជិត១០០គ្រួសារ រស់​នៅឃុំតាំង​ក្រសាំង ស្រុក​​ទឹ​ក​​ផុស ខេត្ត​កំពង់​ឆ្នាំង បារម្ភពីការបាត់បង់ដីធ្លី ក្រោយការចរចារកដំណោះស្រាយ​ជាមួយភាគីជម្លោះ ក្រោមការ​សម្របសម្រួលរបស់អាជ្ញាធរ​ខេត្ត ពុំមានលទ្ធផលជា​វិជ្ជមាន។​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅសាលពិព័រណ៍ជ្រោយចង្វារ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

ពលរដ្ឋ​ជិត​១០០​គ្រួសារ​នៅ​កំពង់ឆ្នាំង​ត្រៀម​រក​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី ក្រោយ​គ្មាន​ដំណោះស្រាយ​ដីធ្លី​ពី​អាជ្ញាធរ

ប្រជាពលរដ្ឋជិត១០០គ្រួសារ រស់​នៅឃុំតាំង​ក្រសាំង ស្រុក​ទឹក​ផុស ខេត្ត​កំពង់​ឆ្នាំង ត្រៀម​ឡើងមករក​កិច្ច​អន្តរាគមន៍​ពីលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ជួយ​ដោះ​ស្រាយ​វិវាទ​ដីធ្លី ក្រោយ​គ្មាន​ដំណោះស្រាយពីអាជ្ញាធរស្រុកនិង​ខេត្ត។

​​អតីត​​​ស្នងការរងនគរបាលខេត្តកំពង់​ឆ្នាំង លោក ស៊ុំ សុជាតិ (ម៉ាស់ពណ៌ផ្ទៃមេឃ) ចេញពីរថយន្តពន្ធនាគារចូលទៅសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។

តុលាការ​ផ្ដន្ទាទោស​អតីត​ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង​ឱ្យ​ជាប់​ពន្ធនាគារ​៤ឆ្នាំ ពាក់ព័ន្ធ​ករណី​ទន្ទ្រាន​ដីព្រៃ​លិចទឹក

សាលា​​ដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ​ បាន​ផ្ដន្ទាទោស​​អតីត​​ស្នង​​ការ​រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង​​ម្នាក់ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល៤ឆ្នាំ​ ពី​បទ ​ទន្រ្ទាន​ព្រៃ​លិច​ទឹក​ដោយ​ខុស​ច្បាប់​ជុំវិញ​បឹង​ទន្លេសាប​ចន្លោះ​ឆ្នាំ២០១១ ដល់ឆ្នាំ​២០២១។

មន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង តម្រង់ជួរគោរពទង់ជាតិ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។

អ្នកកាសែត​៣នាក់​ត្រូវ​សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង​ចាប់ខ្លួន ក្រោយ​ចុះ​យក​ព័ត៌មាន​ករណី​លក់ម៉ូតូ​អត់ពន្ធ

អ្ន​ក​សារ​ព័ត៌មា​ន​៣នាក់​ត្រូវ​ស​មត្ថ​កិច្ច​ខេត្តកំព​ង់ឆ្នាំ​​ងចាប់ឃាត់​ខ្លួន ដោយចោ​ទប្រកាន់ពី​បទ «រំលោភបំពានលំ​នៅឋា​ន និងជ្រៀ​​ត​ជ្រែ​​​​ក​ដោយ​ខុសច្បាប់ ក្នុងការ​បំពេញមុខងារសាធារណៈ» ក្រោ​យ​ពីពួកគេបានចុះជួបម្ចាស់ហា​​​ង​ ដើ​​​ម្បី​ស្វែងរកការបញ្ជាក់ករណីចោទប្រកាន់ថាលក់ម៉ូតូគ្មានពន្ធ។

លោក ម៉ម ផល្លា ជាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង។

មន្ទីរ​បរិស្ថាន​កំពង់ឆ្នាំង​ថា​ករណី​ឈូសឆាយ​ដីព្រៃ​ដែនជម្រក​សត្វ​ភ្នំឱរ៉ាល់​ជា​ការ​យល់​ច្រឡំ

មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានចេញមុខអះអាងថា ការឈូសឆាយដី​ព្រៃដែនជម្រកសត្វ​ភ្នំឱរ៉ាល់ពីសំណាក់បុគ្គលម្នាក់ ជាការឈូសឆាយច្រឡំ ដោយសាររូបគេមិនបានដឹងថាជាដីដែនជម្រកសត្វ ហើយក៏បានប្រគល់ដីនោះជូនរដ្ឋវិញហើយដែរ។

អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់​ដែល​ទិញ​ត្រី​ពី​ជនល្មើស​នេសាទ​ខុស​ច្បាប់

អាជ្ញាធរ​ចម្រុះ​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​ព្រះរាជអាជ្ញា​ខេត្ត​បាន​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ដែល​ជា​ឈ្មួញ​ទិញត្រី​ឆក់ត្រជាក់​នៅ​លើ​តំបន់​បឹងទន្លេសាប ខេត្តកំពង់ឆ្នាំង​នៅរសៀល​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ។

អាជ្ញាធរ​ខេត្ត​ជាប់​បឹង​ទន្លេសាប​ចាប់​ផ្តើម​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ ក្រោយ​មាន​បញ្ជា​ពី​នាយករដ្ឋមន្ត្រី

អាជ្ញាធរ​ខេត្ត​ជាប់​បឹង​ទន្លេសាប​បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ក្រោយ​មាន​បទបញ្ជា​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ