ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ​ចាប់​និង​បញ្ជូន​ខ្លួន​អ្នកកាសែត​ម្នាក់​មក​កំពង់ធំ ពាក់ព័ន្ធ​សំណុំរឿង​កំហែងយក

មន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា សមត្ថកិច្ចបានបញ្ជូនខ្លួនអ្នកសារព័ត៌មានម្នាក់ទៅតុលាការខេត្តកំពង់ធំរួចរាល់ហើយកាលពីម្សិលមិញ ក្រោយចាប់ខ្លួនបុគ្គលរូបនោះ​តាមដីការបស់តុលាការ ជុំវិញការចោទប្រកាន់ពីបទ «កំហែងយក»។

លោក ជឿន ណាស៊ី សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតជាជំទប់ទី២ ក្នុងឃុំសាគ្រាម មកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតមកពីគណបក្សចំនួន៣ក្នុងឃុំតែមួយប្ដេជ្ញាធ្វើការរួមគ្នា

សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតមកពីគណបក្សចំនួន៣ដែលទទួលបានអាសនៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ក្នុងឃុំមួយនៅខេត្តកំពង់ធំ ប្ដេជ្ញាធ្វើការរួមគ្នាដើម្បីបម្រើពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ។​​​

បេក្ខភាព​មេឃុំ​ជាប់ឆ្នោត​បក្សភ្លើងទៀន​ខេត្តកំពង់ធំ​ត្រូវ​សមត្ថកិច្ច​ដោះលែង ក្រោយ​ឃុំ​ខ្លួន​មួយ​យប់​នៅ​ស្នងការដ្ឋាន

បេក្ខភាពមេឃុំជាប់ឆ្នោតបក្សភ្លើងទៀន នៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ លោក ញឹម សារ៉ុម ត្រូវបានសមត្ថកិច្ចដោះលែងវិញ ក្រោយពីឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តមួយយប់។

អ្នកស្រី ហេង ផេន អនុប្រធាន​ទី២​សហគមន៍ជនជាតិដើមភាគតិចកួយក្បិតចង្ហូរខ្លា​ នៅឃុំងន ស្រុក​សណ្ដាន់ ខេត្ត​កំពង់​ធំ។

តំណាង​ជនជាតិដើម​ភាគតិច​ម្នាក់​នៅ​ខេត្តកំពង់ធំ ត្រូវ​ឃុំខ្លួន​តាម​បណ្ដឹង​ក្រុមហ៊ុន​ឯកជន​ពាក់ព័ន្ធ​ជម្លោះ​ដីធ្លី

តំណាង​ជនជាតិដើមភាគតិចកួយម្នាក់​នៅឃុំងន ស្រុក​សណ្ដាន់ ខេត្ត​កំពង់​ធំ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន​ទៅតាម​បណ្ដឹង​របស់ក្រុ​មហ៊ុន​ដំណាំ​កៅស៊ូ «សមុ្បត្តិ ផ្លេធីណឹម (SAMBATH PLANTINUM Co.,LTD)» ពាក់ព័ន្ធនឹង​រឿងជម្លោះដីធ្លី។

ដីតំបន់៣ ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។

រដ្ឋាភិបាលកាត់ដីអភិរក្សបឹងទន្លេសាបជាង៦ពាន់ហិកតានៅខេត្តចំនួន២ឱ្យពលរដ្ឋអាស្រ័យផល

​​លោ​​​​ក​​នា​យក​រ​ដ្ឋម​ន្ត្រី ហ៊ុ​ន សែន ​​សម្រេច​​​កា​​​​ត់​​ដីអ​ភិរ​ក្សតំបន់បឹងទន្លេសាប​​ជាង៦ ០០០​ហិកតា ពីតំបន់​៣បញ្ចូលទៅតំបន់២ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និង​បន្ទាយមានជ័យ ឱ្យព​ល​រដ្ឋបាន​​​អា​ស្រ័យ​ផល​​ឡើងវិ​​ញ ក្រោ​យពីប្រើវិ​ធានការក្ដៅ​បញ្ជាឱ្យមន្ត្រីចុះ​​បង្ក្រា​​ប​ប​ទ​ល្មើ​សទន្ទ្រា​ន​​​​​ដី​​​ព្រៃ​​លិ​ច​ទឹក​នៅតំបន់​​នោះ​ជា​ច្រើន​​ម៉ឺនហិ​ក​តា​​​រួ​ច​​ម​​ក។​

អាជ្ញាធរ​ខេត្ត​ជាប់​បឹង​ទន្លេសាប​ចាប់​ផ្តើម​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ ក្រោយ​មាន​បញ្ជា​ពី​នាយករដ្ឋមន្ត្រី

អាជ្ញាធរ​ខេត្ត​ជាប់​បឹង​ទន្លេសាប​បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ក្រោយ​មាន​បទបញ្ជា​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

យុវជនជួបជជែកជាមួយក្រុមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ក្រោយអាជ្ញាធរថ្នាក់ខេត្តនិងមន្ទីរបរិស្ថានហាមឃាត់ ដោយមិនអនុញ្ញាតឱ្យធ្វើសកម្មភាពក្នុងតំបន់ព្រៃសហគមន៍ក្បាលដូនត្រី នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។

និស្សិត​បរិស្ថាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បើក​ទូលាយ​សម្រាប់​ចុះ​កម្មសិក្សា​ព្រៃ​សហគមន៍

និស្សិតមួយក្រុមរៀនជំនាញផ្នែកបរិស្ថាន អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធបើកទូលាយសម្រាប់​ការ​ចុះកម្មសិក្សានៅតាមព្រៃសហគមន៍​នានា បន្ទាប់ពីអាជ្ញាធរ​ខេត្ត​កំពង់​ធំរារាំង​មិន​ឱ្យពួកគេចុះកម្មសិក្សា ក្រោមហេតុផលបង្ការការ​ឆ្លងរាលដាលមេរោគកូវីដ-១៩ និង​ទាម​ទារ​លក្ខ​ខណ្ឌ​ផ្សេងៗ​ទៀត។​

តុលាការ​ខេត្ត​កំពង់ធំ​កោះ​ហៅ​មេភូមិ​និង​មេឃុំ​ឱ្យ​ឆ្លើយ​បំភ្លឺ​ជុំវិញ​ករណី​ឈូសឆាយ​ដី​ព្រៃ​របស់​រដ្ឋ

សាលាដំបូងខេត្តកំពង់ធំ បានកោះហៅមេភូមិ មេឃុំ និងបក្ខពួកផ្សេងទៀត នៅឃុំពពក ស្រុកស្ទោង ឱ្យឆ្លើយបំភ្លឺពាក់ព័ន្ធការឈូសឆាយដីព្រៃរបស់រដ្ឋ​ធ្វើកម្មករសិទ្ធិដោយខុសច្បាប់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ