រូបភាពកាស៊ីណូ​ម៉ុក​បាយ ក្រុង​បាវិត ខេត្តស្វាយរៀង ដែលត្រូវបានបង្ហោះលើហ្វេសប៊ុកផេករបស់កាស៊ីណូ។

តុលាការ​សម្រេច​ឃុំខ្លួន​ជនជាតិចិន​ម្នា​ក់​ពី​បទ​ឃាតកម្ម​លើ​ជនជាតិចិន​ដូចគ្នា​រឿង​បំណុល

អ្នកនាំពាក្យ​សាលាដំបូង​ខេត្តស្វាយរៀង លោក ទេព ផល្លា បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា ជនជាតិចិនមួយរូបដែលជាប់ពាក់ព័ន្ធ​ករណីឃាតកម្មលើជនជាតិចិនដូចគ្នាដោយសារបញ្ហាបំណុល ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្ត។

ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ពលរដ្ឋជាង១០០នាក់ នៅភូមិចំនួន​៥ នៃ​ឃុំអំពិល និង​ឃុំ​គគីរ ស្រុករមាសហែក ខេត្តស្វាយរៀង បាននាំគ្នា​ទៅ​ប្រមូល​ផ្ដុំជាថ្មីទៀត ​នៅ​សាលាឃុំអំពិល ដើម្បីជំរុញទៅអាជ្ញាធរមូលដ្ឋានពន្លឿនការដោះស្រាយវិវាទដីធ្លីដែលអូសបន្លាយជាង១០ឆ្នាំ។

ពលរដ្ឋ​ជាង​១០០នាក់​នៅ​ខេត្តស្វាយរៀង ជំរុញ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពួកគេ

ពលរដ្ឋជាង១០០នាក់ នៅភូមិចំនួន​៥ នៃ​ឃុំអំពិល និង​ឃុំ​គគីរ ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃពុធនេះ បាននាំគ្នា​ទៅ​ប្រមូល​ផ្ដុំជាថ្មីទៀត ​នៅ​សាលាឃុំ និងសាលា​ស្រុក ដើម្បីជំរុញទៅអាជ្ញាធរមូលដ្ឋានពន្លឿនការដោះស្រាយវិវាទដីធ្លីជូនពួកគេ ខណៈជម្លោះនោះបានអូសបន្លាយជាង១០ឆ្នាំមក​ហើយ។

ទិដ្ឋភាពកាស៊ីណូយីហោ ហេង ហ៊ី ប៉ែកខាងលើដំបូលជ្រុងខាងស្ដាំ ថតដោយដ្រូនបញ្ជា ដែលមានទីតាំងស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២។

ប្រទះ​ឃើញ​បុរស​ម្នាក់​ចងកស្លាប់​នៅ​កាស៊ីណូ​ដែល​ម្ចាស់​មាន​ទំនាក់ទំនង​ជាមួយ​ក្មួយប្រុស​លោក ហ៊ុន សែន

បុរសជាជនជាតិវៀតណាមម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅកាស៊ីណូ ក្នុងទីក្រុងបាវិត ខេត្តស្វាយរៀង មួយកន្លែង គ្រប់គ្រងដោយបុគ្គលមួយរូបដែលត្រូវបានគេស្គាល់ថាមានទំនាក់ទំនងជាមួយលោក ហ៊ុន តូ ខណៈជនជាតិឥណ្ឌូនេស៊ី ២២នាក់ផ្សេងទៀត ក៏ត្រូវបានជួយសង្គ្រោះចេញពីទីតាំងមួយចំនួនក្នុងតំបន់នោះផងដែរ។ នេះបើតាមការឱ្យដឹងពីសមត្ថកិច្ច។

ទីតាំងកាស៊ីណូក្រោន ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២។

ជនជាតិ​វៀតណាម​ម្នាក់​ស្លាប់​បន្ទាប់​ពី​ធ្លាក់​ពីលើ​អាគារ​កាស៊ីណូ​មួយ​ក្នុង​ក្រុងបាវិត

សមត្ថកិច្ច​នៅខេត្តស្វាយ​រៀង ឱ្យដឹងថា បុរសជាជនជាតិវៀតណាមម្នាក់​បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីធ្លាក់ពីលើជាន់ទី៨ នៃកាស៊ីណូមួយកន្លែងក្នុងក្រុងបាវិត ខណៈ​កាស៊ីណូនោះ​ត្រូវ​បាន​​គេ​ស្គាល់​​​​ថា​​​ជា​​កម្ម​សិទ្ធិ​របស់សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា លោក កុក អាន។

ពលរដ្ឋជាច្រើននាក់មកពី៣ភូមិ នៃឃុំព្រៃគគីរ ស្រុកចន្ទ្រា បានប្រមូល​ផ្ដុំត​វ៉ា​មុខ​សាលាស្រុកចន្ទ្រា ខេត្តស្វាយរៀង ដើម្បីរកអន្តរាគមន៍ពីអាជ្ញាធរឱ្យជួយដោះស្រាយករណីក្រុមហ៊ុនចិននៅ​ក្នុងតំបន់​សេដ្ឋកិច្ចពិសេស​តាយ​សេង បិទផ្លូវក្នុងសហគមន៍មិនឱ្យពួកគេធ្វើដំណើរឆ្លងកាត់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

ពលរដ្ឋ​ខេត្តស្វាយរៀង​ចោទ​ក្រុមហ៊ុនចិន​មួយ​ថា​បិទផ្លូវ​ក្នុង​សហគមន៍​មិន​ឱ្យ​ពួកគេ​ធ្វើដំណើរ​ឆ្លងកាត់

ពលរដ្ឋ​នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ចោទក្រុមហ៊ុនចិនមួយ​ថាបានបិទផ្លូវក្នុងសហគមន៍​មិន​ឱ្យប្រជាពលរដ្ឋ​ធ្វើដំណើរឆ្លងកាត់​ ក្រោយអភិវឌ្ឍផ្លូវ​នោះរួចរាល់។

ប្រជាពលរដ្ឋសហគមន៍រងគ្រោះដីធ្លីប្រមាណជាង១០០នាក់ បានប្រមូលផ្ដុំគ្នានៅនៅមុខវត្តអំពិល ដើម្បីទៅដាក់ញត្តិនៅសាលាឃុំរមាសហែក និងសាលាស្រុករមាសហែក ឱ្យដោះស្រាយបញ្ហាដីធ្លីចំនួន៦៧០ហិកតា និងស្នើឱ្យកាត់ឆ្វៀលដីចេញពីក្រុមហ៊ុន អិនខេវេនឈ័រ (NKV) និងចេញបង្កាន់ដៃសាលាកបត្រព័ត៌មាន បណ្ណកម្មសិទ្ធិជូនពួកគាត់ចំនួន៤៤០គ្រួសារ។

ពលរដ្ឋ​ជាង​៤០០គ្រួសារ​នៅ​ខេត្តស្វាយរៀង​ស្នើ​អាជ្ញាធរ​កាត់ឆ្វៀល​ដី​ពួកគេ​ជិត​៧០០ហិកតា​ចេញ​ពី​ក្រុមហ៊ុន​មួយ

ពលរដ្ឋជាង១០០នាក់ តំណាងឱ្យ​​ពលរដ្ឋ​​ចំនួន​៤៤៣​​គ្រួសារ​ រស់នៅឃុំអំពិល ស្រុករមាស​ហែក ខេត្តស្វាយរៀង បាន​ប្រមូលផ្ដុំគ្នា​នៅមុខរដ្ឋបាលឃុំ​ នៅថ្ងៃអង្គារនេះ​​ ទាមទារឱ្យ​​​​អាជ្ញាធរពន្លឿនការ​​​​​ដោះស្រាយវិវាទដីធ្លី​ ដោយកាត់ឆ្វៀលដីទំហំជិត៧០០ហិកតា ពី​ក្រុម​ហ៊ុន​​​​ «អិន​ខេវេនឈ័រ» ឱ្យ​ប្រជាពលរដ្ឋ​កាន់កាប់ដូចដើមវិញ។

ពលរដ្ឋចុះទៅសួរនាំបុគ្គលឈ្មោះ «ហោ ប៊ុនធឿន» នៅចំណុចភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ពាក់ព័ន្ធនឹងការជីកកាយបិទផ្លូវសាធារណៈ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

ពលរដ្ឋ​ចោទ​បុគ្គលិក​ក្រុមហ៊ុន​វៀតណាម​មួយ​ថា​ជីកកាយ​ដី​បំពាន​ផ្លូវ​សាធារណៈ

ក្រុមប្រជាពលរដ្ឋនៅស្រុកស្វាយទាប ខេត្តស្វាយរៀង ស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយ ករណីដែលបុគ្គលិកស៊ីឈ្នួលធ្វើការឱ្យក្រុមហ៊ុនដាំអំពៅរបស់វៀតណាមបានជីកកាយបិទផ្លូវសាធារណៈក្នុងភូមិ បង្កឱ្យមានការតវ៉ាពីប្រជាពលរដ្ឋ។

សកម្មភាពលើកស្លាកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។

គណបក្ស គ.ប.ម នៅ​ស្វាយរៀង​ចោទ​អាជ្ញាធរឃុំ​មួយ​ថា​រារាំង​សកម្មភាព​ធ្វើ​នយោបាយ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) នៅខេត្តស្វាយរៀង បានចោទមេឃុំស្វាយយា ក្នុង​​ស្រុក​ស្វាយជ្រុំ​ ថាមិន​យល់​ពីច្បា​ប់ ហើយ​មាន​ចេតនារារាំងការធ្វើសកម្មភាពរបស់គណបក្សនេះ ដូចជា ការលើកស្លាកនិងការជួបជុំគ្នាជាដើម។

ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ប្រជាសហគមន៍ដែលមានជម្លោះដីធ្លីជាច្រើននាក់ រស់នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ប្រមូលផ្ដុំគ្នាតវ៉ាទាមទារឱ្យ​អាជ្ញាធរ​ដោះស្រាយដោយផ្តល់សំណងសមរម្យ​ ក្រោយ​ពួក​គាត់​អះ​អាង​ថា អាជ្ញាធរមូលដ្ឋាន​ផ្តល់សំណងត្រឹម៩០០រៀលក្នុងមួយម៉ែត្រការ៉េ។ (ផ្ដល់ឱ្យ)

តុលាការ​ខេត្ត​ស្វាយរៀង​​ ដោះលែង​​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​២​នាក់​​​​ឱ្យ​ក្រៅ​ឃុំ​បណ្ដោះ​​អាសន្ន ​

សាលាដំបូងខេត្តស្វាយរៀង បានសម្រេចដោះលែង​តំណាងពលរដ្ឋ​មានជម្លោះដីធ្លី២រូបឱ្យ​នៅក្រៅឃុំជាបណ្តោះអាសន្ន ក្រោយឃុំខ្លួន​ពួកគេ​ជិត២០ថ្ងៃ និង​បន្ទាប់ពី​ពលរដ្ឋមានជម្លោះដីធ្លីទាំង​នោះសម្រេច​ទទួលយកសំណងក្នុងមួយម៉ែត្រការ៉េ៩០០​រៀល តាម​ការ​ចង់​បាន​របស់អាជ្ញាធរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ