កម្ពុជា​នឹង​មាន​ភ្លៀងធ្លាក់​៧ថ្ងៃ​បន្ថែមទៀត ខណៈ​ខេត្ត​ជាប់ព្រំដែនថៃ​ខ្លះ​កំពុង​ប្រឈម​ការជន់លិច

ក្រសួង​ធនធានទឹក និងឧតុនិយម អំពាវនាវដល់​ប្រជាពលរដ្ឋឱ្យ​ប្រុងប្រយ័ត្នចំពោះបញ្ហា​អាកាស​ធាតុ ដោយថា​កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ខណៈបណ្ដាខេត្តមួយចំនួននៅជាប់ព្រំដែនប្រទេសថៃកំពុងប្រឈមនឹងគ្រោះទឹកជំនន់។

ក្រុមជួយសង្គ្រោះមកជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ដែលបង្កឡើង​ដោយ​ភ្លៀងធ្លាក់​ខ្លាំង​នៅ​ក្នុង​ខេត្ត Qinghai ភាគខាងលិចប្រទេសចិន។

យ៉ាងហោចណាស់​មនុស្ស​១៦នាក់​បាន​ស្លាប់​ដោយ​ទឹកជំនន់​នៅ​ភាគខាងលិច​ប្រទេសចិន

ទឹកជំនន់ដែលបង្កឡើង​ដោយ​ភ្លៀងធ្លាក់​ខ្លាំង​នៅ​ក្នុង​ខេត្ត Qinghai ភាគខាងលិចប្រទេសចិន បានសម្លាប់​មនុស្ស១៦នាក់​ហើយគិតរហូតមកដល់ពេលនេះ ខណៈមនុស្ស៣៦នាក់ផ្សេងទៀតកំពុ​ង​បាត់ខ្លួន។

កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​៥ថ្ងៃ​បន្ថែម​ទៀត​ដែល​អាច​ធ្វើ​ឱ្យ​ខេត្ត​មួយ​ចំនួន​ប្រឈម​ជំនន់​ទឹក​ភ្លៀង​សាជាថ្មី

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយថាកម្ពុជានឹងបន្តមានភ្លៀងធ្លាក់ស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស ដែលធ្វើឱ្យបណ្ដាតំបន់ផ្ទៃរងទឹកភ្លៀង និងខេត្តមួយចំនួនអាចប្រឈមជំនន់ទឹកភ្លៀងសាជាថ្មីទៀត។

ទិដ្ឋភាពនៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បង្ហាញឱ្យឃើញពីទឹកទន្លេ Han ហូរព្រៀបដោយសារតែភ្លៀងធ្លាក់ខ្លាំង។

មនុស្ស​យ៉ាង​ហោចណាស់​៨នាក់​ស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង

អាជ្ញាធរបាននិយាយនៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងហោចណាស់៨នាក់បានស្លាប់នៅក្នុងនិងជុំវិញទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង ត្រឹមតែរយៈពេលមួយយប់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានផ្ដាច់ចរន្តអគ្គិសនី បណ្ដាលឱ្យបាក់ដី និងលិចផ្លូវថ្នល់និងផ្លូវក្រោមដី។

ខេត្ត​ជាប់​មាត់​សមុទ្រ​នៅ​កម្ពុជា​អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យពលរដ្ឋ​ប្រុងប្រយ័ត្នជាថ្មីទៀតចំពោះបញ្ហាអាកាសធាតុ ដោយថាកម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) រួមជាមួយនឹងឥទ្ធិពលព្យុះទី៧ ឈ្មោះ មូឡេន​ (Mulan) ដែលមានដំណើរឆ្ពោះទៅភាគខាងជើងនៃប្រទេសវៀតណាម នៅថ្ងៃទី១១ ខែសីហា​ ឆ្នាំ២០២២។

ភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់បក់បោក នៅស្រុកមួយនៃកោះកុង ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

ផ្នែកខ្លះ​នៃ​ខេត្ត​ជាប់​មាត់សមុទ្រ​អាច​ប្រឈម​ជំនន់ទឹកភ្លៀង ខណៈ​កម្ពុជា​រង​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប

ក្រសួង​ធនធានទឹក និងឧតុនិយម អំពាវនាវដល់​ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហា​អាកាស​ធាតុ ដោយថា​ កម្ពុជានឹងទទួលរងឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធសម្ពាធទាប (ITCZ) ហើយ​បណ្ដា​រាជ​ធានី-ខេត្ត នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរឬច្រើន ក្នុង​រយៈពេល៧ថ្ងៃ​បន្ថែម​ទៀត ក្នុង​នោះ ផ្នែក​ខ្លះ​ក្នុង​ភូមិសាស្ត្រខេត្តកោះកុង និងព្រះសីហនុ អាច​នឹង​មាន​ជំនន់ទឹក​ភ្លៀង។

ប្រតិភូ​រាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក​នៃអគ្គនាយកដ្ឋានកសិកម្ម​ លោក ងិន ឆាយ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ​ ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក​របស់​ក្រសួងកសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី​ នាថ្ងៃទី១៩ ខែកក្ក​ដា ឆ្នាំ២០២២។

ក្រសួងកសិកម្ម​ត្រៀម​គ្រាប់ពូជស្រូវ​និង​បន្លែ​ជាង​២ពាន់តោន​ទុក​ចែក​កសិករ​ដែល​ជួប​គ្រោះធម្មជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ បាន​ឱ្យដឹងថា​ ក្រសួង​បានត្រៀមគ្រាប់​ពូជ​ស្រូវនិង​បន្លែចំនួន២ ០៥០​​តោន ទុក​សម្រាប់​ចែក​ជូន​កសិករ​ដែលរងការខូចខាតដំណាំ​ដោយសារគ្រោះធម្មជាតិ។

ស្ថានភាពផ្ទះពលរដ្ឋអំឡុងពេលទឹកជំនន់ហក់ឡើងគួរឱ្យកត់សម្គាល់នៅតំបន់ស្ទឹងសង្កែ ខេត្តបាត់ដំបង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

គ្រោះមហន្តរាយ​ធម្មជាតិ​បណ្ដាល​ឱ្យ​មនុស្សស្លាប់​និង​របួស​ជិត​១០០នាក់ ក្នុង​រយៈពេល​៦ខែ​ដើម​ឆ្នាំ២០២២

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា រយៈពេល៦ខែដើមឆ្នាំ២០២២នេះ គ្រោះមហន្តរាយដោយធម្មជាតិទាក់ទងនឹងអាកាសធាតុបណ្ដាលឱ្យមនុស្សចំនួន៣៤​នាក់ស្លាប់ និង​៥៤នាក់​រងរបួសនៅកម្ពុជា។

កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​លាយ​ឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​រយៈពេល​៧ថ្ងៃ

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យ​ប្រុងប្រយ័ត្ន​ចំពោះបញ្ហាអាកាសធាតុ ដោយថា កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលបណ្ដារាជធានី-ខេត្តនឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ រយៈពេល៧ថ្ងៃ។

ស្ថានភាពជំនន់ទឹកភ្លៀងលិចដល់ផ្ទះប្រជាពលរដ្ឋក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោយមានភ្លៀងធ្លាក់យ៉ាងគំហុកជាប់ៗគ្នាអំឡុងពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២២។

ក្រសួងសុខាភិបាល​ណែនាំ​ពី​វិធានការ​ការពារ​ក្នុង​គ្រា​មាន​ទឹកជំនន់​ដល់​ពលរដ្ឋ

ក្រសួងសុខាភិបាលណែនាំដល់ប្រជាពលរដ្ឋពីវិធានការមួយចំនួនក្នុងការត្រៀមនិងឆ្លើយតបនៅ​ពេល​មាន​គ្រោះ​​​ទឹកជំនន់​ ខណៈការប្រែប្រួលអាកាសធាតុបានបង្កឱ្យកើតមាន​ជាញឹកញាប់នូវគ្រោះធម្មជាតិ ដូចជា ខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ជាដើម។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ