នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ក្រុមមន្ត្រីនៃស្នងការនគរបាលរាជធានីភ្នំពេញ និងអាជ្ញាធររាជធានីភ្នំពេញ ចុះត្រួតពិនិត្យមើលលស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

ខេត្ត-ក្រុង​ចំនួន​១៤ អាច​នឹង​មាន​ជំនន់​ទឹកភ្លៀង ខណៈ​កម្ពុជា​រង​សម្ពាធ​ទាប​ជា​បន្ត​បន្ទាប់​ពេញ​១​សប្តាហ៍

ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ខេត្ត-ក្រុង​ចំនួន​១៤នៅតំបន់ទំនាបកណ្ដាល ជាប់ជួរភ្នំ និង​តំបន់​មាត់​សមុទ្រ អាចនឹងមានជំនន់ទឹកភ្លៀង ដោយសារកម្ពុជានឹងទទួលរង​ឥទ្ធិពលជាបន្តបន្ទាប់ពីសម្ពាធទាប និងទ្រនុងសម្ពាធខ្ពស់ ពេញមួយសប្ដាហ៍ ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា។

ទិដ្ឋភាពបាក់ដីដោយសារតែទឹកជំនន់នៅតំបន់មួយកន្លែងក្នុងប្រទេសឥណ្ឌា អំឡុងខែតុលា ឆ្នាំ២០២១។

មនុស្ស​៣៤​នាក់​ស្លាប់​ដោយសារ​គ្រោះ​ទឹកជំនន់​នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា

យ៉ាងហោចណាស់មានមនុស្ស៣៤នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើនថ្ងៃ នៅរដ្ឋឧត្តារ៉ាខណ្ឌ (Uttarakhand) ភាគខាងជើងប្រទេសឥណ្ឌា ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងបន្តកិច្ចការងារ​ ដើម្បីជួយអ្នកដែលរងគ្រោះទាំងឡាយនៅថ្ងៃពុធនេះ។

តំបន់មានហានិភ័យខ្លាំងពីទឹកជំនន់ ត្រូវបានដាក់បម្រាមចេញចូល នៅតំបន់មួយនៃប្រទេសវៀតណាម។

ទឹកជំនន់​និង​ការ​រអិល​បាក់ដី​បាន​ឆក់​យក​ជីវិត​មនុស្ស​៣​នាក់​នៅ​វៀតណាម

យ៉ាងហោចណាស់ មនុស្ស៣​នាក់បានស្លាប់បាត់បង់ជីវិត ដោយសារករណីគ្រោះទឹកជំនន់និងការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្ដាហ៍កន្លទៅ នៅខេត្តភាគខាងជើង និងភាគកណ្ដាលប្រទេសវៀតណាម។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ VTV កាលពីថ្ងៃចន្ទម្សិលមិញនេះ។

ស្ថានភាពទឹកដែលបានកើនឡើងក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅក្រុងបាត់ដំបង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។

ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្ត​បាត់ដំបង​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ​ជាង​២៤០០​ខ្នង​និង​ដំណាំ​ជាង​១៥០០​ហិកតា

អាជ្ញាធរ​បានឱ្យដឹងថា ជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបងចំនួន៣ថ្ងៃជាប់ៗគ្នាមកនេះ បណ្ដាលឱ្យប៉ះពាល់ស្រុក-ក្រុង​ចំនួន​១៤ ក្នុងនោះបាន​ប៉ះពាល់​ដល់​​​ផ្ទះសម្បែងប្រជាពលរដ្ឋជាង២ ៤០០ខ្នង​ ដំណាំស្រូវ​និងដំណាំផ្សេងទៀតមានចំនួន​ជាង១ ៥០០ហិកតា រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

សកម្មភាពអាជីវកម្មរបស់ភោជនីយ​​ដ្ឋាន Chaophraya Antique Cafe ក្នុងខេត្តនន់​ថៈ​ប៊ុរី (Nonthaburi) ប្រទេសថៃ។

គ្រោះ​ទឹកជំនន់​ក្នុង​ប្រទេស​ថៃ​ផ្ដល់​ឱកាស​ឱ្យ​ភោជនីយ​ដ្ឋាន​មួយ​ក្នុង​ការ​ទាក់ទាញ​អតិថិជន

វាគឺជារឿង​ដែល​ពិសេស​​មួយសម្រាប់ទីតាំង​ភោជនីយ​​ដ្ឋាន Chaophraya Antique Cafe ក្នុងខេត្តនន់​ថៈ​ប៊ុរី (Nonthaburi) ប្រទេសថៃ ដែល​​អាច​​ទាញ​​យក​​ផល​ប្រយោជន៍​ពីគ្រោះទឹកជំនន់​ក្នុង​ប្រទេសនេះ តាម​រយៈ​ការអនុញ្ញាត​ឱ្យ​អតិថិជន​របស់ខ្លួនមកអង្គុយទទួល​​ទានអាហារ​ហើយដាក់ជើង​របស់ពួក​គេចូលទៅក្នុងទឹក។

ស្ថានភាពទឹកជំនន់នៅតំបន់មួយក្នុងប្រទេសថៃ ដែលបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ประยุทธ์ จันทร์โอชา Prayut Chan-o-cha)

គ្រោះ​ទឹក​ជំនន់​កើត​មាន​នៅ​ក្នុង​ខេត្ត​ចំនួន​១៦​ និង​ឆក់​យក​ជីវិត​មនុស្ស​៧​នាក់​នៅ​ថៃ

នាយកដ្ឋានបង្ការ និង​កាត់បន្ថយគ្រោះមហន្តរាយថៃ (Department of Disaster Prevention and Mitigation) បានរាយការណ៍ឱ្យដឹងនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះ​ទឹកជំនន់ដែល​បង្ក​ឡើង​​ដោយខ្យល់ព្យុះ​ត្រូពិក Dianmu បានកើនឡើងដល់៧នាក់ហើយ ខណៈ​ទឹកជំនន់នៅតែបន្តជន់លិចនៅក្នុងខេត្តចំនួន១៦ក្នុងប្រទេសនេះ។

លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ដឹកនាំមន្ត្រីពាក់ព័ន្ធចុះមើលគម្រោងរៀបចំប្រព័ន្ធទប់ស្កា់តនិងការពារពីទឹកជំនន់។ (A24 News)

រដ្ឋា​ភិបាល​ថៃ​ដាក់​ចេញ​ផែនការ​បន្ទាន់​ដើម្បី​កាត់​បន្ថយ​គ្រោះ​មហន្ត​រាយ​ទឹក​ជំនន់

បន្ទាប់​ពីគ្រោះទឹកជំនន់បានវាយលុកទីក្រុងបាងកក ប្រទេសថៃ ដែលបណ្ដាលឱ្យកម្ពស់ទឹកឡើងដល់មួយម៉ែត្រ បន្ទាប់ពីមានភ្លៀងធ្លាក់អស់រយៈពេលជាច្រើនម៉ោង នាយករដ្ឋមន្រ្តី​ និងជារដ្ឋមន្ត្រីក្រសួង​ការពារជាតិថៃ លោក ​ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យមានការដាក់ពង្រាយម៉ាស៊ីនបូមទឹក ដើម្បីរំដោះទឹកចេញពីប្រឡាយនានានៅក្នុងទីក្រុង ក៏ដូចជា​ការប្រមូលយកកាកសំណល់និងស្មៅចេញ ដើម្បីធ្វើឱ្យប្រឡាយបង្ហូរទឹកមានភាពប្រសើរឡើងវិញផងដែរ។

ភាគ​ខាង​ត្បូង​ប្រឈម​នឹង​ទឹក​ភ្លៀង​បន្ថែម​ទៀត ខណៈ​​អ្នក​ស្លាប់​​ដោយសារ​ទឹក​ជំនន់​ឡើង​ដល់​៤០​នាក់

ប្រទេស​ថៃ​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​លំបាក​កាន់​តែ​ខ្លាំង​ដោយសារ​តែ​ទឹក​ជំនន់​ខុស​រដូវ ដែល​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ៤០​នាក់​ហើយ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​នេះ ខណៈ​ដែល​ទឹក​ភ្លៀង​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​បន្ត​ធ្លាក់​ថែម​ទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ នៅ​តំបន់​ផលិត​កៅស៊ូ និង​ទេសចរណ៍​របស់​ប្រទេស​ថៃ

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ