ប្រតិភូ​រាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក​នៃអគ្គនាយកដ្ឋានកសិកម្ម​ លោក ងិន ឆាយ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ​ ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក​របស់​ក្រសួងកសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី​ នាថ្ងៃទី១៩ ខែកក្ក​ដា ឆ្នាំ២០២២។

ក្រសួងកសិកម្ម​ត្រៀម​គ្រាប់ពូជស្រូវ​និង​បន្លែ​ជាង​២ពាន់តោន​ទុក​ចែក​កសិករ​ដែល​ជួប​គ្រោះធម្មជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ បាន​ឱ្យដឹងថា​ ក្រសួង​បានត្រៀមគ្រាប់​ពូជ​ស្រូវនិង​បន្លែចំនួន២ ០៥០​​តោន ទុក​សម្រាប់​ចែក​ជូន​កសិករ​ដែលរងការខូចខាតដំណាំ​ដោយសារគ្រោះធម្មជាតិ។

ស្ថានភាពផ្ទះពលរដ្ឋអំឡុងពេលទឹកជំនន់ហក់ឡើងគួរឱ្យកត់សម្គាល់នៅតំបន់ស្ទឹងសង្កែ ខេត្តបាត់ដំបង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

គ្រោះមហន្តរាយ​ធម្មជាតិ​បណ្ដាល​ឱ្យ​មនុស្សស្លាប់​និង​របួស​ជិត​១០០នាក់ ក្នុង​រយៈពេល​៦ខែ​ដើម​ឆ្នាំ២០២២

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា រយៈពេល៦ខែដើមឆ្នាំ២០២២នេះ គ្រោះមហន្តរាយដោយធម្មជាតិទាក់ទងនឹងអាកាសធាតុបណ្ដាលឱ្យមនុស្សចំនួន៣៤​នាក់ស្លាប់ និង​៥៤នាក់​រងរបួសនៅកម្ពុជា។

កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​លាយ​ឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​រយៈពេល​៧ថ្ងៃ

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យ​ប្រុងប្រយ័ត្ន​ចំពោះបញ្ហាអាកាសធាតុ ដោយថា កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលបណ្ដារាជធានី-ខេត្តនឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ រយៈពេល៧ថ្ងៃ។

ស្ថានភាពជំនន់ទឹកភ្លៀងលិចដល់ផ្ទះប្រជាពលរដ្ឋក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោយមានភ្លៀងធ្លាក់យ៉ាងគំហុកជាប់ៗគ្នាអំឡុងពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២២។

ក្រសួងសុខាភិបាល​ណែនាំ​ពី​វិធានការ​ការពារ​ក្នុង​គ្រា​មាន​ទឹកជំនន់​ដល់​ពលរដ្ឋ

ក្រសួងសុខាភិបាលណែនាំដល់ប្រជាពលរដ្ឋពីវិធានការមួយចំនួនក្នុងការត្រៀមនិងឆ្លើយតបនៅ​ពេល​មាន​គ្រោះ​​​ទឹកជំនន់​ ខណៈការប្រែប្រួលអាកាសធាតុបានបង្កឱ្យកើតមាន​ជាញឹកញាប់នូវគ្រោះធម្មជាតិ ដូចជា ខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ជាដើម។

ស្ថានភាពជំនន់ទឹកភ្លៀងលិចដល់ផ្ទះប្រជាពលរដ្ឋក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោយមានភ្លៀងធ្លាក់យ៉ាងគំហុកជាប់ៗគ្នាអំឡុងពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២២។

អភិបាល​ស្រុកបន្ទាយស្រី អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​ប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង

អាជ្ញាធរស្រុកបន្ទាយស្រី​ អំពាវនាវដល់ពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រី ជាពិសេសអ្នក​រស់​នៅតាម​បណ្ដោយដង​ស្ទឹង និង​តាម​ជ្រលង​មុខ​ទឹក​ នៅតាមជើងភ្នំគូលែន ឱ្យ​បង្កើនការ​ប្រុងប្រយ័ត្ន​ខ្ពស់ចំពោះជំនន់ទឹកភ្លៀង​ ក្រោយមានភ្លៀងធ្លាក់យ៉ាងជោកជាំ​អស់រយៈពេលជាច្រើនថ្ងៃមក​នេះ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

អាជ្ញាធរ​ខេត្តព្រះសីហនុ​អនុញ្ញាត​ឱ្យ​ធ្វើចរាចរណ៍​លើ​កំណាត់ផ្លូវ​ជាតិ​លេខ៤​ចំណុច​ស្ពានស្ទឹងសំរោង​ឡើងវិញ

អាជ្ញាធរ​ខេត្តព្រះសីហនុ អនុញ្ញាតឱ្យធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤ ចំណុចស្ពានស្ទឹងសំរោងឡើងវិញ ក្រោយផ្អាកចរាចរណ៍បណ្ដោះអាសន្ន​កាលពីម្សិលមិញ ដោយ​សារជំនន់ទឹកភ្លៀងបានហក់ឡើងយ៉ាងខ្លាំង។

សមាជិក​ម្នាក់​នៃ​ក្រុម​រុករកនិង​ជួយ​សង្គ្រោះ​ ពិនិត្យមើល​តាម​បំណែក​បាក់បែក​នៅ Dassenhoek ក្បែរតំបន់ Durban ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ២០២២។

អ្នកស្លាប់​ដោយ​គ្រោះទឹកជំនន់​នៅ​អាហ្រ្វិកខាងត្បូង​កើន​ដល់​ជាង​៤០០នាក់ ខណៈ​មនុស្ស​រាប់សិបនាក់​ទៀត​បាត់ខ្លួន

ក្រុមអ្នក​ជួយ​សង្គ្រោះ​បាន​បន្ត​ស្វែង​រ​ក​មនុស្ស​រាប់​សិប​នាក់​ដែលបាត់​ខ្លួន​នៅ​ក្នុង​ខេត្ត KwaZulu-Natal (KZN) ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃ​អាទិត្យ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​រយៈពេលប៉ុន្មាន​ថ្ងៃថ្មីៗ​នេះ​ ដែល​បាន​បង្ក​ឱ្យមា​ន​ជា​ករណី​ទឹក​ជំនន់ និង​ការ​រអិល​បាក់​ដី ដែល​បាន​សម្លាប់​មនុស្ស​ជាង៤៤០នាក់។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ស្ថានភាពទឹកជំនន់កំពុងហក់ឡើងខ្ពស់ គួបផ្សំពីទឹកហូរពីទំនប់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

មន្ត្រី​កម្ពុជា​គ្រោង​ជួប​ភាគី​ជប៉ុន​នៅ​សប្ដាហ៍​ក្រោយ ក្រោយ​ជប៉ុន​ស្នើ​សិក្សា​ពី​ការ​បញ្ចៀស​ទឹកជំនន់​ស្ទឹងព្រែកត្នោត

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក និង​ឧតុនិយម គ្រោង​ជួបពិភាក្សា​​ជាមួយ​ភាគីជប៉ុននៅ​សប្ដាហ៍ក្រោយនេះ ដើម្បីសិក្សា​ពីកា​រ​​បញ្ចៀស​ទឹកជំនន់​ស្ទឹងព្រែក​ត្នោត​ ក្រោយ​ពីទឹកស្ទឹងមួយនេះបានគំរាមកំហែងដល់​ផ្នែក​ខ្លះ​នៃ​​​រាជធានីភ្នំពេញ​ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងកំពង់ស្ពឺជាបន្តបន្ទាប់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

រូបថតពីលើអាកាសបង្ហាញពីផ្ទះដែលត្រូវបានបំផ្លាញនិងលិចក្នុងទឹកជំនន់ដែលបង្កឡើងដោយព្យុះទីហ្វុង (typhoon) នៅស្រុក Le Thuy ខេត្ត Quang Binh ភាគកណ្តាលប្រទេសវៀតណាម កាលពីឆ្នាំ២០២០។ (UNICEF/Pham/AFP-Services)

មនុស្ស​១៨នាក់​បាត់​ខ្លួន​ក្នុង​គ្រោះ​ទឹកជំនន់​និង​រអិល​បាក់ដី​នៅ​វៀតណាម

អាជ្ញាធរវៀតណាម បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ភ្លៀងធ្លាក់ខ្លាំងដែលបង្កឱ្យមានជាគ្រោះទឹកជំនន់ និង​ការរអិលបាក់ដី​នៅភាគកណ្ដាលប្រទេស បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់១៨នាក់បាត់​ខ្លួន និងប្រឈមនឹងការបាត់បង់ជីវិត ខណៈដែលផ្ទះសម្បែងនិងផ្លូវថ្នល់នានាត្រូវបានបំផ្លិចបំផ្លាញនិងរងការខូចខាត។ នេះបើតាមការផ្សព្វផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

ស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។

អាជ្ញាធរប្រាប់ពលរដ្ឋនៅតាម​សណ្ត​ស្ទឹង​ព្រែក​ត្នោត​ប្រុង​ប្រយ័ត្ន ខណៈ​ទឹក​ស្ទឹង​ហក់​ឡើង​ខ្ពស់​ជាថ្មី

រដ្ឋបាលខណ្ឌដង្កោ អំពាវនាវដល់​ពលរដ្ឋដែលរស់នៅ​តាមសណ្តស្ទឹងព្រែកត្នោត ​ត្រៀម​សម្ភារៈ និងបង្ការខ្លួន ខណៈ​ស្ថាន​ភាព​កម្ពស់​​​ទឹក​​ស្ទឹង​បាន​ហក់​ឡើង​​ខ្ព​ស់​ជាថ្មីទៀត ​ដល់​កម្រិត​ត្រូវប្រុង​ប្រយ័ត្ន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ