ទង់ជាតិ​អ៊ីរ៉ង់ ​ត្រូវ​បាន​គេ​ថត​នៅ​ពី​មុខ​អគារ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់ ​ក្នុង​ក្រុង Tehran​ ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០០៩។

អ៊ីរ៉ង់កាត់ទោសប្រហារជីវិតអតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិដែលមានសញ្ជាតិអង់គ្លេសពីបទចារកម្ម

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បាន​រាយការណ៍ថា អ៊ីរ៉ង់​បាន​កាត់​ទោស​ប្រហារ​ជីវិ​តអតីត​អនុរដ្ឋ​មន្ត្រីក្រសួងការពារជាតិ​អ៊ីរ៉ង់ម្នាក់ ដែល​មាន​សញ្ជាតិ​ពីរគឺ​ អ៊ីរ៉ង់-អង់គ្លេស ពីបទ​ «លួចយកការណ៍​ឱ្យអង់​គ្លេស»។

បាតុករ​លើក​បដា​ក្នុង​ពេល​តវ៉ា​ប្រឆាំង​នឹង​មេដឹកនាំកាន់​អំណាច​​ប្រទេស​អ៊ីរ៉ង់​ បន្ទាប់​ពី​ការ​ស្លាប់​របស់​ស្ត្រី​ជន​ជាតិ​ឃឺដ​ កញ្ញា Mahsa Amini ដោយទាមទារ​ឱ្យអាជ្ញាធរ​ដោះលែង​បាតុករ​រាប់​ពាន់​នាក់​ដែល​ត្រូវ​បាន​ឃុំខ្លួន និង​បញ្ឈប់​ការ​ប្រហារ​ជីវិត នៅ​ខាង​ក្រៅ​ស្ថានទូត​អ៊ីរ៉ង់ ​ក្នុង​ទីក្រុង​ម៉ិចស៊ិក ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។

អ៊ីរ៉ង់កាត់ទោសប្រហារជីវិតមនុស្ស៣នាក់ទៀតជុំវិញការតវ៉ាពាក់ព័ន្ធនឹងការស្លាប់របស់កញ្ញា Mahsa Amini

តុលាការអ៊ីរ៉ង់ បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បានកាត់​ទោស​ប្រហារ​ជីវិ​តម​នុស្ស​៣​នាក់ទៀត​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទបានសម្លាប់សមាជិកនៃកងកម្លាំងសន្តិសុខ ក្នុង​អំឡុងពេល​​តវ៉ា​ចំពោះការ​ស្លាប់​របស់​កញ្ញា ម៉ាហ្សា អាមីនី (Mahsa Amini)។

បាតុករ​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​បាតុករ​ក្នុង​ប្រទេស​អ៊ីរ៉ង់ នៅ​ខាង​ក្រៅ​សភា​ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

អ៊ីរ៉ង់​អនុវត្ត​ទោសប្រហារជីវិត​លើកដំបូង​លើ​​អ្នកទោស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការតវ៉ា

អ៊ីរ៉ង់បានឱ្យដឹងថា ខ្លួនបាន​ប្រហារជីវិតលើអ្នកទោសដំបូងគេមួយរូប ដែលត្រូវបានកាត់ទោសពី​បទឧក្រិដ្ឋ​កម្មមួយ​កើតចេញពីការតវ៉ាដែលកំពុងបន្តធ្វើឡើងនៅទូទាំងប្រទេស។

មនុស្ស​ម្នាក់​បង្ហាញ​ម្រាម​ដៃ​បី​លើក​ឡើងនៅ​មុខ​ផ្ទាំង​បដា​ដែល​មាន​រូប​លោកស្រី​ អ៊ុងសាន ស៊ូជី អំឡុង​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង​យ៉ាំងហ្គោន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ ២០២១។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថ្កោលទោស​របប​យោធា​មីយ៉ាន់ម៉ា​ចំពោះ​ការ​ប្រហារជីវិត​សកម្មជន​ប្រជាធិបតេយ្យ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ បានថ្កោលទោសរបបយោធាមីយ៉ាន់ម៉ា ចំពោះការប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួនបួននាក់ និងបានអំពាវនាវឱ្យដោះលែងអ្នកទោសដែលត្រូវបានឃុំខ្លួនតាមអំពើចិត្តទាំងអស់ រួមទាំងប្រធានាធិបតី វីន មីអ៊ីន (Win Myint) និងលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ឱ្យមានសេរីភាពវិញ។

មនុស្ស​ម្នាក់​បង្ហាញ​ម្រាម​ដៃ​បី​លើក​ឡើងនៅ​មុខ​ផ្ទាំង​បដា​ដែល​មាន​រូប​លោកស្រី​ អ៊ុងសាន ស៊ូជី អំឡុង​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង​យ៉ាំងហ្គោន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ ២០២១។

UPDATED៖ សង្គមស៊ីវិល​កម្ពុជា ហៅ​ការ​ប្រហារជីវិត​អ្នក​នយោបាយ​បក្សប្រឆាំង​មីយ៉ាន់ម៉ា​ជា​អំពើ​អមនុស្សធម៌

អង្គការសមាគមមិនមែនរដ្ឋាភិបាល​នៅកម្ពុជា ថ្កោលទោសការប្រហារជីវិតសកម្មជននយោបាយបក្សប្រឆាំងនៅមីយ៉ាន់ម៉ា ថាជាអំពើអមនុស្សធម៌ និងធ្វើឡើងក្នុងបរិបទឧក្រិដ្ឋកម្មមនុស្សជាតិលើពលរដ្ឋខ្លួន ព្រមទាំងជាការបង្ក្រាបជាប្រព័ន្ធលើសំឡេងស៊ីវិល និងអ្នកប្រជាធិបតេយ្យ ជាពិសេសពលរដ្ឋស្លូតត្រង់។

រូបលោក Kyaw Min Yu ដែលគេស្គាល់ថា Ko Jimmy និងលោក Phyo Zeyar Thaw ដែលជាសកម្មជនប្រជាធិបតេយ្យពីរនាក់ក្នុងចំណោមសកម្មជនប្រជាធិបតេយ្យ ៤ នាក់ ត្រូវបានប្រហារជីវិតដោយអាជ្ញាធរយោធាមីយ៉ាន់ម៉ា ដែលត្រូវបានចោទប្រកាន់ថាបានពាក់ព័ន្ធ "អំពើភេរវកម្ម" ក្នុងប្រទេស។

សង្គមស៊ីវិល​កម្ពុជា​ថ្កោលទោស​ចំពោះ​ការ​ប្រហារជីវិត​សកម្មជន​នយោបាយ​បក្សប្រឆាំង​នៅ​មីយ៉ាន់ម៉ា

អង្គការសមាគមមិនមែនរដ្ឋាភិបាល​នៅកម្ពុជា បានចេញមុខថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រហារជីវិតសកម្មជននយោបាយបក្សប្រឆាំងចំនួន៤រូប ដោយរបបយោធាមីយ៉ាន់ម៉ា ឬភូមា ដោយពួកគេចាត់ទុកទង្វើនេះ ថាជាអំពើអមនុស្សធម៌ រំលោភលើសិទ្ធិមនុស្ស និងសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិ។

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing)

របបយោធា​មីយ៉ាន់ម៉ា​ថា​ការ​ប្រហារ​ជីវិត​សកម្មជន​បក្សប្រឆាំង គឺ​ដើម្បី​រក​យុត្តិធម៌​ជូន​ប្រជាជន

យោធាដែលកំពុងកាន់អំណាចនៅ​ប្រទេសមីយ៉ាន់ម៉ា អះអាង​​ថា ការ​កាត់​ទោស​ប្រហារ​ជីវិតសកម្ម​ជន​បក្ស​ប្រឆាំង​ចំនួន​៤នាក់ជាទង្វើ​ស្រប​ច្បាប់ និង​ធ្វើ​ឡើង​ដើម្បី​រក​ភាពយុត្តិធម៌ជូនប្រជា​ជន។

លោក Phyo Zeyar Thaw ដែលជាសកម្មជនប្រជាធិបតេយ្យម្នាក់ក្នុងចំណោមសកម្មជនប្រជាធិបតេយ្យបួននាក់ ត្រូវបានប្រហារជីវិតដោយអាជ្ញាធរយោធាមីយ៉ាន់ម៉ា ក្រោមការចោទប្រកាន់ថាបានចូលរួម "អំពើភេរវកម្ម"ក្នុងប្រទេស។

អាមេរិក​ជំរុញ​ឱ្យ​ចិន​ថ្កោលទោស​លើ​មីយ៉ាន់ម៉ា​ទាក់ទង​នឹង​ការប្រហារ​ជីវិត​សកម្មជន​បក្សប្រឆាំង

សហរដ្ឋអាមេរិក​បាន​ជំរុញប្រទេស​ចិន​​ឱ្យ​បង្កើន​​សម្ពាធ​​​លើ​ប្រទេស​មី​យ៉ាន់​ម៉ា បន្ទាប់ពី​របប​យោធា​​មួយនេះបាន​​ប្រហារ​ជីវិត​​សកម្មជន​​ប្រជាធិបតេយ្យ​ចំនួន៤នាក់​។

ហេតុអ្វីបានជាថៃនៅតែរក្សាការកាត់ទោសប្រហារជីវិត?​

រដ្ឋាភិបាល​ថៃកាលពីថ្ងែច័ន្ទសប្ដាហ៍មុន​ បានដាក់ទោសប្រហារជីវិតបុរសម្នាក់ដោយចាក់ថ្នាំពុលសម្លាប់។ បុរស​រូបនោះឈ្មោះថា​ Theerasak Longji ត្រូវបានកាត់ទោសប្រហារជីវិតដោយសារតែគាត់ត្រូវបានតុលាការរកឃើញថា​ជាឃាតករ សម្លាប់​យុវជន​ម្នាក់ នៅឆ្នាំ២០១២​ ដោយចាក់ជនរងគ្រោះ២៤កាំបិត ដើម្បីប្លន់យកទូរស័ទ្ទដៃ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ