សកម្មជន​ថា​កម្ពុជា​បរាជ័យ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ខណៈ​ចំណូល​ពី​ការ​នាំចេញ​ឈើ​របស់​វៀតណាម​កើន​ឡើង

សកម្មជនការពារបរិស្ថានបានលើកឡើងថា ការរកចំណូលបានជិត១០ពាន់លានដុល្លាររបស់វៀតណាមក្នុងការនាំឈើនិងគ្រឿងសង្ហារិមទៅក្រៅប្រទសកាលពីឆ្នាំ២០២១​ វាឆ្លុះបញ្ចាំងឱ្យឃើញពីភាពបរាជ័យរបស់អាជ្ញាធរកម្ពុជាក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ត្បិតបទល្មើសនៅតែកើតមានឡើងឥតឈប់ឈរ ពិសេសបទល្មើសនាំឈើចេញទៅវៀតណាម​ ខណៈចំណូលកម្ពុជាទទួលបានតិច​តួច​។

ព្រះសង្ឃនៃសហគមន៍សង្ឃរុក្ខាវ័ន ទ្រង់មើលដើមឈើមួយដើមដែលត្រូវបានកាប់ដោយជនខិលខូច អំឡុងពេលចុះល្បាតថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២។

សង្ឃរុក្ខាវ័ន​ធ្វើ​យុទ្ធនាការ​ប្រមូល​ថវិកា​១ដុល្លារ​ដើម្បី​ការពារ​ព្រៃឈើ ខណៈ​បទល្មើស​នៅតែមាន

ព្រះសង្ឃសហគមន៍រុក្ខាវ័ន នៅខេត្តឧត្ដរមានជ័យ កំពុងធ្វើយុទ្ធនាការ «បរិច្ចាគប្រាក់១ដុល្លារ» ដើម្បីចូលរួមជួយការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន ខណៈបទល្មើសព្រៃឈើនិងការដាក់អន្ទាក់យកសត្វព្រៃនៅតែបន្តកើតមាន។

សហគមន៍​និង​សង្គមស៊ីវិល​មិនជឿថា​ក្រុមការងារ​ក្រសួង​អាច​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​បានទេ

តំណាងសហគមន៍ជនជាតិដើមភាគតិច និងមន្ត្រីសង្គមស៊ីវិលមួយចំនួននៅតែមិន​មានជំនឿថា ក្រុមការងារស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីដែលបង្កើតឡើងដោយក្រសួងកសិកម្ម អាចទប់ស្កាត់បទល្មើសធនធានធម្មជាតិបាននោះទេ ដោយសារជនល្មើសភាគច្រើនជាអ្នកមានលុយនិងមានអំណាច។

ក្រុម​សហគមន៍​ការពារ​ព្រៃឈើ ចុះ​ពិនិត្យ​ទីតាំង​ដែល​ត្រូវ​បាន​អ្នក​កាប់​ឈើ​កាប់​បំផ្លាញ នៅ​ខេត្តមណ្ឌលគិរី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួង​កសិកម្ម​បង្កើត​ក្រុមការងារ​ស្រាវជ្រាវ​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតក្រុមការងារ ស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួននៅក្នុងខេត្តមណ្ឌលគិរី ក្រោយពី​មាន​សេចក្ដីរាយការណ៍បង្ហាញថា ករណីបទល្មើសធនធានធម្មជាតិនៅខេត្តភាគឦសាន​មួយ​នេះនៅតែបន្តកើតមានឡើង។

ពលរដ្ឋ​នៅ​ស្រុក​ឱរ៉ាល់​ថា បទល្មើស​ព្រៃឈើ​នៅ​តែ​កើត​មាន​ដោយ​សារ​អំពើ​ពុក​រលួយ​

ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រស់នៅ​ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានអះអាងថា មាន​ករណី​កាប់បំផ្លាញ​ព្រៃឈើ​រាល់ថ្ងៃ​នៅក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់។

កំណាត់ឈើនិងគល់ឈើដែលត្រូវបានជនខិលខូចលួចកាប់ ត្រូវបានប្រទះឃើញដោយក្រុមបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារពេលចុះល្បាត ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

ប្រជាសហគមន៍​ស្នើ​ឱ្យ​រដ្ឋាភិបាល​មាន​ចំណាត់ការ​ការពារ​ព្រៃឡង់​ដូច​ករណី​បឹងទន្លេសាប

ប្រជាសហគមន៍ការពារព្រៃឈើនៅតំបន់ព្រៃឡង់ ស្នើរដ្ឋាភិបាល​ឱ្យចាត់មន្ត្រីជំនាញចុះទៅសិក្សាពី​មហន្តរាយ​នៃកា​រកាប់​បំផ្លាញ​ព្រៃ​ឈើនៅក្នុងតំបន់នោះ ដោយ​កុំទុក​ឱ្យ​ហួស​ពេលហើយ​ទើប​មាន​វិធានការ​ទប់​ស្កាត់​ ដូចករណីទន្ទ្រានព្រៃលិចទឹកនៅ​បឹងទន្លេសាប។​

កំណាត់ឈើនិងគល់ឈើដែលត្រូវបានជនខិលខូចលួចកាប់ ត្រូវបានប្រទះឃើញដោយក្រុមបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារពេលចុះល្បាត ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

សហគមន៍​រកឃើញ​ការ​កាប់ឈើ​នៅ​ព្រៃឡង់​ក្នុង​ខេត្តព្រះវិហារ​កើតឡើង​ថ្មីៗ​ច្រើន

ប្រជាសហគមន៍រកឃើញថា មានសកម្មភាពកាប់និងដឹកជញ្ជូនឈើនៅក្នុងតំបន់​​ព្រៃឡង់ ក្នុង​ស្រុករវៀង ខេត្តព្រះវិហារ កើត​ឡើង​ថ្មីៗ​ទៀត​​ច្រើន ហាក់​​ដូច​មិន​មាន​ការទប់ស្កាត់​ពីមន្ត្រីមានសមត្ថកិច្ចនោះទេ។​

គល់ឈើធំមួយដើមត្រូវជនអនាមិកលួចកាប់ក្នុងដែនជម្រកសត្វព្រៃព្រះរការ ត្រូវបានប្រទះឃើញដោយសកម្មជនបរិស្ថានពេលចុះល្បាតកាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១។

ជនជាតិដើមភាគតិចថា ការលួចកាប់ឈើនៅព្រៃព្រះរការកើនឡើងខ្លាំងអំឡុងពេលវិបត្តិកូវីដ-១៩

ជនជាតិដើមភាគតិច​នៅក្នុងខេត្តព្រះវិហារ បង្ហាញក្ដីបារម្ភ​ថា ព្រៃព្រះរការ​អាចនឹង​បាត់​បង់​នៅក្នុង​រយៈ​ពេលប្រមាណ​៣ឆ្នាំ​ខាង​មុខ​ទៀត បើសិ​នជា​សកម្មភាព​កាប់បំផ្លាញនៅតែបន្តកើនឡើងខ្លាំងដូចអំឡុងពេលកូវីដ-១៩ នា​២ឆ្នាំចុងក្រោយនេះ។​

ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ កម្លាំងអាជ្ញាធរខេត្តចម្រុះ ចុះឃាត់គ្រឿងចក្រកំពុងឈូសឆាយដីគម្របព្រៃឈើរបស់រដ្ឋឆ្នាំ២០០២ ស្ថិតនៅក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មកទុកជាសម្បត្តិរដ្ឋវិញ។

អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​កំពុង​ស្រាវជ្រាវ​រក​អ្នក​រំលោភ​យក​ដី​គម្រប​ព្រៃឈើ​ជាង​៧០០​ហិកតា

អាជ្ញាធរខេត្តកំពង់ឆ្នាំង បាននិងកំពុងស្រាវជ្រាវរកជនល្មើសដែល​​ទន្ទ្រាន​យកដី​គម្រប​ព្រៃឈើ​ជាង៧០០​ហិកតា ស្ថិតក្នុង​ស្រុកទឹក​​ផុស ដើម្បីចាត់វិធានការតាមផ្លូវច្បាប់​។

លំនៅឋាន ដែលសមាគមបណ្ដាញយុវជនកម្ពុជា (CYN) បានអះអាងថា ជាការសង់លំនៅឋានដោយខុសច្បាប់ ក្នុងសហគមន៍ព្រៃឈើភ្នំសេះ ស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ ក្រោយការចុះស្រាវជ្រាវអំឡុងខែកញ្ញា ឆ្នាំ២០២១។

បទល្មើស​ព្រៃឈើ​បន្ត​កើតឡើង​ឥត​ថមថយ​ក្នុង​ព្រៃសហគមន៍​មួយ​ចំនួន​នៅ​ខេត្តក្រចេះ

ប្រជាសហគមន៍ និងសមកម្មជនបរិស្ថាន រកឃើញបទល្មើសព្រៃឈើបន្តកើតឡើង​ឥតថមថយឡើយក្នុងព្រៃសហគមន៍មួយចំនួននៅខេត្តក្រចេះ ដែលកំពុងរងការបាត់បង់គម្របព្រៃឈើគួរឱ្យបារម្ភ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ