ពលរដ្ឋធ្វើចរាចរណ៍នៅម្ដុំស្ពានជ្រោយចង្វារ ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

រថយន្ត​គេចពន្ធ​ជ្រកក្រោម​ស្លាកលេខ​រដ្ឋ​ជាង​៧ពាន់​គ្រឿង​បាន​ទៅ​បង់ពន្ធ បើគិត​ជា​ថវិកា​បានជិត​៦០លាន​ដុល្លារ

អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម អះអាងថា ក្នុង​រយៈពេល​៨ខែ​ចុង​ក្រោយ​នេះ អាជ្ញាធរប្រមូលពន្ធពីរថយន្ត​គេច​ពន្ធ​ជ្រកក្រោម​ស្លាក​លេខ​រដ្ឋ ន.ប ​(នគរបាល) និង​ខ.ម ​(ខេមរភូមិន្ទ)​ ជាដើម បានជាង៧ ០០០​គ្រឿង បើ​គិតជា​ថវិកា​ប្រមាណជិត​៦០​លាន​ដុល្លារអាមេរិក។

អគ្គនាយកពន្ធដារ​សម្រេច​ដក​អាជ្ញាបណ្ណ​ពី​ក្រុមហ៊ុន​មួយ​ដែល​ល្មើស​ច្បាប់​កេងបន្លំ​ប្រាក់ពន្ធរដ្ឋ

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដកហូតអាជ្ញាបណ្ណបញ្ឈប់សកម្មភាពអាជីវកម្មភ្នាក់ងារសេវាកម្មពន្ធដារជាស្ថាពររបស់ក្រុមហ៊ុន «ហ្វេតថាក់ ប៊ីហ្សនេស សឹលូសិន» ក្រោយរកឃើញថាក្រុមហ៊ុននេះល្មើសច្បាប់កេងបន្លំប្រាក់ពន្ធរដ្ឋ។

អគ្គនាយកពន្ធដារសម្អាងពីការរកឃើញអ្នកគប់គិតគ្នាបន្លំប្រាក់ពន្ធរាប់រយលានដុល្លារ 

​​អគ្គ​នាយ​កពន្ធដា​រ បានអះអាង​ពី​​រ​កឃើ​ញ​​ករ​ណីគុបគិ​តគ្នា​ជាប្រ​ព័ន្ធ ដើម្បី​កឹប​កេង​ប្រាក់ព​ន្ធ​រា​​ប់​​​រយ​លាន​ដុល្លា​រ ​ដោយស្ថាប័ននេះកំពុងមានវិធានការ​ផ្លូវ​ច្បា​​ប់ទៅលើអ្នកពាក់ព័ន្ធ​។

ការប្រមូលពន្ធ​ពីរខែ​ដើមឆ្នាំនេះ​កើន​ឡើង​ជាង​២០ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន

អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា រយៈពេល២ខែ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ ចំណូលពន្ធអាករគ្រប់ប្រភេទប្រមូលបានសរុបមានចំនួន​ជាង៥០០លានដុល្លារ ដោយចំនួននេះ​កើនឡើងជាង២២​ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ​

លោក គង់ វិបុល ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ការបំពេញទម្រង់លិខិតប្រកាសពន្ធប្រចាំឆ្នាំ និងបទល្មើសពន្ធដារនិងបទល្មើសសម្អាតប្រាក់” ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។

ពន្ធដារ​ត្រៀម​ដាក់​ប្រព័ន្ធ​លេខកូដ​ក្រុមហ៊ុន​សង់បុរី​ឬ​ផ្ទះល្វែង បើ​មិន​បង់ពន្ធ​មិន​អាច​កាត់ឈ្មោះ​ផ្ទេរកម្មសិទ្ធិ​បាន

អគ្គនាយកដ្ឋានពន្ធដារ ​ត្រៀមដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងលេខកូដសម្គាល់អចលនទ្រព្យ ចំពោះក្រុមហ៊ុនសង់បុរីឬផ្ទះល្វែងត្រូវបង់ពន្ធជូនរដ្ឋ បើពុំដូច្នោះ មិនអាចកាត់ឈ្មោះផ្ទេរកម្មសិទ្ធិបន្តបានឡើយ។

ចរាចរតាមដងផ្លូវមួយកន្លែង ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។

លោក ហ៊ុន សែន បញ្ជា​ឱ្យ​អ្នកធំ​និង​អ្នកមានទ្រព្យ​មួយចំនួន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ

​លោក​នា​យ​ករ​ដ្ឋមន្ត្រី ហ៊ុ​ន សែន​ បាន​ចេ​​ញ​​​បញ្ជា​ផ្ទាល់មាត់​ឱ្យ​​មន្ត្រី ​​និង​​​អ្នកមា​​​នទ្រ​ព្យ​មួយ​ចំនួន​​ បំពេញកាតព្វ​​កិច្ច​បង់ព​ន្ធតា​ម​ច្បាប់​កំណត់​​ ដើ​ម្បីប​ញ្ចៀ​ស​​មហ​ន្ត​រា​យជាតិ ខណៈលោក​បង្ហាញការព្រួយបារម្ភថា ប៉ុន្មានឆ្នាំ​មកនេះ រដ្ឋបាន​ចំណាយ​ច្រើន​ជាង​ប្រាក់​ចំណូលដែលរកបាន។

អគ្គនាយក​ពន្ធដារ​ពន្យារពេល​បង់​ពន្ធ​អចលន​ទ្រព្យ​រហូត​ដល់​ចុង​ខែ​តុលា​ឆ្នាំ​នេះ

អគ្គនាយកដ្ឋាន​ពន្ធដារ សម្រេចពន្យារពេល​​ការ​បង់ពន្ធ​លើ​អចលនទ្រព្យ​រហូត​ដល់​​ចុង​ខែតុលា ឆ្នាំ​​២០២១ ខណៈ​​ម្ចាស់​អចលនទ្រព្យ​មួយ​ចំនួន​ទៀតនៅ​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​ប្រភេទ​នេះ​នៅឡើយ។

រដ្ឋ​ប្រកាស​ប្រមូល​ពន្ធ​លើមធ្យោបាយ​ដឹក​ជញ្ជូនឆ្នាំ​២០១៨

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាសប្រមូល​ពន្ធផ្លូវ​សម្រាប់​ឆ្នាំ​២០១៨​ទៅ​លើ​មធ្យោបាយ​ដឹក​ជញ្ជូនទាំង​អស់​ចាប់​ពី​ថ្ងៃ​ទី​០១ មិថុនា។

រដ្ឋាភិបាល​អះ​អាង​ថា មិន​ដែល​ចុះ​ធ្វើ​សវនកម្ម​ពលរដ្ឋ​រក​ចំណូល​ទាប​ជាង​២៥០​លាន​រៀល

អគ្គ​នាយកដ្ឋាន​ពន្ធដារ បាន​អះ​អាង​​ថា ខ្លួន​​ពុំ​ធ្លាប់​ចេញ​​គោល​ការណ៍​ឲ្យ​មន្ត្រី​ចុះ​ធ្វើ​សវនកម្ម​លើ​ប្រជា​ពលរដ្ឋ​ប្រកប​អាជីវកម្ម​តូច​តាច​ ទាប​ជាង​កម្រិត​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​នោះ​ឡើយ។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អគ្គនាយក​ដ្ឋាន​ពន្ធដារ បាន​លើក​ឡើង​ថា មាន​ជន​ខិល​ខូច​មួយ​ចំនួន ដែល​អាច​ជា​អ្នក​រត់ការ ឬ​មន្ត្រី​ពន្ធដារ​ខិល​ខូច បាន​ប្រើ​ឧបាយ​កល​បោក​បញ្ឆោត​ពលរដ្ឋ​ជាប់​ពន្ធ​ធ្លាប់​ស្ថិត​ក្រោម​របប​ម៉ៅការ ដើម្បី​ជំរិត​ទារ​ប្រាក់ ក្រោម​រូបភាព​ចុះ​ធ្វើ​សវនកម្ម ឬ​ចុះ​ត្រួត​ពិនិត្

ចំណូល​ពន្ធ​អាករ​ខែ​កុម្ភៈ​ប្រមូល​បាន​តិច​ជាង​ខែម​ករា​ដល់​ទៅ​ជិត​៦០​ភាគរយ

អគ្គ​នាយកដ្ឋាន​ពន្ធដារ​​កម្ពុជា បាន​ឲ្យ​ដឹង​ថា ខ្លួន​ប្រមូល​ថវិកា​បាន​ជាង ១០៥​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​ខែ​កុម្ភៈ​ក្នុង​ឆ្នាំ​២០១៧​នេះ ប៉ុន្តែ បាន​ធ្លាក់​ចុះ​ជិត ៦០ភាគរយ បើ​ធៀប​នឹង​ខែ​មករា​កន្លង​មក។​ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​​នេះ អគ្គ​នាយកដ្ឋាន​ពន្ធ​ដារ បាន​ប្រកាស​ថា ខ្លួន​ប្រមូល​ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​បង់​ចូល​ថវិកា​ជាតិ​បាន​ចំនួន​ ១០៥.២៧​​លាន​ដុល្លារ កាល​ពី​ខែ​កុម្ភៈ​កន្លង​មក​នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ