ចំណូល​ពន្ធ​អាករ​ខែ​កុម្ភៈ​ប្រមូល​បាន​តិច​ជាង​ខែម​ករា​ដល់​ទៅ​ជិត​៦០​ភាគរយ

អគ្គ​នាយកដ្ឋាន​ពន្ធដារ​​កម្ពុជា បាន​ឲ្យ​ដឹង​ថា ខ្លួន​ប្រមូល​ថវិកា​បាន​ជាង ១០៥​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​ខែ​កុម្ភៈ​ក្នុង​ឆ្នាំ​២០១៧​នេះ ប៉ុន្តែ បាន​ធ្លាក់​ចុះ​ជិត ៦០ភាគរយ បើ​ធៀប​នឹង​ខែ​មករា​កន្លង​មក។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​​ទី​១០ ខែ​កុម្ភៈ​  អគ្គ​នាយកដ្ឋាន​ពន្ធ​ដារ បាន​ប្រកាស​ថា ខ្លួន​ប្រមូល​ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​បង់​ចូល​ថវិកា​ជាតិ​បាន​ចំនួន​ ១០៥.២៧​​លាន​ដុល្លារ កាល​ពី​ខែ​កុម្ភៈ​កន្លង​មក​នេះ។

អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ឲ្យ​ដឹង​ថា ចំណូល​ពន្ធដារ​ក្នុង​ខែ​កុម្ភៈ​កន្លង​មក​នេះ បាន​កើន​ឡើង ៩.៥៤​លាន​ដុល្លារ ឬ​ស្មើ​នឹង​កំណើន​ ៩.៩៧​ភាគរយ បើ​ធៀប​នឹង​ខែ​កុម្ភៈ​ឆ្នាំ​២០១៦​កន្លង​មក។

អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បន្ថែម​ថា ចំណូល​ពន្ធដារ​សម្រាប់​រយៈពេល ២​ខែ​ដើម​ឆ្នាំ​២០១៧​នេះ ប្រមូល​បាន​ជាង ៣៥១​លាន​ដុល្លារ ឬ​ស្មើ​នឹង ២០.៤៩​ភាគរយ​នៃ​គោលដៅ​កំណត់​ដោយ​ច្បាប់។

ទោះជាយ៉ាងណា ការ​ប្រមូល​ចំណូល​ពន្ធដារ​ក្នុង​ខែ​កុម្ភៈ បាន​ធ្លាក់​ចុះ​ដល់​ទៅ​ជាង ១៤០​លាន​ដុល្លារ ឬស្មើ​នឹង ៥៧.១៥​ភាគរយ បើធៀប​នឹង​ចំណូល​ពន្ធ​ដែល​ប្រមូល​បាន​ក្នុង​ខែ​មករា​ឆ្នាំ​២០១៧​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ