កម្មករ-កម្មការិនីបម្រើ​ការ​ងារ​នៅ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ «ញូមីងដា (ខេបូឌា) ខូអិលធីឌី (New MINGDA CAMBODIA Co., Ltd)» ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ បានផ្ទុះការតវ៉ា ក្រោយថៅកែបញ្ឈប់តំណាងសហជីពម្នាក់​ពីការងារ ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។

កម្មករជិត១ពាន់នាក់ធ្វើការនៅរោងចក្រមួយក្នុងរាជធានីភ្នំពេញ ផ្ទុះការតវ៉ាក្រោយថៅកែបញ្ឈប់តំណាងសហជីពពីការងារ

កម្មករ-កម្មការិនី​ជិត១ ០០០នាក់ បម្រើ​ការ​ងារ​នៅ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ «ញូមីងដា (ខេបូឌា) ខូអិលធីឌី (New MINGDA CAMBODIA Co., Ltd)» ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ បានផ្ទុះការតវ៉ានៅថ្ងៃពុធ​នេះ ក្រោយថៅកែបញ្ឈប់តំណាងសហជីពម្នាក់​ពីការងារ។

កូដករណាហ្គាវើលដ៍បន្តតវ៉ាទាមទារដំណោះស្រាយការងារ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍​ រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

បទយកការណ៍៖ ការ​រឹត​ត្បិត​សេរីភាព​បង្កើត​​សហជីព​ឯករាជ្យ​ជា​ផ្នែក​ជំរុញ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​ការងារ​កម្មករ

ក្រុម​អ្នកធ្វើការងារ​ក្នុងវិស័យ​លើកកម្ពស់សិទ្ធិ​កម្មករ​​និយាយថា សេរីភាពបង្កើតសហជីព​ឯករាជ្យ ​និងការផ្តល់បរិយាកាស​​ល្អប្រសើរសម្រាប់សកម្មភាព​សហជីព​ដែល​អាចការពារ​ប្រយោជន៍កម្មករ​ពិតប្រាកដ​ជារឿងចាំបាច់ ដើម្បីបញ្ចៀស​ការរំលោភសិទ្ធិការងារពី​សំណាក់ថៅកែ និយោជក ក៏ប៉ុន្តែ​ប្រសិនបើ​ សេរីភាព​ទាំងនេះ​មិនត្រូវបាន​ធានា ​ហើយ​ត្រូវបានរឹតត្បិត និងរើសអើង គឺជាមូលហេតុចម្បងមួយ​នាំឱ្យមាន​ការរំលោភសិទ្ធិកម្មករ​ក្នុងវិស័យការងារ​នៅកម្ពុជា។

បទយកការណ៍៖ ការ​​ប្រឈម​​របស់​​សហជីព​​ឯករាជ្យ​​នៅ​​តាម​​តំបន់​​សេដ្ឋកិច្ច​ពិសេស

ឯកសារដែលចេញដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក្នុងឆ្នាំ២០១៨ បានលើកឡើង​ថា កម្មករនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខ្វះតម្លាភាព និងព័ត៌មាន ដើម្បីការពារខ្លួនឱ្យបានត្រឹមត្រូវ។ ប្រភពដដែលបន្ត​ថា ពួក​គេ [កម្មករ] ​ទទួល​បាន​​ប្រាក់​​​ឈ្នួល​មិន​សម​រម្យ និង​​លក្ខ​ខណ្ឌ​​ការ​ងារ​មិន​​ល្អ ហើយ​ត្រូវ​បាន​រឹតត្បិត​​សេរីភាព​បញ្ចេញ​មតិ និងការ​ជួប​ជុំ។

(រាប់ពីស្ដាំ) សមាជិកស្ថាបនិកចំនួន៤នាក់របស់សហជីពឯករាជ្យ នៃក្រុមហ៊ុន អ៊ីស្តក្រោន ហ្វ៊ូតវែរ អ៊ិនដាសស្ទ្រី ឯ.ក ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ ក្រោយពេលក្រុមហ៊ុន បញ្ចុះបញ្ចូលពួកគាត់ឱ្យលាឈប់សហជីព តែត្រូវបានពួកគាត់បានបដិសេដ្ឋ។

កម្មករ៧នាក់ត្រូវបានបញ្ឈប់ពីការងារក្រោយនាំគ្នាបង្កើតសហជីពក្នុងរោងចក្រ

កម្មករ-កម្មការិនីចំនួន៧នាក់បម្រើការងារនៅរោងចក្រ អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD) ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានថៅកែបញ្ឈប់ពីការងារ ក្រោយនាំគ្នាបង្កើតសហជីពនៅក្នុងរោងចក្រ។

កូដករ​ណាហ្គាវើលដ៍ បាន​នាំគ្នា​យក​ចង្ក្រានចានឆ្នាំងទៅ​ចម្អិនអាហារសម្រាប់​បរិភោគ​នៅ​ពី​មុខ​​ក្រុ​ម​ហ៊ុន​ ដោយ​ពួកគេ​​ថា ​នេះ​ជា​សកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២។

កូដករ​ណាហ្គា​បន្ត​បោះតង់​និង​ធ្វើម្ហូប​នៅ​មុខ​ច្រកចូល​ក្រុមហ៊ុន ទាមទារ​ថៅកែ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ

ក្រុមកូដករណាហ្គាវើលដ៍រាប់សិបនាក់ នៅថ្ងៃពុធនេះ បានបន្តប្រមូល​ផ្ដុំគ្នាជាថ្មី​ទៀត និង​បោះ​តង់ យក​ចានឆ្នាំង​ធ្វើ​ម្ហូប​ នៅមុ​ខ​ច្រក​ចូល​ក្រុមហ៊ុនកាស៊ីណូ​មួយនេះ ដើម្បីទាមទារឱ្យថៅកែក្រុមហ៊ុនដោះស្រាយ​វិវាទការ​ងារ​ជូន​ពួក​គេ​ឱ្យ​ស្រប​តាម​ច្បាប់​ស្តីពី​ការងារ។

សមាជិកនៃក្រុមកូដករណាហ្គាវើលដ៍ម្នាក់បាក់ធ្មេញដួលសន្លប់ អំឡុងពួកគេបន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

បក្សភ្លើងទៀន​ស្នើ​រដ្ឋាភិបាល​ដក​អាជ្ញាបណ្ណ​ក្រុមហ៊ុនណាហ្គា បើ​ពិនិត្យ​ឃើញ​អ្នកមានអំណាច​នៅ​កាងពីក្រោយ

គណបក្សភ្លើងទៀន ទាមទារឱ្យរដ្ឋាភិបាលជំរុញទៅក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) គោរពច្បាប់ការ​ងារ និងបទដ្ឋានគតិយុត្តនានា ​ដើម្បី​ឱ្យ​​មាន​ដំណោះស្រា​យ​វិវាទ​ការ​ងារ ហើយ​គួរតែពិនិត្យ​ក្នុង​ការ​ដក​អាជ្ញាបណ្ណ​រកស៊ីផ្ដាច់មុខរបស់ក្រុម​ហ៊ុន​នេះ បើពិនិត្យ​ឃើញថា អ្នកមានអំណាចនៅកាង​ពី​ក្រោយ។

កន្ទេលនិងតង់ដែលក្រុមកូដករណាហ្គាវើលដ៍យកមកតាមខ្លួន បំណងដេកនៅពីមុខក្រុមហ៊ុនបន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

កូដករ​​ណាហ្គា​បន្ត​ធ្វើ​កូដកម្ម​ដោយ​យក​កន្ទេល​មុង​និង​តង់​ទៅ​បោះ​សម្រាក​មុខ​ក្រុម​ហ៊ុន​ដើម្បី​ទាមទារ​ដំណោះ​ស្រាយ

កូដករ​ណាហ្គាវើលដ៍ជាច្រើននាក់ បន្តធ្វើកូដកម្មដោយយកកន្ទេលមុងនិងតង់ទៅបោះនៅមុខក្រុមហ៊ុន ដើម្បីសម្រាកនៅទីនោះទាមទារដំណោះស្រាយការងារ ក្រោមការឃ្លាំមើលពីកងកម្លាំងនិងសន្តិសុខរក្សាសណ្ដាប់ធ្នាប់ក្រុងភ្នំពេញជាច្រើនាក់ផងដែរ។ ​

សមាជិកនៃក្រុមកូដករណាហ្គាវើលដ៍ម្នាក់បាក់ធ្មេញដួលសន្លប់ អំឡុងពួកគេបន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

កូដករ​សន្លប់​និង​បាក់ធ្មេញ ក្រោយ​ប៉ះទង្គិច​ជាមួយ​កម្លាំង​សន្តិសុខ​របស់​ក្រុមហ៊ុន​ណាហ្គា

កូដករអះអាងថា សមាជិកម្នាក់បាក់ធ្មេញដួលសន្លប់ និងមួយចំនួនទៀតរងរបួស ក្រោយប៉ះទង្គិចជាមួយកម្លាំងសន្តិសុខរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ នៅពេលពួកគេប្រមូលផ្ដុំគ្នាតវ៉ានៅពីមុខក្រុមហ៊ុន ជំរុញឱ្យថៅកែនិងអាជ្ញាធររដ្ឋដោះស្រាយវិវាទការងារតាមច្បាប់ ខណៈកូដករមួយរូបត្រូវក្រុមអាជ្ញាធរដេញស្ទាក់រារាំងមិនឱ្យចូលទៅកន្លែងតវ៉ា។

កូដករជាស្ត្រីម្នាក់បានសន្លប់បាត់ស្មារតី ដោយសារប៉ះទង្គិចជាមួយនឹងកងកម្លាំងការពារ អំឡុងពេលក្រុមកូដករទាំងនោះតវ៉ាទាមទារដំណោះស្រាយការងារ នៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍​ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

សង្គមស៊ីវិល​ទទូច​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ចំពោះ​អាជ្ញាធរ​បង្ក​ហិង្សា​លើ​កូដករ​ណាហ្គាវើលដ៍

អង្គការសង្គមស៊ីវិលជំរុញទៅរដ្ឋាភិបាលចាត់វិធានការច្បាប់លើសមត្ថកិច្ចនិងកងកម្លាំងសន្តិសុខខណ្ឌដែលបង្កហិង្សាលើក្រុមកូដករណាហ្គាវើលដ៍ជាថ្មីទៀត ដើម្បីលុបបំបាត់ការរំលោភសិទ្ធិមនុស្ស និងវប្បធម៌និទណ្ឌភាពនៅកម្ពុជា។

ទិដ្ឋភាពក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ និងថ្នាក់ដឹកនាំសហជីព ប្រមាណ៤០០នាក់ ប្រមូលផ្តុំគ្នាដាក់ញត្តិនៅខាងមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីទាមទារដំណោះស្រាយការងារជាមួយក្រុមហ៊ុនល្បែងមួយនេះ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។ (រូបភាពផ្តល់ឱ្យ)

យ៉ាង​ហោច​កូដករ​ណាហ្គា​វើលដ៍​២​នាក់​សន្លប់​និង​មួយ​ចំនួន​រង​របួស​ស្រាល​ ក្រោយ​​ប៉ះ​ទង្គិច​ជា​មួយ​សមត្ថកិច្ច​

តំណាងក្រុមកូដករអះអាងថា យ៉ាងហោចណាស់​កូដករណាហ្គាវើលដ៍ចំនួន២នាក់ដួលសន្លប់ និងមួយចំនួនទៀតរងរបួសស្រាល ដោយសារប៉ះទង្គិចគ្នាជាមួយក្រុមសមត្ថកិច្ច និងកងសន្តិសុខខណ្ឌទួលគោករាប់សិបនាក់  ខណៈពួកគេនាំគ្នាដើរហែក្បួនពីក្រសួងការងារឆ្ពោះទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍ទៅរដ្ឋាភិបាលឱ្យពន្លឿនជួយដោះស្រាយបញ្ចប់វិវាទជាមួយក្រុមហ៊ុន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ