លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ” រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។

មន្ត្រីរដ្ឋាភិបាលច្រានចោលរបាយការណ៍ដែលថាកម្ពុជាជាប្រទេសដឹកនាំតាមបែបផ្ដាច់ការ

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានច្រានចោលរបាយការណ៍របស់អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច ដែលបានចាត់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសដឹកនាំតាមបែបផ្ដាច់ការនោះថា មិនបានឆ្លុះបញ្ចាំងការពិត។

លោក កែម រិទ្ធិសិត (ឈរមុខគេ) ក្នុងយុទ្ធនាការមួយរបស់គណបក្សខ្មែរតែមួយ កាលពីឆ្នាំ២០១៨។

ប្អូនប្រុស​លោក កែម ឡី ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល

ប្អូនប្រុសមួយរូបរបស់អ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី ដែលត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ រួមនឹងអតីតសមាជិកមន្រ្តីបក្សប្រឆាំងមួយចំនួនទៀតមកពីគណបក្ស​ភ្លើងទៀន និងគណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល។

រដ្ឋាភិបាល​ប្រាប់​ឱ្យ​ពលរដ្ឋ​មិន​ត្រូវ​ជឿ​អបិយ​ជំនឿ​មិន​សម​ហេតុផល​

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងស្ថាន​ទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង អំពាវនាវឱ្យពលករ​ ពិសេសពលករដែលធ្វើការងារនៅ​កូរ៉េ មិនត្រូវជឿអបិយជំនឿដែលបំផុសបំផុលមិនសមហេតុផលនាំឱ្យខាតប្រយោជន៍ និងបាត់បង់ការងារ ក្រោយមាន​ការឃោសនារឿងទឹកលិចពិភពលោក។

លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងពិធីប្រារព្ធខួបលើកទី២៩ ថ្ងៃបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

មន្រ្តី​សិទ្ធិមនុស្ស​និង​អ្នកវិភាគ​ថា ការ​ថ្លែង​គំរាម​កម្ទេច​អ្នក​ធ្វើ​បដិវត្តន៍ពណ៌​ដោយ​មន្រ្តី​យោធា​ជាន់ខ្ពស់​ជា​ការ​បារម្ភ​នឹង​ស្រមោល​ខ្លួន​ឯង

មន្រ្តីសិទ្ធិមនុស្សយល់ថា ការថ្លែងសាររបស់ថ្នាក់ដឹកនាំកំពូលនៃកងយោធពលខេមរភូមិន្ទឱ្យកងកម្លាំងប្រដាប់អាវុធបង្ក្រាបលើបុគ្គលឬក្រុមធ្វើបដិវត្តន៍ពណ៌នៅក្នុងកាលៈទេសៈនេះ គឺជារឿងមិនសមហេតុផលនោះទេ។

កូដករណាហ្គា​វើលដ៍ប្រមាណ​១០០​នាក់ ទៅតាមដានញត្តិរបស់ពួកគេដែល​បាន​ស្នើ​ដល់ប្រមុខរដ្ឋាភិបាលនិងស្ថាប័នរដ្ឋសភា​ ព្រមទាំងស្នើជាថ្មីឱ្យពន្លឿន​ការ​​រក​ដំណោះស្រាយ​វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

កូដករ​ណាហ្គា​ស្នើ​ជាថ្មី​ដល់​ស្ថាប័ន​រដ្ឋសភា​និង​រដ្ឋាភិបាល​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ការងារ

កូដករណាហ្គា​វើលដ៍ប្រមាណ​១០០​នាក់ នៅព្រឹកថ្ងៃសុក្រ​នេះ បានទៅប្រមូលផ្ដុំគ្នា​នៅខុទ្ទ​កាល័យ​នាយករដ្ឋមន្ត្រី និងរដ្ឋសភា ដើម្បីតាមដានញត្តិរបស់ពួកគេដែល​បាន​ស្នើ​ដល់ប្រមុខរដ្ឋាភិបាលនិងស្ថាប័នមួយនេះ​ ព្រមទាំងស្នើជាថ្មីឱ្យពន្លឿន​ការ​​រក​ដំណោះស្រាយ​វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍។

អ្នកជំនាញអភិបាលកិច្ច រិះគន់ការបង្កើនចំនួនគណៈអភិបាលរាជធានី-ខេត្តនិងថ្នាក់ក្រោមជាតិថានឹងប៉ះពាល់ដល់ចំណាយចរន្ត

ក្រុមអ្នកជំនាញអភិបាលកិច្ច និងគោលនយោបាយ មើលឃើញថា ការបង្កើនគណៈអភិបាល​​រាជ​​ធា​​​​នី-ខេត្ត និងគណៈអភិបាលនៅថ្នាក់ក្រោមជាតិ ដែលមានចំនួនច្រើនជាងអាណត្តិមុនៗនោះ គឺជា​​យុទ្ធ​​​​សាស្រ្តនយោបាយច្រើនជាងប្រសិទ្ធភាពការងារ ហើយក៏នាំឱ្យការចំណាយ​​ចរន្តកាន់តែ​​មាន​​​ទំ​​​​​ហំធំ​ជាងមុនដែរ​ ខណៈចំណូលសេដ្ឋកិច្ចជាតិស្ថិតក្នុងកម្រិតដែលមិនទាន់សមាមាត្រទៅនឹង​​​តួលេខដែលរដ្ឋាភិបាលបានបង្កើនចំនួននេះនៅឡើយ។

កូដករប្រមាណ១០០នាក់បានព្យាយាមទៅប្រមូលផ្ដុំធ្វើកូដកម្ម​ជាថ្មីទៀត នៅ​ក្បែរ​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ដើម្បី​​ទាមទារការដោះស្រាយវិវាទការងារ ប៉ុន្តែត្រូវបានសមត្ថកិច្ចជាច្រើននាក់រារាំង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

ស៊ើបអង្កេត៖ ក្រុមស្ត្រី​លេចធ្លោ​ក្នុង​ការ​ទាមទារ​យុត្តិធម៌​សង្គម ប្រឈម​ការ​បៀតបៀន​និង​រង​ហិង្សា​ពី​សមត្ថកិច្ច

បើទោះបីជានៅក្នុងផែនការជាតិ គោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា កំណត់ជាអាទិភាពក្នុងការយកចិត្តទុកដាក់និងគាំពារទៅលើស្ត្រី ក្មេងស្រីគ្រប់រូប ដោយបញ្ចៀសឱ្យបាននូវទម្រង់ហិង្សាគ្រប់ប្រភេទទៅលើពួកគេ​ ហើយច្បាប់នឹងការពារពួកគេដោយស្មើភាពគ្នាដោយគ្មានការរើសអើងក៏ដោយ ក៏ប៉ុន្តែស្ត្រីមួយចំនួន ពិសេសក្រុមស្ត្រីជួរមុខក្នុងការតតាំងរឿងអយុត្តិធម៌សង្គមនានា នៅតែត្រូវបានគេរកឃើញថា ប្រឈមអំពើហិង្សា ការបៀតបៀន ការប្រមាថមាក់ងាយ ជាដើម​ តែការអនុវត្តច្បាប់លើអ្នកប្រព្រឹត្តល្មើសទាំងនោះត្រូវបានក្រុមស្ត្រីរងគ្រោះ​អះអាងថាគ្មានប្រសិទ្ធភាពឡើយ។ 

បទយកការណ៍៖ កសិករខ្លះ​នៅខេត្តព្រៃវែង​ បន្តចិញ្ចឹមជ្រូកដោយប្រថុយប្រថានទោះប្រឈមនឹងការខាត​បង់

រដ្ឋាភិបាល​ជំរុញ​ឱ្យ​ពង្រឹង​ប្រព័ន្ធ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម

រដ្ឋាភិបាល​ជំរុញឱ្យពង្រឹងប្រព័ន្ធអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនឱ្យបានកាន់តែទូលំទូលាយ ដើម្បីជាការឆ្លើយតបតម្រូវការទីផ្សារការងារនៅក្នុងស្រុកនិងក្រៅប្រទេស។

បង្គោលព្រំដីដែលបោះបំពានដីតំបន់ការពារកែវសីមា ខេត្តមណ្ឌលគិរី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។

រដ្ឋាភិបាល​ណែនាំ​ទៅ​អាជ្ញាធរខេត្ត​ឱ្យ​​កំណត់​ព្រំប្រទល់​តំបន់​ការពារ​ធម្មជាតិ​ឡើង​វិញ

រដ្ឋាភិបាលសម្រេចឱ្យកែសម្រួល​ព្រំប្រទល់តំបន់ការពារធម្មជាតិ​នីមួយៗ​ឡើងវិញ ដោយកំណត់តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ នៅក្នុងភូមិសាស្រ្ដខេត្តមួយចំនួន។

រាជធានីភ្នំពេញ៖ សកម្មភាពរៀននិងបង្រៀនក្នុងថ្នាក់រៀនផ្ទាល់ នៅសាលាបឋមសិក្សាចតុមុខ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។

រដ្ឋាភិបាល​គ្រោង​ដំឡើង​ប្រាក់​បៀវត្ស​មន្រ្តី​រាជការ​នៅ​ឆ្នាំ​នេះ​ក្រោយ​ពី​ខកខាន​២ឆ្នាំ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាសពីគម្រោង​​ដំឡើងប្រាក់បៀវត្សជូន​ដល់​មន្រ្តីរាជការ បន្ទាប់​ពី​រដ្ឋាភិបាល​ខក​ខានដំឡើង​អស់​រយៈ​ពេល២ឆ្នាំមកហើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ