លោក ស ខេង ជំរុញឱ្យបង្កើតច្បាប់មួយ ដើម្បីគ្រប់គ្រងសារធាតុទាំងឡាយដែលអាចផលិតគ្រឿងញៀន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសឯកភាពក្នុងការបង្កើតច្បាប់មួយ ដែលមានគោលបំណង គ្រប់គ្រងសារធាតុ​ទាំងឡាយដែលអាចផ្សំឬ ផលិតជាគ្រឿងញៀនបាន ដើម្បីទប់ស្កាត់គ្រឿងញៀននៅ​កម្ពុជា។

មន្ត្រីថា​អាជ្ញាធរ​វៀតណាម​មិន​ទទួល​យក​អន្តោប្រវេសន៍​ខ្លួន​ដែល​ចង់​ត្រលប់​ទៅ​ប្រទេស​វិញ

មន្ត្រី​ជំ​នាញ ​ជំរុញឱ្យធ្វើ​វិ​សោធ​នកម្មច្បាប់​អ​ន្តោប្រវេ​សន៍​ឆ្នាំ​១៩​៩​៤​ជា​ប​ន្ទាន់​ ​ដើ​ម្បីធា​នា​​​ប្រ​សិទ្ធ​ភា​ពគ្រ​​ប់​គ្រ​​​ង​ជ​នអ​ន្តោប្រវេសន៍​ ក្រោយ​ពីរ​កឃើញថា ផ្នែក​មួយ​នៃប​ញ្ហា​នេះ គឺ​​អាជ្ញា​ធរវៀតណា​ម​​​​​មិ​​​ន​ព្រម​​ទទួ​​​ល​​​​យកព​លរដ្ឋវៀ​តណា​មដែលរឹងរូស​​ឱ្យ​ត្រលប់ទៅ​ស្រុកកំ​ណើតវិញទេ ទោះ​ពួកគេចង់ទៅក៏ដោយ​។ 

សង្គមស៊ីវិល និងមន្ត្រីពាក់ព័ន្ធ ចូលរួមសិក្ខាសាលាបិទគម្រោងវេទិកាឆន្ទៈអ្នកបោះឆ្នោត ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

ខុមហ្វ្រែលស្នើឱ្យសភាធ្វើវិសោធនកម្មច្បាប់ស្ដីពីការហាមមិនឱ្យអ្នកនយោបាយទាក់ទងទណ្ឌិត

អង្គការ​ខុមហ្រ្វែល​ ដែលមានជំនាញលើកិច្ចការបោះឆ្នោត​ យល់​ឃើញ​ថា ច្បាប់​ស្ដី​​​​​ពី​​គណ​​បក្ស​​​​នយោ​បាយដែលបិទផ្លូវមិនឱ្យអ្នកនយោបាយមានការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​ទណ្ឌិត ជា​​​បទ​​ប្បញ្ញត្តិ​មួយមានស្ថានទម្ងន់ដែលមិនគួរយកមកប្រើនៅក្នុងទិដ្ឋភាពសព្វថ្ងៃនេះទេ ដែល​​ករណីនេះ ពួក​គេ​​​​ស្នើ​​​រដ្ឋ​​​ស​​ភា​​​គួរ​​​ធ្វើ​វិសោធនកម្មឡើងវិញ ដើម្បីធានាពីការបើកទូលាយនូវ​សិទ្ធិ​នយោបាយ​ឱ្យ​ស្រប​តាម​​រដ្ឋ​​ធម្ម​​នុញ្ញ។

នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោកស្រី ចក់ សុភាព ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ថ្ងៃសវនាការសំណុំរឿងលោក កឹម សុខា សាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

សង្គមស៊ីវិល​ស្នើ​រដ្ឋាភិបាល​ពិចារណា​ធ្វើ​វិសោធនកម្ម​ឬ​លុបចោល​បទ«ញុះញង់»

សង្គមស៊ីវិលស្នើទៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ​ឱ្យពិចារណាធ្វើវិសោធនកម្ម ឬលុបចោលបទ «ញុះញង់» នៃក្រមព្រហ្មទណ្ឌ ដោយថា មាត្រានៃច្បាប់នេះបានរារាំងនិងកម្រិតសេរីភាពអ្នកធ្វើការងារសង្គម និងពលរដ្ឋដែលហ៊ាននិយាយពីភាពខ្វះចន្លោះរបស់រដ្ឋាភិបាល។

ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្វាគមន៍លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅកម្ពុជា ព្រមទាំងសហការី ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

កម្ពុជា​កំពុង​សិក្សា​បង្កើត​ច្បាប់​ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​ពី​បរទេស

ក្រសួងមហាផ្ទៃបានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញ​ថា ច្បាប់ប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេសរបស់ប្រទេសសិង្ហបុរីដែលបានអនុម័តកាលពីឆ្នាំមុន នឹងក្លាយជាគំរូមួយសម្រាប់កម្ពុជាក្នុងការបង្កើតច្បាប់ដើម្បីបញ្ចៀសការជ្រៀតជ្រែករបស់បរទេស។

សកម្មភាពរបស់អង្គការសង្គមស៊ីវិលដែលបានធ្វើការដង្ហែក្បួនតស៊ូមតិ ដើម្បីកុំឲ្យរដ្ឋាភិបាលអនុម័តច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនាពេលកន្លងមក

សង្គម​ស៊ីវិល​ចាត់​ទុក​ភាព​យឺត​យ៉ាវ​កែ​ច្បាប់​NGO​ថា​ជា​ចេតនា​នយោបាយ

សង្គមស៊ីវិល ចាត់ទុកការយឺតយ៉ាវធ្វើវិសោធនកម្មច្បាប់​សមាគម និងអង្គការ​​មិនមែន​រដ្ឋាភិបាល ថាជា​ចេត​នា​នយោបាយ ខណៈ​ធាតុ​ចូល​នៃកា​រទាមទាររបស់ពួកគេ បាន​ពន្យារពេលជាង២ឆ្នាំមកនេះ។

ក្រុមយុវជន និងព្រះសង្ឃ អង្គុយនិងគង់ដើម្បីរំលឹកដល់ការស្លាប់លោក កែម ឡី នៅមុខស្ដាម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិចស្ដុបបូកគោ ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។

សង្គមស៊ីវិល​ចាត់ទុក​ការធ្វើច្បាប់​កាត់ទោស​ព្រះសង្ឃ​ថា​ជា​ចេតនា​នយោបាយ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ

ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល ចាត់​ទុក​ការ​ដែល​រដ្ឋាភិបាលព្យាយាម​ធ្វើ​ច្បាប់​ដើម្បី​កាត់​ទោស​ព្រះ​សង្ឃដែល​​ចូល​​រួ​ម​គាំទ្រ​សកម្មភាពនយោបាយ ថាជាការរំលោភសិទ្ធិដែលត្រូវបានការពារដោយច្បាប់ ហើយរារាំងដល់ការចូលរួមជំរុញដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

សម្ដេចព្រះបាទនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងចុះបើកកិច្ចប្រជុំរដ្ឋសភា អាណត្តិទី៦ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

ព្រះមហាក្សត្រប្រកាសឱ្យប្រើប្រាស់ច្បាប់ «កំណត់សញ្ជាតិខ្មែរតែមួយ» សម្រាប់មេដឹកនាំកំពូល

ព្រះមហាក្សត្របានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការច្បាប់ធម្មនុញ្ញ «កំណត់សញ្ជាតិខ្មែរតែមួយ» ខណៈអ្នកវិភាគថា នេះមិន​មែន​ជា​រឿងចម្លែកនោះទេ។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។

សភា​អនុម័ត​សេចក្ដី​ព្រាងច្បាប់​រដ្ឋ​ធម្មនុញ្ញ​កំណត់ «សញ្ជាតិខ្មែរតែមួយ» សម្រាប់​មេដឹកនាំ​ស្ថាប័ន​កំពូលៗ

រដ្ឋសភា​សម្រេចអនុម័​ត​សេចក្ដីព្រាងច្បាប់ស្តីពី «វិសោធនកម្មរដ្ឋធម្មនុញ្ញ» ពាក់ព័ន្ធនឹងការកំណត់ឱ្យមាន «សញ្ជាតិខ្មែរតែមួយ» សម្រាប់មេដឹកនាំស្ថាប័នកំពូលៗ ដោយសំឡេង ១១១លើ​១១១​សំឡេង ក្នុងកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃចន្ទនេះ។

វិភាគ៖​ តើ​ស្នាម​របួស​កម្ពុជា​បង្ក​ឡើង​ពី​បញ្ហា​សញ្ជាតិ​ច្រើន​ឬ​យ៉ាងណា?

សង្គ្រាមពាក្យសម្ដីបានផ្ទុះឡើងជាថ្មីទៀត​នៅដើមខែតុលានេះ រវាងមេដឹកនាំបក្សកាន់អំណាច និង​​មេដឹកនាំអតីត​​បក្សប្រឆាំង លោក សម រង្ស៊ី ពាក់ព័ន្ធទៅនឹងសារព័ត៌មានអន្តរជាតិមួយចុះផ្សាយថា លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន បានទិញសញ្ជាតិបរទេស។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ