សមត្ថកិច្ចបញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនជិត៥០គីឡូ

សមត្ថកិច្ចចម្រុះ បានបញ្ជូនជនសង្ស័យចំនួន៤នាក់ទៅតុលាការ ដើម្បីចាត់វិធានការបន្តតាម​ផ្លូវ​ច្បាប់ ពាក់ព័ន្ធការប្រើប្រាស់ និង​ជួញដូរគ្រឿងញៀន​ជិត ​៥០គីឡូក្រាម ស្ថិតនៅខណ្ឌច្បារអំពៅ រាជ​ធានីភ្នំពេញ។

លោក ស ខេង ជំរុញឱ្យបង្កើតច្បាប់មួយ ដើម្បីគ្រប់គ្រងសារធាតុទាំងឡាយដែលអាចផលិតគ្រឿងញៀន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសឯកភាពក្នុងការបង្កើតច្បាប់មួយ ដែលមានគោលបំណង គ្រប់គ្រងសារធាតុ​ទាំងឡាយដែលអាចផ្សំឬ ផលិតជាគ្រឿងញៀនបាន ដើម្បីទប់ស្កាត់គ្រឿងញៀននៅ​កម្ពុជា។

តុលាការលើកលែងការចោទប្រកាន់លោក ញឹក ប៊ុនឆៃ សំណុំរឿងសមគំនិតផលិតនិងនាំចូលសារធាតុផ្សំគ្រឿងញៀន

សាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកលែងការចោទប្រកាន់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុផ្សំគ្រឿងញៀន ដែលប្រព្រឹត្តនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីខែមេសា ឆ្នាំ២០០៧។

រយៈពេល​៣​ខែ​សមត្ថកិច្ច​ចាប់​បាន​គ្រឿង​ញៀន​ជាង​៣​តោន​ និង​សារធាតុ​គីមី​ផ្សំ​ជាង​៣០០​តោន​

អាជ្ញាធរ​កម្ពុជា​ទទួល​បន្ទុក​ប្រឆាំង​បទល្មើស​គ្រឿងញៀន ឱ្យ​ដឹង​ថា ចាប់​ពី​ចុង​ឆ្នាំ២០២១ដល់​ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ច​បាន​ចាប់​គ្រឿង​ញៀន​ប្រមាណ ៣ តោន និង​សារធាតុគីមី​ដែល​អាច​យក​មក​ផ្សំ​ជា​គ្រឿងញៀន​ប្រមាណ​ជាង​៣០០​តោន​ផ្សេង​ទៀត។

គ្រឿងញៀនដែលរឹបអូសបានកាលពីពេលកន្លងទៅ។

កម្ពុជា​ស្នើ​អ្នកជំនាញ​បរទេស​ជួយ​បន្សាប​សារធាតុ​គីមី​ផ្សំ​ជា​គ្រឿងញៀន ក្រោយ​ប្រមូល​បាន​ជាង​៣០០តោន

កម្ពុជា​ស្នើអ្នកជំនាញពីបរទេស​ជួយបន្សាប​សារធាតុផ្សំជាគ្រឿងញៀន ក្រោយប្រមូលបានជាង៣០០តោនពីទីតាំងធំៗកាលពី​ឆ្នាំ២០២១ ខណៈ​ឧក្រិដ្ឋជនគ្រឿងញៀនបានប្រើប្រាស់សារធាតុគីមី​នាំ​ចូលទាំង​នោះមក​កែច្នៃនិង​ផលិតជាគ្រឿងញៀនដោយខុសច្បាប់។

គ្រឿងញៀនដែលរឹបអូសបានកាលពីពេលកន្លងទៅ។

មន្ត្រី៖ ពុំទាន់​រកឃើញ​មាន​អាជ្ញាធរ​ណាម្នាក់​គប់គិត​រឿង​នាំចូល​សារធាតុ​គីមី​ផ្សំជា «គ្រឿងញៀន» ជាង​១០០តោន​ចូល​កម្ពុជា​នៅឡើយ

មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អះអាងថា សមត្ថកិច្ចជំនាញទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន នៅពុំទាន់រកឃើញ​ថាមានមន្ត្រីកម្ពុជារូបណាជាប់ពាក់ព័ន្ធករណីគប់គិតជាមួយក្រុមហ៊ុនចិនដែលនាំសារធាតុគីមីសម្រាប់ផ្សំជាគ្រឿងញៀនជាង១០០តោនចូលមកកម្ពុជានៅឡើយទេ។

គ្រឿងញៀន

រដ្ឋាភិបាល​នឹង​រៀបចំ​សេចក្ដី​ព្រាង​គ្រប់គ្រង​បុរី​និង​ខុនដូ ដើម្បី​ទប់ស្កាត់​ការលាក់ទុក​គ្រឿងញៀន​ក្នុង​ទីតាំង​ទាំងនោះ

ក្រសួងមហាផ្ទៃ នឹងរៀបចំសេចក្ដីព្រាងស្ដីពីការគ្រប់គ្រងសណ្ដាប់ធ្នាប់បុរីនិងខុនដូ ដើម្បីទប់ស្កាត់ការលាក់ទុកនិងចរាចរណ៍​គ្រឿងញៀនខុសច្បាប់នៅក្នុងទីតាំងទាំងនោះ។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ស ខេង បារម្ភ​ពីការ​គ្រប់គ្រង​សន្តិសុខ​ពន្ធនាគារ ខណៈ​អ្នកទោស​គ្រឿងញៀន​កើនឡើង

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បារម្ភអំពីការគ្រប់គ្រងសន្តិសុខនៅក្នុងពន្ធនាគារ ដោយសារ​អ្នកទោស​គ្រឿងញៀនមានការកើនឡើង ខណៈហេដ្ឋារចនាសម្ព័ន្ធក្នុងពន្ធនាគារ​មួយចំនួន​​មានសភាពចាស់ទ្រុឌ​ទ្រោម​។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ប្រារព្ធនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ស ខេង៖ បទល្មើស​គ្រឿងញៀន លួច មនុស្សឃាត និងករណី​រំលោភ​ផ្លូវភេទ នៅ​តែ​កើតមាន​ច្រើន​គួរ​ឱ្យ​បារម្ភ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង លើកឡើងថា បញ្ហាគ្រឿងញៀន បទល្មើសលួច អំពើមនុស្សឃាត អំពើហិង្សា ការរំលោភផ្លូវភេទ នៅតែកើត​មានច្រើនក្នុងផ្ទៃប្រទេស ខណៈរឿងទាំងនេះ​ជាបញ្ហាប្រឈម និងបង្ក​ជាក្ដីបារម្ភ​ដ៏ចម្បងនៅក្នុងសង្គម។

បទយកការណ៍​៖​ យុវជន​ម្នាក់​ប្រែ​ពី​អ្នក​ប្រើប្រាស់​ទៅ​ជា​អ្នក​អប់រំ​អ្នក​ដទៃ​កុំ​ឱ្យ​ប្រើ​ប្រាស់​គ្រឿង​ញៀន​

យុវជន គ្រុយ ចាន់ឌឿន គឺ​ជា​អ្នក​ធ្លាប់​ប្រើប្រាស់​ថ្នាំញៀន ១០ ឆ្នាំ បាន​តាំង​ចិត្ត​បញ្ឈប់​ការ​ប្រើប្រាស់ ព្រោះមិន​ចង់​ឱ្យ​អ្នក​ភូមិ​មើល​ងាយ​គ្រួសារ ហើយ​ក្លាយជា​អ្នក​ចែករំលែក​បទពិសោធន៍​ និង​អប់រំ​ដល់​អ្នក​ភូមិ​វិញ ជាពិសេស​យុវជន​និង​ក្មេង​ជំនាន់​ក្

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ