ចំណុចកើតហេតុករណីអ្នកគាំទ្រគណបក្សភ្លើងទៀនម្នាក់ លោក ប៉ូ ហ៊ីនលាន រស់នៅភូមិព្រីង ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់ ក្នុងពេលកំពុងរកត្រី កាលពីទាបភ្លឺថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២។

ភរិយាអ្នកគាំទ្របក្សភ្លើងទៀនខេត្តត្បូងឃ្មុំដែលត្រូវគេបាញ់សម្លាប់ បង្ខំចិត្តទទួលយកសំណងតែចង់បានយុត្តិធម៌លើសពីនេះ

ភរិយាអ្នកគាំទ្រគណ​បក្សភ្លើងទៀន​ខេត្តត្បូងឃ្មុំ​មួយរូបដែល​ត្រូវ​គេ​បាញ់​សម្លាប់ សម្រេច ទទួលយកសំណងទាំងមិនអស់ចិត្ត ខណៈតុលាការអះអាងថា សំណុំរឿងនេះកំពុងស្ថិតនៅក្នុងដំណាក់កាលចៅក្រមស៊ើបសួរ។

ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនបណ្តោះអាសន្នប្រចាំខេត្តត្បូងឃ្មុំ និងជាគ្រូនគរបាលជាតិមធ្យមកម្រិត៤ នៃអង្គភាពក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាល លោក អេង ស្រូយ កាលអំឡុងឃោសនារកសំឡេងឆ្នោតឃុំ-សង្កាត់ នៅខេត្តត្បូងឃ្មុំ កាលពីខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុក គណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ)

ប្រធាន​គណបក្សភ្លើងទៀន​ខេត្តត្បូងឃ្មុំ ស្នើតុលាការ​លើក​ពេល​ចូល​បំភ្លឺ​ដោយសារ​មិន​ទាន់​មាន​មេធាវី

ប្រធានស្ដីទីគណបក្សភ្លើងទៀនប្រចាំខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ខ្លួនបានស្នើសុំពន្យារពេល​​ពី​សា​​លា​​​ដំបូងរាជធានីភ្នំពេញ ដើម្បី​​ចូល​​ឆ្លើយបំភ្លឺទៅតាមដីកាកោះរួចហើយ ក្រោមបទចោទក្នុងរឿងក្ដី​​ព្រ​​​ហ្ម​​ទណ្ឌចំនួន៤សំណុំរឿង ដែលបទចោទនេះត្រូវបានភាគីចុងចោទចាត់ទុកថា កើតចេញពី​​ទំ​​នាស់​​​​​ខាងនយោបាយ។

លោក គង់ សំអាន ប្រធានប្រតិបត្តិ​គណបក្សសង្គ្រោះជាតិប្រចាំស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ពាក់ម៉ាសពណ៌ស) ចូលរួមសវនាការនៅតុលាការកំពូល ពាក់ព័ន្ធបទចោទ «រួមគំនិតក្បត់» ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។

តុលាការ​កំពូល​សម្រេច​ឱ្យ​សកម្មជន​បក្សសង្គ្រោះជាតិ​ម្នាក់​ជាប់​ពន្ធនាគារ​៧ឆ្នាំ ក្រោម​បទចោទ«រួមគំនិតក្បត់»

តុលាការកំពូលតម្កល់សាលដីកាសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ដោយសម្រេចឱ្យសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយម្នាក់ជាប់ពន្ធនាគារ ៧ឆ្នាំ ដដែល ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់» ជុំវិញ​ការ​បង្ហោះសារគាំទ្រ​ដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ក្នុងព្រឹត្តិការណ៍៩ វិច្ឆិកា លើបណ្ដាញសង្គមហ្វេស​ប៊ុក។

ក្រុមស្ត្រីថ្ងៃសុក្រ ប្រមូលផ្ដុំជាថ្មីទាមទារឱ្យទម្លាក់បទចោទនិងដោះលែងស្វាមីនិងសាច់ញាតិ នៅមុខតុលាការកំពូល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

សកម្មជន​នយោបាយ​ម្នាក់​ស្នើ​តុលាការ​កំពូល​ទម្លាក់​បទចោទ

សកម្មជនគណបក្សសង្គ្រោះជាតិ​ដែលត្រូវបានតុលាការរំលាយម្នាក់ ស្នើទៅ​តុលាការ​កំពូល​ទម្លាក់​បទ​ចោទ ក្រោយ​​​​ពី​​តុលាការ​​ថ្នាក់​ក្រោម​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ៧​ឆ្នាំ ជុំវិញ​ការ​បង្ហាញ​សារគាំទ្រ​លោក សម រង្ស៊ី លើហ្វេស​ប៊ុក។

ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ប្រជាសហគមន៍ស្រែប្រាំងជាច្រើននាក់ ប្រមូលផ្ដុំគ្នានៅមុខតុលាការកំពូល ដើម្បីមកគាំទ្រតំណាងរបស់ខ្លួន គឺលោក សែម សាង ពាក់ព័ន្ធនឹងការសម្រេចរបស់តុលាការថ្នាក់ក្រោម ក្នុងវិវាទដីធ្លីជាមួយក្រុមហ៊ុនចិនមួយ។

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុនចិន​នៅ​ខេត្តត្បូងឃ្មុំ​ស្នើ​តុលាការ​កំពូល​ទម្លាក់ចោល​បទចោទ

ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនមួយនៅខេត្តត្បូងឃ្មុំ ស្នើតុលាការកំពូលទម្លាក់បទចោទប្រកាន់មកលើពួកគេ ដោយសម្អាងថា ពួកគេមិនបានប្រព្រឹត្តបទល្មើសដូចសាលាដំបូងខេត្តត្បូងឃ្មុំចោទប្រកាន់ឡើយ។

សមត្ថកិច្ចឈរយាមប្រចាំការនៅមុខតុលាការកំពូល។

សកម្មជន​ដីធ្លី​ស្នើ​តុលាការ​កំពូល​ទម្លាក់​បទចោទ ដោយថា​ខ្លួន​មិន​ពាក់ព័ន្ធ​បក្សនយោបាយ

សកម្មជនដីធ្លីម្នាក់នៅស្រុកតំបែរ ខេត្តត្បូង​​​ឃ្មុំ ស្នើទៅ​តុលាការ​កំពូលទម្លាក់​បទ​ចោទ​ប្រកាន់ ដោយ​ថា ការសម្រេច​របស់តុ​លាការថ្នាក់ក្រោមជារឿងអយុត្តិធម៌ ដោយ​សារ​បទ​ចោទ​ប្រកាន់​លើ​រូប​លោក​ភ្ជាប់​ជាមួយនឹង​រឿង​នយោបាយ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន រួមជាមួយនឹងពិធីសម្ពោធព្រមគ្នានៅអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រី​ថា ក្ដីក្ដាំ​ឡើង​តុលាការ​ម្ដងៗ​អស់​លុយ​មិនតិចទេ

​​​​មេដឹ​​កនាំ​ប​ក្ស​កាន់អំណាច​ អំ​ពាវនាវ​ឱ្យប្រជាព​លរដ្ឋប្រើ​ប្រា​ស់​​យន្តការ​ដោះស្រា​​យជម្លោះ​​ក្រៅ​​ប្រព័ន្ធ​តុ​​លា​កា​រ ​ដោយ​សម្អាង​ថា ​ជម្លោះឡើង​តុលាការម្ដងៗ ពួ​ក​គេត្រូ​វ​​ចំណាយ​លុយ​ច្រើន​។

អ្នកភូមិស្រែប្រាំង ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានជម្លោះជាមួយក្រុមហ៊ុនចិន នៅពីមុខសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ពេលតំណាងចូលបំភ្លឺករណីជម្លោះនេះ នាខែកុម្ភៈ ឆ្នាំ២០២២។

ពលរដ្ឋ​នៅ​ខេត្តត្បូងឃ្មុំ​រក្សា​ជំហរ​ទាមទារ​ដី​ពី​ក្រុមហ៊ុនចិន ខណៈ​ពលរដ្ឋ​ជិត​៣០នាក់​ជាប់​បណ្ដឹង​នៅ​តុលាការ

អ្នកភូមិស្រែប្រាំង ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅតែរក្សាជំហរទាមទារដីពីក្រុមហ៊ុនចិន ខណៈពលរដ្ឋជិត៣០នាក់កំពុងជាប់បណ្ដឹងនៅតុលាការ ពាក់ព័ន្ធនឹង​ជម្លោះដីធ្លីជាមួយក្រុមហ៊ុន​មួយនេះ។

ទិដ្ឋភាពនៅពីមុខសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

អតីត​សមាជិក​បក្សប្រឆាំង​ម្នាក់​នៅ​ខេត្ត​ត្បូងឃ្មុំ​ត្រូវ​បាន​ដោះលែង ក្រោយ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ

អតីតសមាជិកគណបក្សប្រឆាំងនៅខេត្តត្បូងឃ្មុំ លោក អ៊ុំ យ៉េត ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញ នៅល្ងាចថ្ងៃទី២៨ ខែធ្នូនេះ ខណៈមន្ត្រីសិទ្ធិមនុស្សបានស្វាគមន៍ ប៉ុន្តែសោកស្ដាយចំពោះការជាប់ពន្ធនាគាររយៈពេលមួយឆ្នាំមកនេះ។

ទិដ្ឋភាពនៅពីមុខសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

សាច់ញាតិ​អ្នកទោស​ចលនា​កងទ័ព​សេរី​ជាតិ​កម្ពុជា ថា​តុលាការ​ឃុំខ្លួន​គ្រួសារ​ពួកគេ​លើស​ច្បាប់​កំណត់

ក្រុមសាច់​ញាតិអ្ន​កជាប់​ទោសនៃ​ចលនា​​កង​ទ័ព​សេរី​ជាតិ​កម្ពុជា ហៅកាត់ថា​ CFF អំពាវនាវ​ទៅតុលាការ​ដោះ​លែង​សមាជិក​គ្រួសាររបស់គាត់​ឱ្យមានសេរីភាពវិញតាម​ការ​កំណត់ ដោយ​ពួកគេអះអាងថា តុលាការអនុវត្តទោសដោយ​ឃុំខ្លួន​​ពួក​គេលើសនីតិវិធីច្បាប់ ដែលធ្វើឱ្យមានភាពអយុត្តិធម៌ដល់ពួកគេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ