អាជ្ញារដាក់កម្លាំងត្រួតពិនិត្យនៅទីតាំងក្បែរសាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីពេលកន្លងទៅ។

សាលាឧទ្ធរណ៍​ឱ្យ​សកម្មជន​បក្សប្រឆាំង​ពីរ​នាក់​ជាប់​ពន្ធនាគារ​១ឆ្នាំ​ដូច​ការ​សម្រេច​តុលាការ​ថ្នាក់ក្រោម

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានសម្រេចកាត់ឱ្យសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយពីរនាក់ជាប់ពន្ធនាគារចំនួន១ឆ្នាំ និងពិន័យប្រាក់៥០០ដុល្លារ ឬស្មើប្រមាណ២លានរៀល ដូចការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយថា ការសម្រេចរបស់តុលាការថ្នាក់ក្រោមជារឿងត្រឹមត្រូវ។

ទិដ្ឋភាពនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

តុលាការ​បង្ហាញ​ភស្តុតាង​ចោទ​ប្រកាន់​លើ​មេដឹកនាំ​និង​មន្ត្រី​អតីត​បក្ស​ប្រឆាំង​

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ភស្តុតាង​ជា​វីដេអូ​ឃ្លីប​ចំនួន ៧ នៅក្នុង​សវនាការ​កាត់ទោស​មេដឹកនាំ​និង​សមាជិក​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៧។

កញ្ញា សេង ធារី ស្លៀកសម្លៀកបំពាក់ពណ៌ស្លាទុំស្រដៀងនឹងសម្លៀកបំពាក់អ្នកទោស ទៅចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

ចៅក្រម​ព្រមាន​កញ្ញា សេង ធារី កុំ​ឱ្យ​ប្រើ​ពាក្យ​អសុរោះ​លើ​ស្ថាប័ន​តុលាការ

សវនាការជំនុំជម្រះក្ដីក្នុងសំណុំរឿង «ញុះញង់និងរួមគំនិតក្បត់» មួយករណី ដែលធ្វើឡើងនៅថ្ងៃនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានណែនាំជនត្រូវចោទ កញ្ញា សេង ធារី កុំឱ្យប្រើពាក្យអសុរោះចោទប្រកាន់លើស្ថាប័នតុលាការ ក្នុងនាមជាខ្មែរដូចគ្នា។

កញ្ញា សេង ធារី ក្នុងឈុតសម្លៀកបំពាក់អប្សរា នៅក្នុងថ្ងៃចូលសវនាការតាមការកោះហៅពីសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។

តុលាការ​បន្ត​សវនាការ​លើ​សំណុំ​រឿង​កញ្ញា សេង ធារី និង​អតីត​សកម្មជន​បក្សប្រឆាំង

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បន្តបើកសវនាការសួរដេញ​ដោលលើកញ្ញា សេង ធារី និង​អតីតមេដឹកនាំបក្សប្រឆាំង និងអ្នកគាំទ្រជាង៤០​នាក់ ក្នុងសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់»។

ប្រធានគណបក្សខ្មែរក្រោក លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ង កំពុងអង្គុយនៅក្នុងការិយាល័យរបស់លោក កាលពីថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២១។(ហ្វេសប៊ុក William Guang)

តុលាការ​សម្រេច​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​និង​​គូ​កន​ពាក់ព័ន្ធ​ប្លន់​ផ្ទះ​អ្នក​លក់​ឡេ​អន​ឡាន​នៅ​ភ្នំពេញ

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនប្រធានគណបក្សខ្មែរក្រោក និងគូកនចំនួន៣នាក់ ពាក់ព័ន្ធករណីប្លន់ផ្ទះអ្នកលក់ឡេតាមអនឡាញម្នាក់កាលពីចុងសប្តាហ៍មុន ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកស្រី មូរ សុខហួរ។ រូបភាព៖ ហ្វេសប៊ុក Mu Sochua

លោកស្រី មូរ សុខហួរ ចាត់ទុក​សម្អាងហេតុ​មន្ត្រី​តុលាការ​ថា​ជា​សារ​នយោបាយ

អតីត​អនុប្រ​ធាន​គណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ចាត់ទុកការដែល​មន្ត្រីតុលាការ​យក​រឿងសញ្ជា​​​​តិ​ជា​ឧបសគ្គ រារាំងដល់ការវិលត្រលប់ចូលប្រទេសវិញ ដើម្បីតតាំងក្ដីនៅតុលាការនោះ ថាជាការ​សម្អា​​ង​​ហេ​​តុដាក់បន្ទុកបែប​ន​​យោបាយ​ និង​រំលោភរដ្ឋធម្មនុញ្ញ។

លោក កឹម សុខា ក្រោយចេញពីសវនាការនៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

មេធាវី​សង្ឃឹមថា​រឿងក្ដី​លោក កឹម សុខា នឹង​មាន​ដំណោះស្រាយ​ឆាប់ៗ ក្រោយ​តុលាការ​ចាប់ផ្ដើម​សវនាការ​ឡើងវិញ

សហមេធាវីការពារក្ដីឱ្យអតីតប្រធានគណបក្សសង្រ្គោះជាតិ បង្ហាញក្ដីសង្ឃឹមថា រឿងក្ដីលោក កឹម សុខា នឹងមានដំណោះស្រាយក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចបន្តសវនាការឡើងវិញនៅដើមឆ្នាំក្រោយ។

ទិដ្ឋភាពនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

តុលាការ​កោះហៅ​មនុស្ស​២នាក់​ចូល​បំភ្លឺ ពាក់ព័ន្ធ​ករណី​ក្លែងបន្លំ​ប្រមូល​ស្នាមមេដៃ​ពលរដ្ឋ​ដើម្បី​បង្កើត​បក្ស​ថ្មី

សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅមនុស្ស​ពីរនាក់​​ឱ្យចូលបំភ្លឺ​នៅពាក់​កណ្ដាល​ខែ​ធ្នូ​នេះ ពាក់ព័ន្ធ​ការ​​ក្លែងបន្លំ​​ស្នាម​​មេដៃ​​ប្រជា​ពលរដ្ឋដើម្បីយកទៅដាក់នៅក្រសួងមហាផ្ទៃសុំ​បង្កើត​គណបក្សថ្មី​ឈ្មោះ «គណបក្សបេះដូងជាតិ»។

រថយន្តពន្ធនាគារដឹកអ្នកទោសនយោបាយនិងមនសិការ មកសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។

តុលាការ​បន្ត​សួរ​អតីត​សមាជិក​សហជីព​ម្នាក់​ជុំវិញ​ផែនការ​វិល​ត្រលប់​របស់​លោក សម រង្ស៊ី ថ្ងៃ៩វិច្ឆិកា

អតីតសមាជិក​សហជីពម្នាក់ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ក្នុងសំណុំរឿង «ញុះ​ញង់ និង​រួមគំនិតក្បត់» បានបដិសេធក្នុង​សវនាការនៅថ្ងៃនេះថា ខ្លួន​មិន​បាន​​​គាំទ្រ​សកម្ម​ភាពបង្កឱ្យ​មានហិង្សា​ និងផែនការវិលត្រលប់ចូលកម្ពុជារបស់លោក សម រង្ស៊ី នៅ​ថ្ងៃទី៩​វិច្ឆិកា​នោះ​ទេ។

លោក កឹម សុខា លើដៃពេលជិះរថយន្តត្រលប់ចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។

សំណុំ​រឿង​លោក កឹម សុខា នឹង​ចាប់​ផ្ដើម​ដំណើរការ​ឡើងវិញ​នៅ​ដើម​ឆ្នាំ​ក្រោយ ក្រោយ​ផ្អាក​ប្រមាណ​២ឆ្នាំ

តុលាការ​រាជធានីភ្នំពេញ បានកោះហៅអតីត​ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ចូលរួ​មសវនាការ​នៅចុងខែមករា ឆ្នាំ២០២២ខាងមុខ ក្រោយពីសំណុំរឿងមួយនេះ តុលាការ​បាន​​ផ្អាក​សវនាការ​ប្រមាណ​២ឆ្នាំ​មក​ហើយ ក្រោមហេតុផលទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ