កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

វិភាគ៖ តើវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ផ្ដើមចេញពីបញ្ហាអ្វី?

គិតត្រឹមសប្ដាហ៍ទី១ ខែមករានេះ បុគ្គលិក​ណាហ្គាវើលដ៍ចំនួន២៦នាក់ដែល​ភាគច្រើន​ជា​ស្ត្រីនិង​ជាមេដឹកនាំ​សហជីព ក្នុង​នោះមា​ន​ទាំង​កញ្ញា ឈឹម ស៊ីថរ ផង​នោះ ត្រូវ​បាន​អា​ជ្ញា​​ធរ​ឃាត់ខ្លួន​ជា​បន្ត​បន្ទាប់ ដោយ​ចោទ​ថា ពួក​គេ​ធ្វើបាតុកម្មខុសច្បាប់។

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍រាប់រយនាក់ធ្វើការតវ៉ាទាមទារដំណោះស្រាយការងារ នៅពីមុខទីតាំងកាស៊ីណូ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នៅ​តែ​ប្រកាន់​ជំហរ​បន្ត​ធ្វើ​កូដកម្ម ក្រោយ​ចរចា​បរាជ័យ​ជា​លើក​ទី៥

បុគ្គលិក​ក្រុម​ហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) ប្រកាន់ជំហរដាច់ខាតបន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុនរហូត​មាន​ដំណោះស្រាយលើវិវាទការងារ បើទោះបីជាកិច្ចចរចាជាមួយភាគីក្រុមហ៊ុនជាលើកទី៥ ត្រូវបានបរាជ័យ​ក៏ដោយ​។

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍រាប់រយនាក់ធ្វើការតវ៉ាទាមទារដំណោះស្រាយការងារ នៅពីមុខទីតាំងកាស៊ីណូ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ប្រកាន់​ជំហរ​បន្ត​ធ្វើ​កូដកម្ម​រហូត​មាន​ដំណោះស្រាយ

បុគ្គលិក​ក្រុម​ហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) ប្រកាន់ជំហរបន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុនរហូត​មាន​ដំណោះស្រាយវិវាទការងារ ក្រោយពីចរចាជាមួយភាគីពាក់ព័ន្ធមិនទទួលបានដំណោះស្រាយសម​ស្រប។

ចរាចរតាមដងផ្លូវនៅមុខក្រសួងការងារ នៅក្នុងក្រុងភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

កម្មករ​ជិត​៥០០នាក់​ផ្ទុះ​ការតវ៉ា​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​អត្ថ​ប្រយោជន៍​និង​បញ្ឈប់​ការ​រើសអើង​សហជីព

កម្មករ-កម្មការិនីជិត៥០០នាក់បម្រើការងារនៅរោងចក្រកាត់ដេរ «ស៊ីនហាវស៊ុន» នៅភូមិ​ទ្រា​៤ សង្កាត់ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ បាន​ផ្ទុះការ​តវ៉ានៅថ្ងៃពុធម្សិលមិញនេះ ដើម្បី​ទាម​ទារឱ្យ​​ក្រុមហ៊ុនផ្ដល់អត្ថប្រយោជន៍ការងារមួយ​ចំនួន និង​ស្នើ​ឱ្យ​បញ្ឈប់​ការរើសអើងលើសហជីព។

លោក Magnus Saemundsson លេខាទី១ ស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងការងារ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ថា ស៊ុយអ៊ែត​នឹង​ជួយ​លើក​កម្ពស់​ទីផ្សារ​ការងារ​កម្ពុជា

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យដឹងថា រដ្ឋាភិបាលស៊ុយអ៊ែត និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ព្រមទាំងអង្គការសហប្រជាជាតិ បានរួមសហការគ្នាបង្កើតគម្រោងមួយក្នុងគោលបំណងដើម្បីលើកកម្ពស់ទីផ្សារការងារសម្រាប់ជនគ្រប់រូបនៅកម្ពុជា ដោយគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិការភាពផ្ដោតជាពិសេសលើយុវជននិងស្ត្រី។

អ្នកដំណើរជិះកាត់ស្នងការខេត្តព្រះសីហនុនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។

ស្នងការ​ខេត្ត​ព្រះសីហនុ ថា​មិនទាន់​ទទួល​បាន​បណ្ដឹង​រឿង​មនុស្ស​៣​នាក់​ត្រូវ​គេ​លក់​និង​បង្ខំ​ឱ្យ​ធ្វើការ

ស្នងការនគរបាលខេត្តព្រះសីហនុ អះអាងថា ខ្លួន​មិនទាន់ទទួលបាន​បណ្ដឹង​​ពី​​សាច់ញាតិជនរ​ងគ្រោះ ដែល​​​​ប្ដឹង​​​រឿង​បងប្អូនរបស់ពួកគេចំនួន៣នាក់ត្រូវបានគេលក់និងបង្ខំឱ្យធ្វើការងារនោះនៅឡើយទេ ប៉ុន្តែ​សមត្ថកិច្ចនឹងស្រាវជ្រាវរកបណ្ដឹងនោះនិងមានចំណាត់ការ​។

ស្ថានីយ​ផ្សាយ​របស់ក្រុម​ហ៊ុន ខេមបូឌាន ប្រតខេសស្ទីងសឺវីស (Cambodian Broadcasting Service Co.,Ltd)​ ស្ថិត​នៅ​ក្នុង​សង្កាត់​គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

ក្រុមហ៊ុន​បដិសេធ​សំណើ​សុំ​ចរចា​ពី​ភាគី​ការពារ​បុគ្គលិក​ទូរទស្សន៍ CNC ដែល​បាន​បញ្ឈប់

ភាគីក្រុមហ៊ុនគ្រប់គ្រងទូរទស្សន៍ CNC បដិសេធសំណើសុំជួបពិភាក្សាផ្លូវច្បាប់ ដើម្បីបើកផ្លូវឱ្យមានកា​​រ​ផ្ដល់​សំណងបន្ថែមដល់បុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារ។

មេធាវី​គ្រោង​ជួប​ក្រុមហ៊ុន​ទាមទារ​អត្ថ​ប្រយោជន៍​ឱ្យ​បុគ្គលិក​ទូរទស្សន៍ CNC ដែល​បាន​បញ្ឈប់

សហភាពការងារកម្ពុជា អះអាងថា នៅសប្ដាហ៍ក្រោយ មេធាវីរបស់ខ្លួននឹងដាក់លិខិតទៅភាគីក្រុមហ៊ុន ដើម្បីបើ​កផ្លូវឱ្យមានការចរចា ដើម្បីទាមទារអត្ថប្រយោជន៍បន្ថែមឱ្យបុគ្គលិកទូរទស្សន៍ CNC ជាង២០នា​ក់ដែ​លភាគីក្រុមហ៊ុនបានបញ្ឈប់ពីការងារ។

បុគ្គលិក​ទូរទស្សន៍ CNC ដែល​ក្រុមហ៊ុន​បញ្ឈប់​ពីការងារ​ពឹង​មេធាវី​ការពារ​អត្ថ​ប្រយោជន៍

បុគ្គលិកផ្នែកព័ត៌មាននៅទូរទស្សន៍ CNC ដែលត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារ បានអះអាងថា ពួកគេកំពុងរក​កិច្ច​​អន្តរាគមន៍​ផ្លូវ​ច្បាប់ ដើម្បី​ទាម​ទារ​អត្ថ​ប្រយោជន៍​ផ្សេងៗតាម​ច្បាប់​ស្តីពី​ការងារ។

សហជីព​ថា​ការ​មិន​ផ្ដល់​សេវា​របស់​ ប.ស.ស​ ជូន​កម្មករ​ដែល​មិន​មាន​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ បង្ហាញ​ពី​ការ​រើសអើង​

ថ្នាក់ដឹកនាំ​សហជីពមួយចំនួនបានលើកឡើងថា ចំពោះករណីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ប្រកាសថា ​កម្មករដែលមិនមានបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ មិនអាចទទួលសេវាពី ប.ស.ស បាននោះ គឺស្ថិត​ក្រោម​រូបភាពនៃការគំរាមកំហែងនិងរើសអើង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ