ពលរដ្ឋដែលមានជម្លោះដីធ្លីនៅខេត្តកោះកុង (ជាមួយលោក លី យ៉ុងផាត់ - ក្រុមហ៊ុន ហេង ហ៊ុយ- ក្រុមហ៊ុនយូញៀន) ឡើងមក​​ប្រមូល​ផ្ដុំនៅមុខក្រសួងយុត្តិធម៌ ដើម្បី​ជំរុ​​ញ​​ឱ្យ​មាន​​ដំណោះ​​ស្រាយ​រឿង​ដីធ្លី និង​​សុំ​ឱ្យ​មាន​កិច្ចអន្តរាគមន៍​ទម្លាក់ចោល​គ្រប់​បទ​ចោទ និងដោះ​លែងពលរដ្ឋរងគ្រោះដោយសារ​ដីធ្លី​​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។

UPDATED៖ ពលរដ្ឋ​១ពាន់នាក់​រក​អន្តរាគមន៍​ពី​ថ្នាក់ជាតិ​ជួយ​ដោះស្រាយ​ដីធ្លី​និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​តំណាង​ពួកគាត់

ប្រជាពលរដ្ឋមានជម្លោះដីធ្លី​ប្រមាណ១ ០០០​នាក់ មកពីខេត្តកោះកុង និងខេត្តកំពង់ស្ពឺ បាន​ប្រមូល​ផ្ដុំគ្នាដាក់​ញត្តិ​នៅតាមក្រសួង​​ស្ថាប័ន​​ថ្នាក់​ជាតិ​មួយ​ចំនួន នៅថ្ងៃអង្គារ​នេះ ដើម្បី​ស្នើ​ឱ្យ​ពន្លឿន​ការ​​ដោះស្រាយ​រឿង​ដីធ្លី និង​អន្តរាគមន៍​ឱ្យមា​ន​ការទម្លាក់​ចោល​ការ​ចោទប្រកាន់លើតំណាងពួកគេដែលជាប់បណ្ដឹងនៅតុលាការ​ដោយសាររឿងតវ៉ាដីធ្លី។

ពលរដ្ឋជាង៣០០នាក់ តំណាងឱ្យអ្នកភូមិជិត១ ០០០គ្រួសារ មកពីឃុំចំនួន៤ នៃស្រុកស្រែអំបិល ខេត្តកោះកុង បានប្រមូលផ្ដុំគ្នាមុខសាលាស្រុក ដើម្បីជំរុញទៅអាជ្ញាធរពន្លឿនការដោះស្រាយដីសម្បទានសង្គមកិច្ចដល់ពួកគាត់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។

UPDATED៖ ពលរដ្ឋ​ជាង​៣០០នាក់​ប្រមូលផ្ដុំ​មុខ​សាលាស្រុក​ស្រែអំបិល ជំរុញ​ឱ្យ​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ​ដីធ្លី

ពលរដ្ឋ​អះ​អាង​​​ថា ពួកគេជាង៣០០នាក់ មកពីសហគមន៍ចំនួន៣ នៃស្រុកស្រែអំបិល ខេត្តកោះកុង ប្រមូលផ្ដុំគ្នាមុខ​សាលាស្រុក​ នៅ​ថ្ងៃ​នេះ ដើម្បីជំរុញទៅអាជ្ញាធរពន្លឿនការដោះស្រាយដីធ្លីជូនពួកគាត់ ខណៈពលរដ្ឋខ្លះកំពុងខ្វះដីសម្រាប់​បង្កបង្កើន​ផល។

អ្នក​ស្រី ដេត ហួរ តំណាងពលរដ្ឋសហគមន៍​១៩៧ នៅភូមិតានី ឃុំជីខលើ។

តុលាការ​ខេត្តកោះកុង​ផ្ដន្ទាទោស​តំណាង​ពលរដ្ឋម្នាក់​ជាប់​ពន្ធនាគារ​១ឆ្នាំ ពាក់ព័ន្ធ​ជម្លោះដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ

តុលាការ​​សាលា​ដំបូង​​ខេត្ត​​កោះ​កុង ផ្ដន្ទាទោស​​តំណាង​ពលរដ្ឋម្នាក់​ឱ្យជាប់ពន្ធនាគារ១ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២លាន​រៀល ពាក់​ព័ន្ធ​ជម្លោះដីធ្លីរវាងពលរដ្ឋ ​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ។

ពលរដ្ឋជាង​២០០​នាក់បាន​ប្រមូល​ផ្ដុំមុខ​សាលា​ដំបូង​ខេត្ត​កោះ​កុង ខណៈ​តំណាង​ម្នាក់​ចូលបំភ្លឺចំពោះមុខតុលាការ តាមបណ្ដឹង​​របស់លោក ហេង ហ៊ុយ ប្រធានក្រុមហ៊ុន «ហេង ហ៊ុយ អភិវឌ្ឍន៍» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

ពលរដ្ឋ​ជាង​២០០នាក់​ប្រមូលផ្ដុំ​មុខ​តុលាការ​ខេត្តកោះកុង ខណៈ​តំណាង​ម្នាក់​ចូល​បំភ្លឺ

ពលរដ្ឋជាង​២០០​នាក់បាន​ប្រមូល​ផ្ដុំមុខ​សាលា​ដំបូង​ខេត្ត​កោះ​កុង ខណៈ​តំណាង​ម្នាក់​ចូលបំភ្លឺចំពោះមុខតុលាការនៅថ្ងៃនេះ តាមបណ្ដឹង​​របស់មន្ត្រីនគរបាលជាន់ខ្ពស់នៅខេត្តកោះកុង។

ពលរដ្ឋជាច្រើននាក់មកពី២សហគមន៍​ក្នុង​ស្រុកស្រែអំបិល ខេត្តកោះកុង បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តកោះកុង ដើម្បីគាំទ្រតំណាងពួកគេដែលចូលបំភ្លឺ ពាក់ព័ន្ធជម្លោះដីធ្លីជាមួយលោកឧកញ៉ា ហេង ហ៊ុយ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

ពលរដ្ឋ​ជាង​៣០០នាក់​ប្រមូលផ្ដុំ​មុខ​តុលាការ​ខេត្តកោះកុង ខណៈ​តំណាង​ពួកគេ​ចូលបំភ្លឺ​នៅថ្ងៃនេះ

ពលរដ្ឋជាង៣០០នាក់ មក​ពី​សហគមន៍​ចំនួន​៦ នៃ​ស្រុកបទុម​សាគរ និងស្រុកស្រែអំបិល ខេត្ត​កោះកុង បាននាំគ្នា​ទៅ​​ប្រមូល​ផ្ដុំនៅ​​មុខ​សាលាដំ​បូង​ខេត្ត នៅថ្ងៃពុធនេះ​ ខណៈតំណាង​ពួកគេ​ចូល​សវនាការ​ពាក់ព័ន្ធ​ជម្លោះដីធ្លី​ជាមួយ​​ឧកញ៉ា ហេង ហ៊ុយ។

​ពលរដ្ឋខេត្តកោះកុងស្នើក្រសួងមហាផ្ទៃចាត់វិធានការលើឧកញ៉ា ហេង ហ៊ុយ ពាក់ព័ន្ធរឿងរំលោភដីធ្លីពួកគេ

ពលរដ្ឋដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ (Heng Huy Development Co., Ltd) ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានស្នើដល់ក្រសួងមហាផ្ទៃឱ្យចាត់វិធានការលើម្ចាស់ក្រុមហ៊ុនមួយនេះ និងដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ឱ្យបានឆាប់។

ពលរដ្ឋខេត្តកោះកុងប្រមូលផ្តុំមុខក្រសួងមហាផ្ទៃ ខណៈតំណាងចូលបំភ្លឺ​រឿងជម្លោះដីធ្លីជាមួយឧកញ៉ា

ពលរដ្ឋប្រហែលជាង ១០០នាក់ មកពីសហគមន៍ចំនួន៣ នៃស្រុកបូទុមសាគរ និងស្រុកស្រែអំបិល ខេត្តកោះកុង បានប្រមូលផ្តុំគ្នាមុខក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទនេះ ដើម្បីរកអន្តរាគមន៍ និងឆ្លើយបំភ្លឺពាក់ព័ន្ឋរឿងជម្លោះដីធ្លីជាមួយនឹង លោក ហេង ហ៊ុយ មន្ត្រីនគរបាលពាក់ផ្កាយពីរ និងជាមានងារជាឧកញ៉ា។

ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានសាលាដំបូងខេត្តកោះកុងចេញដីកាកោះហៅចូលសវនាការកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។

តុលាការ​ខេត្តកោះកុង​នឹង​បន្ត​សួរ​ពលរដ្ឋ​តាម​បណ្ដឹ​ង​ចោទ​ប្រកាន់​របស់​ឧកញ៉ា ហេង ហ៊ុយ

សា​លា​ដំ​បូង​ខេត្ត​កោះកុង​ នឹង​បន្តសួ​រដេញដោលតំណាង​អ្នក​មា​នជម្លោះ​ដីធ្លីចំនួន១០រូប តាមបណ្ដឹងចោទប្រ​កា​ន់របស់ប្រធានក្រុមហ៊ុន ឧកញ៉ា ហេង ហ៊ុយ នៅខែក្រោយ ជុំ​វិញ​បទ​ចោទ «​បរិ​ហារកេរ្តិ៍ និងញុះញង់​ឱ្យប្រ​ព្រឹ​ត្តអំពើ​បង្ក​ឱ្យមានភាពវឹកវរធ្ងន់​ធ្ងរដល់សន្តិសុខសង្គម»។

ពលរដ្ឋជាច្រើននាក់មកពី២សហគមន៍​ក្នុង​ស្រុកស្រែអំបិល ខេត្តកោះកុង បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តកោះកុង ដើម្បីគាំទ្រតំណាងពួកគេដែលចូលបំភ្លឺ ពាក់ព័ន្ធជម្លោះដីធ្លីជាមួយលោកឧកញ៉ា ហេង ហ៊ុយ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

ពលរដ្ឋ​ខេត្តកោះកុង​លើកគ្នា​មក​តវ៉ា​នៅ​មុខ​តុលាការ​ខេត្ត​នៅថ្ងៃនេះ ខណៈ​តំណាង​ពួកគេ​ម្នាក់​ចូល​បំភ្លឺ

ពលរដ្ឋជាច្រើននាក់មកពី២សហគមន៍​ក្នុង​ស្រុកស្រែអំបិល ខេត្តកោះកុង បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តកោះកុងនៅព្រឹកថ្ងៃអង្គារនេះ ខណៈតុលាការបានកោះហៅតំណាងពួកគេម្នាក់ឱ្យចូលឆ្លើយបំភ្លឺនៅថ្ងៃនេះ ពាក់ព័ន្ធជម្លោះដីធ្លីជាមួយលោកឧកញ៉ា ហេង ហ៊ុយ។

ពលរដ្ឋរាប់រយនាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុនលោក ហេង ហ៊ុយ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាខេត្តកោះកុង ដើម្បី​ទាមទារ​ឱ្យមានដំ​ណោះស្រាយ​រឿង​វិវាទ​​ដីធ្លី ខណៈ​តុលាការ​​​ក៏​​បានកោះ​ហៅ​តំណាង​​ពលរដ្ឋ៩​នាក់ឱ្យចូលបំភ្លឺ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

UPDATED៖ ពលរដ្ឋ​តវ៉ា​នៅ​មុខ​សាលាខេត្ត​កោះកុង ខណៈ​តុលាការ​កោះហៅ​តំណាង​ពួកគេ​៩នាក់​ចូល​បំភ្លឺ​នៅថ្ងៃនេះ

ពលរដ្ឋរាប់រយនាក់មកពី​៧សហគមន៍​ក្នុង​ស្រុកចំនួន៣​នៃខេត្តកោះកុង បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាខេត្តកោះកុង នៅព្រឹកថ្ងៃពុធនេះ ដើម្បី​ទាមទារ​ឱ្យមានដំ​ណោះស្រាយ​រឿង​វិវាទ​​ដីធ្លី ខណៈ​តុលាការ​​​ក៏​​បានកោះ​ហៅ​តំណាង​​ពលរដ្ឋ៩​នាក់ឱ្យចូលបំភ្លឺនៅថ្ងៃនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ