ប្រទេសចំនួន៥០ថ្កោលទោសការរំលោភសិទ្ធិមនុស្សនៅតំបន់ស៊ីងជាំង ប្រទេសចិន
ប្រទេសចំនួន៥០ នៅថ្ងៃចន្ទម្សិលមិញនេះ បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ថ្កោលទោសការរំលោភសិទ្ធិមនុស្ស «ធ្ងន់ធ្ងរ និងជាប្រព័ន្ធ» នៅតំបន់ស៊ីងជាំង (Xinjiang) ប្រទេសចិន ក្នុងអំឡុងពេលប្រជុំពិភាក្សារបស់អង្គការសហប្រជាជាតិ។