គ្រឿងញៀន

រដ្ឋាភិបាល​នឹង​រៀបចំ​សេចក្ដី​ព្រាង​គ្រប់គ្រង​បុរី​និង​ខុនដូ ដើម្បី​ទប់ស្កាត់​ការលាក់ទុក​គ្រឿងញៀន​ក្នុង​ទីតាំង​ទាំងនោះ

ក្រសួងមហាផ្ទៃ នឹងរៀបចំសេចក្ដីព្រាងស្ដីពីការគ្រប់គ្រងសណ្ដាប់ធ្នាប់បុរីនិងខុនដូ ដើម្បីទប់ស្កាត់ការលាក់ទុកនិងចរាចរណ៍​គ្រឿងញៀនខុសច្បាប់នៅក្នុងទីតាំងទាំងនោះ។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ប្រារព្ធនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ស ខេង៖ បទល្មើស​គ្រឿងញៀន លួច មនុស្សឃាត និងករណី​រំលោភ​ផ្លូវភេទ នៅ​តែ​កើតមាន​ច្រើន​គួរ​ឱ្យ​បារម្ភ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង លើកឡើងថា បញ្ហាគ្រឿងញៀន បទល្មើសលួច អំពើមនុស្សឃាត អំពើហិង្សា ការរំលោភផ្លូវភេទ នៅតែកើត​មានច្រើនក្នុងផ្ទៃប្រទេស ខណៈរឿងទាំងនេះ​ជាបញ្ហាប្រឈម និងបង្ក​ជាក្ដីបារម្ភ​ដ៏ចម្បងនៅក្នុងសង្គម។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសន៍កាលពីពេលកន្លងទៅ។

គោល​នយោបាយ​ឃុំ-សង្កាត់​របស់​បក្ស​កាន់អំណាច​អាណត្តិ​នេះ​ផ្ដោត​សំខាន់​លើ​ការ​បង្ក្រាប​គ្រឿងញៀន

មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា អះ​អាង​ថា គោល​នយោបាយ​ឃុំ-សង្កាត់​សម្រាប់ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នៅអាណត្តិទី៥ខាងមុខ​នេះ នៅតែផ្ដោតសំខាន់លើការបង្ក្រាបគ្រឿងញៀន។​

សមត្ថកិច្ចឈរយាមអំឡុងពេលកូដករណាហ្គាវើលដ៍ប្រមូលផ្ដុំគ្នាធ្វើកូដកម្មតវ៉ាទាមទារដំណោះស្រាយការងារ ក្រោយពេលក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់បុគ្គលិកនិងសហជីពជាច្រើននាក់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។

វិភាគ៖ ហេតុអ្វី​សភា​រក្សា​ភាព​ស្ងៀមស្ងាត់​ជុំវិញ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍?

វិវាទការងារ​នៅក្រុមហ៊ុនណាហ្គាវើលដ៍ជិត២ខែមកនេះ ហា​ក់បានក្លាយជាប្រធានបទមួយឆ្លុះបញ្ចាំង​ពី​បញ្ហា​សង្គម​ច្រើន​ទៀត ក្នុង​រយៈពេលជាង៤ឆ្នាំនៃអាណត្តិទី៦នេះ ដែលសមាជិកសភាបន្តរក្សាភាពស្ងៀមស្ងាត់ មិន​កោះ​អញ្ជើញ​មន្ត្រី​ពាក់​ព័ន្ធមកសួរដេញដោល ដើម្បីប​ង្ហាញ​ពីទំនួលខុសត្រូវ​ចំពោះ​មុខ​ម្ចាស់ឆ្នោត ដូច​មាន​ចែងក្នុង​រដ្ឋ​ធម្ម​នុញ្ញ។

លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ស ខេង ស្នើ​គ្រប់​ភាគី​ចូលរួម​ទប់ស្កាត់​ដើម្បី​កុំ​ឱ្យ​គ្រឿងញៀន​បំផ្លាញ​សុខភាព​សាធារណៈ​និង​សង្គម

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង  អំពាវនាវទៅអង្គការសង្គមស៊ីវិលចូលរួមទប់ស្កាត់ដើម្បីកុំគ្រឿងញៀនបំផ្លាញសុខភាពសាធារណៈ និងសង្គមជាតិ ខណៈអ្នកជាប់ពន្ធនាគារជិត៤០ ០០០នាក់ ក្នុងនោះជាង២០ ០០០នាក់ហើយជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។

លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ស ខេង អំពាវនាវ​ឱ្យ​សង្គមស៊ីវិល​ចូលរួម​ទប់ស្កាត់​ការ​ប្រើប្រាស់​គ្រឿងញៀន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអំពាវនាវជាថ្មីម្ដងទៀតឱ្យភាគីអង្គការសង្គមស៊ីវិលចូលរួមជាមួយអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ដោយថា បញ្ហាគ្រឿងញៀនកំពុងបំផ្លាញសុខភាពសាធារណៈនិងសង្គមជាតិ។

គ្រឿងញៀន

មន្ត្រីថា​ប្រធាន​ក្រុមហ៊ុន​ដែល​នាំ​សារធាតុគីមី​ផ្សំ​ជា​គ្រឿងញៀន​ជាង​១០០តោន​ចូល​កម្ពុជា​កំពុង​ជាប់​ពន្ធនាគារ

មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អះអាងថា ប្រធានក្រុមហ៊ុនដែលនាំសារធាតុគីមីសម្រាប់ផ្សំជាគ្រឿងញៀនជាង១០០តោនចូលមកកម្ពុជានោះ ពេលនេះកំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសកម្ពុជា។

មន្ត្រី​នគរបាល​និយាយ​តាម​វិទ្យុ​ទាក់ទងនឹងករណីគ្រឿងញៀន ​ក្រោយ​ការ​បង្ក្រាប​លើ​មនុស្ស​ជាង ៣០០​នាក់ នៅ​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ក់ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

វិភាគ៖ រដ្ឋ​មាន​ទំនួល​ខុសត្រូវ​បែបណា​ពី​បញ្ហា​គ្រឿងញៀន?

បញ្ហាគ្រឿង​ញៀន ហាក់បានក្លាយជាវិញ្ញាសាចាស់មួយដែលរដ្ឋាភិបាលមិនទាន់បានផ្ដល់ចម្លើយ​ជា​ក់​លាក់ ដើម្បីលុប​​បំបាត់​បញ្ហា​នេះ​នៅ​ឡើយ​ទេ បើទោះបីជារដ្ឋាភិបាល​បាន​បង្ហាញ​ការ​ខំប្រឹង​ប្រែងអស់​ររយៈ​ពេល​​ជាង​៥ឆ្នាំ​មក​ហើយ​ក្ដី។

លោក ស ខេង បារម្ភ​ពី​ប្រសិទ្ធភាព​ទប់ស្កាត់​គ្រឿងញៀន​បើ​ខ្វះ​ការ​ចូលរួម

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបង្ហាញការព្រួយបារម្ភថា បញ្ហាគ្រឿងញៀននៅកម្ពុជានឹងគ្មា​​​​​​​ន​ថ្ងៃ​​បិទ​បញ្ចប់​បាន​ទេ បើភាគីពាក់ព័ន្ធមិនរួមគ្នាដោះស្រាយ ក្នុងនោះ លោកបានណែនាំទៅកងកម្លាំងអនុវត្ត​ច្បាប់​​មិនត្រូវធ្វើជាខ្នងប​ង្អែកឧ​ក្រិដ្ឋជន និងការរា​រាំងការអនុវត្តច្បាប់ជាដើម។

មន្ត្រីថា សារធាតុគីមីផ្សំជាគ្រឿងញៀនជាង១០០តោនដែលនាំចូលកម្ពុជាថ្មីៗនេះជារបស់ក្រុមហ៊ុនចិន

អាជ្ញាធរគ្រឿងញៀនកម្ពុជា បានអះអាងថា សារធាតុគីមីផ្សំជាគ្រឿងញៀនជាង ១០០តោនដែល​កម្ពុជា​ទើប​បង្ក្រាប​បាន​កាលពីពេលថ្មីៗនេះ នាំចូល​ដោយ​​ក្រុមហ៊ុនចិន​ដែលទទួលបាន​អាជ្ញាប័ណ្ណនាំចូលពីមុខទំនិញចំនួន ៤មុខ ប៉ុន្តែក្រុមហ៊ុននេះបាននាំចូលដល់ទៅ ៨មុខ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ