កូរ៉េខាងត្បូងគ្រោងផ្ដល់វ៉ាក់សាំងដល់កូរ៉េខាងជើង បន្ទាប់ពីប្រទេសនេះមានករណីស្លាប់ដំបូងដោយជំងឺកូវីដ-១៩
ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសរបស់ខ្លួនគ្រោងនឹងផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តមួយចំនួនផ្សេងទៀតដល់ប្រទេសក្បែរខាងគឺកូរ៉េខាងជើង។