
កូរ៉េខាងជើងថា សមយុទ្ធរបស់អាមេរិកបានរុញច្រានស្ថានការណ៍ធ្លាក់ទៅក្នុង «បន្ទាត់ក្រហមខ្លាំង»
ក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះថា សមយុទ្ធរបស់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួន បានរុញច្រានស្ថានការណ៍ឱ្យធ្លាក់ចូលទៅក្នុង «បន្ទាត់ក្រហមខ្លាំង» និងថាវានឹងប្រែក្លាយឧបទ្វីបនេះទៅជា «ឃ្លាំងអាវុធសង្គ្រាមដ៏ធំ និងជាតំបន់សង្គ្រាមកាន់តែធ្ងន់ធ្ងរឡើង»។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។