មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាមួយសមាជិកនៃកងទ័ពប្រជាជនកូរ៉េនៅក្នុងរូបថតនេះចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។

មេដឹកនាំ​កូរ៉េខាងជើង​ថា​នឹង​ពង្រឹង​កងកម្លាំង​នុយក្លេអ៊ែរ​របស់​ខ្លួន​ឱ្យ​ខ្លាំង​ជាងគេ​នៅ​លើ​ពិភពលោក

មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា កូរ៉េខាងជើងនឹងពង្រឹងកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនឱ្យខ្លាំងជាងគេនៅលើពិភពលោក ខណៈលោកបានស្ងើចសរសើរមន្ត្រីយោធារាប់សិបនាក់ដែលបានចូលរួមក្នុងការបាញ់ម៉ីស៊ីលផ្លោងនាពេលថ្មីៗនេះ។

មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ត្រូវបានបាញ់បង្ហោះ នៅក្នុងរូបថតដែលចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA)។

ក្រុមប្រទេស G7 ស្នើ UN ឱ្យ​ចាត់​វិធានការ​ឆ្លើយតប​ចំពោះ​ការ​បាញ់​មីស៊ីល​របស់​កូរ៉េខាងជើង

រដ្ឋមន្ត្រី​ការបរទេសនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) បានឱ្យដឹងនៅថ្ងៃអាទិត្យម្សិល​មិញ​ថា ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គ​ការ​សហប្រជាជាតិ (UN) ចាំបាច់​ត្រូវ​ចាត់​វិធាន​ការ​សំខាន់ៗ​នានា ដើម្បីឆ្លើយ​តប​ទៅ​នឹង​កា​រ​បាញ់​មីស៊ីលបាលីស្ទីក​អន្តរទ្វីប (ICBM) ចុងក្រោយបង្អស់​ ដោយ​ប្រទេស​កូរ៉េខាង​ជើង។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាមួយសមាជិកនៃកងទ័ពប្រជាជនកូរ៉េនៅក្នុងរូបថតនេះចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។

កូរ៉េខាងជើង​ថា​នឹង​ឆ្លើយតប​ដោយ​កម្លាំង​យោធា​ចំពោះ​អាមេរិក និង​សម្ពន្ធមិត្ត

ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​កូរ៉េ​ខាង​ជើង​ បាន​​ព្រមាន«ឆ្លើយ​តប​ដោយ​កម្លាំង​យោធា» ចំពោះ​កិ​ច្ច​ខិត​ខំ​ប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការបង្កើនវត្តមានសន្តិសុខនៅក្នុងតំបន់ជាមួយសម្ពន្ធមិត្តរបស់ខ្លួន ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោននឹង​ទទួលលទ្ធផលអាក្រក់។

ទាហាន​រុស្ស៊ី​ម្នាក់ឈរ​ក្បែរ​រថយន្តចល័ត​ដើម្បីជ្រើសរើសទាហានជាប់កិច្ចសន្យា​ដែល​ខ្លួនហៅ​ថា​ជា «ប្រតិបត្តិការយោធាពិសេស» ក្នុង​ក្រុង Rostov-on-Don ប្រទេស​រុស្ស៊ី ថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ២០២២។

រុស្ស៊ី​ទំនង​ជា​ពឹងផ្អែក​លើ​ប្រទេស​ចំនួន​៣ ខណៈ​ខ្លួន​កំពុង​ខ្វះ​អាវុធ​ប្រើ​ប្រាស់​សម្រាប់​សង្គ្រាម​នៅ​អ៊ុយក្រែន

រុស្ស៊ីទំនងជាកំពុងពឹងផ្អែកលើសព្វាវុធពីសម្ពន្ធមិត្តរបស់ខ្លួន រួមមាន ប្រទេសបេឡារុស អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ជើង ខណៈក​ងក​ម្លាំង​របស់ខ្លួន​កំពុងខ្វះអាវុធប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយ​​ក្រែន។

កូរ៉េខាងជើង​គាំទ្រ​រុស្ស៊ី​​លើការ​​ដាក់​​បញ្ចូល​​តំប​ន់​មួយ​​ចំនួន​​របស់​​អ៊ុយ​ក្រែន​ជា​ទឹកដី​​របស់​​ខ្លួន

ក្រសួងការបរទេសកូរ៉េខាងជើង​ បាននិយាយ​ថា ប្រទេស​កូរ៉េខាងជើង គាំទ្រ​ការ​ប្រកាស​របស់រុស្ស៊ី​ ក្នុងការ​ដាក់​បញ្ចូល​តំបន់មួយចំនួននៃអ៊ុយក្រែន​ជាទឹកដីរបស់​ខ្លួន និងបាន​ចោទ​ប្រកាន់សហរដ្ឋ​អាមេរិក​ថា​ បាន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេសដទៃ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (ស្តាំ) ជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី ថ្ងៃទី25 ខែមេសា ឆ្នាំ2019។

រុស្ស៊ី​នឹង​ទិញ​គ្រាប់ផ្លោង​និង​គ្រាប់រ៉ុក្កែត​ពី​កូរ៉េខាងជើង

រុស្ស៊ីនឹង​ទិញ​គ្រាប់​ផ្លោង និង​គ្រាប់​រ៉ុក្កែត​រាប់​លាន​គ្រាប់​ពី​កូរ៉េខាង​ជើង។ នេះបើយោងតាមរបាយ​ការណ៍ស៊ើ​បអ​ង្កេត​របស់​សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ដែលត្រូវបានទីភ្នាក់ងារសារព័ត៌មាន Al Jazeera យកមកចុះផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (ស្តាំ) ជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី ថ្ងៃទី25 ខែមេសា ឆ្នាំ2019។

លោក ពូទីន ថា​រុស្ស៊ី​និង​កូរ៉េខាងជើង​នឹង​ពង្រីក​ទំនាក់​ទំនង​ទ្វេភាគី​បន្ថែម​ទៀត

ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន បានថ្លែងប្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថាប្រទេសទាំងពីរនឹងពង្រីកទំនាក់ទំនងទ្វេភាគីដ៏ទូលំទូលាយបន្ថែមទៀត រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងឡាយផងដែរ។

កូរ៉េ​ខាងត្បូ​ង​សម្តែង​ការ​សោកស្ដាយ​ចំពោះ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​របស់​កូរ៉េ​ខាងជើង​ជុំវិញ​ករណី​ចម្លង​ជំងឺ​កូវីដ-១៩

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង ដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េ បានសម្តែងការសោកស្ដាយ បន្ទាប់ពីប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងបានចោទប្រកាន់ថាខិតបណ្ណដែលកូរ៉េខាងត្បូងបង្ហោះតាមប៉េងប៉ោងទៅកាន់កូរ៉េខាងជើងជាមូលហេតុនៃការចម្លងជំងឺកូវីដ-១៩ទៅក្នុងប្រទេសកុម្មុយនិស្តមួយនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា នេះ។

ប្អូនស្រី​លោក គីម ជុងអ៊ុន ព្រ​មាន​តបត​កូរ៉េ​ខាងត្បូង​ដោយ​ចោទ​ថា ​ប្រទេស​នេះ​ជា​អ្នក​ចម្លង​ជំងឺ​កូវីដ-១៩​ទៅ​ឱ្យ​កូរ៉េ​ខាង​ជើង​

ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង​បាន​ចោទ​ប្រកាន់​កូរ៉េខាងត្បូង​ថា បាន​បង្ក​ឱ្យ​មាន​ការ​ឆ្លងរាលដាល​ជំងឺកូវីដ-១៩​នៅក្នុង​ប្រទេស​របស់​ខ្លួន ហើយ​បាន​ព្រមាន​តបត ខណៈ​ទីក្រុង​ព្យុងយ៉ាង​បាន​ប្រកាស​ពី​ជ័យជំនះ​លើ​ជំងឺកូវីដ-១៩។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (ស្តាំ) ជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី ថ្ងៃទី25 ខែមេសា ឆ្នាំ2019។

កូរ៉េខាងជើង​គ្រោង​បញ្ជូន​អ្នកស្ម័គ្រចិត្ត​ចំនួន​១០ម៉ឺននាក់​ទៅ​ជួយ​រុស្ស៊ី​ក្នុង​សង្រ្គាម​ជាមួយ​អ៊ុយក្រែន

ប្រទេសកូរ៉េខាងជើង កំពុងរៀបចំផ្ដល់កងទ័ពស្ម័គ្រចិត្តចំនួន១០ម៉ឺននាក់ទៅជួយរុស្ស៊ី ដើម្បីឱ្យប្រទេសនេះឈ្នះសង្រ្គាមលើអ៊ុយក្រែន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ