អាមេរិក​ព្រមាន​ប្រើ​កម្លាំង​យោធា​ជាជម្រើស​ចុង​ក្រោយ​ប្រឆាំង​នឹង​​កូរ៉េ​ខាង​ជើង

រដ្ឋ​មន្ត្រីការបរទេស​អាមេរិក លោក Rex Tillerson បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា វិធានការ​យោធា​របស់​អាមេរិក​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​នោះ គឺ​ជា​ជម្រើស​មួយ​ស្ថិត​នៅ​លើ​តុ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​​ព័ត៌មាន AFP ដែល​ផ្សាយ​ថា ប្រមុខ​ការទូត​អាមេរិក

អនុ​រដ្ឋម​ន្ត្រី​សុខាភិបាល​ថា សព​លោក គីម ជុងណាម អាច​នឹង​បញ្ចុះ​នៅ​ម៉ាឡេស៊ី

ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី នៅ​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ​ថា តើ​ពួកគេ​នឹង​ចាត់​ចែង​យ៉ាង​ម៉េច​ចំពោះ​សព​លោក គីម ជុងណាម បង​ប្រុស​ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន ដែល​ត្រូវ​បាន​គេ​បំពុល​ឲ្យ​ស្លាប់ នៅ​ឯ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​គួឡាឡំពួរ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​កន្លង​មក​នេះ

ម៉ាឡេស៊ី​គ្រោង​ចាប់​ផ្ដើម​ចរចា​ជាមួយ​កូរ៉េ​ខាង​ជើង​ដើម្បី​នាំ​យក​ពលរដ្ឋ​ខ្លួន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ

រដ្ឋ​មន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក អានីហ្វាហ៍ អាម៉ាន់ បាន​ឲ្យ​ដឹង​ថា ប្រទេស​លោក​នឹង​ចាប់​ផ្ដើម​ការ​ចរចារ​ផ្លូវការ​ជាមួយ​កូរ៉េ​ខាង​ជើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដើម្បី​នាំ​យកជន​ជាតិ​ម៉ាឡេស៊ី ៩​នាក់ ដែល​ត្រូវ​បាន​ក្រុង​ព្យុងយ៉ាង​ឃាត់​ខ្លួន​ទុក ក្រោយ​ពី​វិវាទ​កាទូត​បាន​ផ្ទុះ​ឡើង​រវាង​ប្រទេស​ទាំង​ពីរ​ជុំ​វិញ​ករណី​ឃាតកម្ម​ទៅ​លើ​បុរស​កូរ៉េ​ខាង​ជើង​ម្នាក់

មេ​ប៉ូលិស​ម៉ាឡេស៊ី​បញ្ជាក់​ថា បុរស​ឈ្មោះ​ គីម ឈុល គឺ​ជា​លោក គីម ជុងណាម

ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​បញ្ជាក់​ថា បុរស​ម្នាក់​ដែល​គេ​ស្គាល់​កាល​ពី​ដំបូង​ថា​មាន​ឈ្មោះ គីម ឈុល នោះ គឺ​ពិត​ជា​លោក គីម ជុងណាម បង​ប្រុស​ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ត្បូង លោក គីម ជុងអ៊ុន

ម៉ាឡេស៊ី​បណ្ដេញ​អគ្គរដ្ឋ​ទូត​កូរ៉េ​ខាង​ជើង​ចេញ​ពី​ប្រទេស​ជុំ​វិញ​ការ​ស្លាប់​លោក គីម ជុងណាម

ប្រទេស​ម៉ាឡេស៊ី​បាន​សម្រេច​បណ្ដេញ​អគ្គ​រដ្ឋ​ទូត​កូរ៉េ​ខាង​ជើង​ចេញ​ពី​ប្រទេស​របស់​ខ្លួន ជុំ​វិញ​ការ​ស្លាប់​លោក គីម ជុងណាម បង​ប្រុស​ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុង​អ៊ុន

ម៉ាឡេស៊ី​ច្រាន​ចោល​ការ​ចោទ​ថា ខ្លួន​ល្មើស​នឹង​ទណ្ឌកម្ម UN ដាក់​លើ​កូរ៉េ​ខាង​ជើង

ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃ​នេះ បាន​ច្រាន​ចោល​នូវ​ការ​ចោទ​ប្រកាន់​ថា ខ្លួន​បាន​រំលោភ​លើ​ទណ្ឌកម្ម​នានា​ដែល​អង្គការ​សហ​ប្រជាជាតិ​ដាក់​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង បន្ទាប់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​ថា ក្រុមហ៊ុន​មាន​ទំនាក់​ទំនង​នឹង​កូរ៉េ​ខាង​ជើង កំពុង​ប្រតិបត្តិការ​បណ្ដាញ​ជួញដូរ​អាវុធ​មួយ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី

មន្ត្រី​កូរ៉េ​ខាង​ជើង​ចោទ​ម៉ាឡេស៊ី​ថា​ធ្វើ​ឲ្យ​ក្រុង​ព្យុងយ៉ាង​ខូច​បង់​កិត្តិយស

លោក រី ជុងចុល ជន​សង្ស័យ​ម្នាក់​នៅ​ក្នុង​ករណី​ឃាតកម្ម​បង​ប្រុស​មេដឹកនាំ​កូរ៉េ​ខាង​ជើង​នោះ បាន​និយាយ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ថា លោក​គឺ​ជា​ជន​រង​គ្រោះ​នៃ​ផែនការ​សម្ងាត់​របស់​អាជ្ញាធរ​ម៉ាឡេស៊ី ដែល​ប៉ុន​ប៉ង​បំផ្លាញ​កិត្តិយស​ប្រទេស​កូរ៉េ​ខាង​ជើង

វៀតណាម​ថា ជន​សង្ស័យ​សម្លាប់​លោក គឺម ជុងណាម គិត​ថា​ជា​ការ​ថត​វីដេអូ​លេង​សើច

ក្រសួង​ការបរទេស​វៀតណាម បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ស្ត្រី​ជន​ជាតិ​វៀតណាម ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ក្នុង​នាម​ជា​ជន​សង្ស័យ​ម្នាក់​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​បង​ប្រុស​មេដឹកនាំ​កូរ៉េ​ខាង​ជើង​នោះ គិត​ថា នាង​ចូល​រួម​ក្នុង​ការ​ថត​វីដេអូលេង​សើច​មួយ។ នេះដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ម៉ាឡេស៊ី​នឹង​ចេញ​ដី​កា​ចាប់​ខ្លួន​អ្នក​កាទូត​កូរ៉េ​ខាង​ជើង​ម្នាក់​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​លោក គីម ជុងណាម

ប្រទេស​​ម៉ាឡេស៊ី បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​នឹង​ចេញ​ដីកា​ចាប់​ខ្លួន​អ្នក​កាទូត​កូរ៉េ​ខាង​ជើង​ម្នាក់ យក​មក​សួរ​ចម្លើយ ជុំ​វិញ​ករណី​ឃាតកម្ម​លើ​លោក គីម ជុងណាម ប្រសិន​បើ​អ្នក​កាទូត​រូប​នេះ មិន​សហការ​ជាមួយ​ប៉ូលិស​ដោយ​ស្ម័គ្រ​ចិត្ត​ទេ​នោះ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ម៉ាឡេស៊ី​វាយ​បក​ទៅ​លើ​ការ​រិះគន់​របស់​អគ្គរដ្ឋ​ទូត​កូរ៉េ​ខាង​ជើង​ជុំ​វិញ​ឃាតកម្ម​លើ​លោក គីម ជុងណាម

រដ្ឋ​មន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក អានីហ្វាហ៍ អាម៉ាន់ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ហៅ​អគ្គ​រដ្ឋ​ទូត​កូរ៉េ​ខាង​ជើង​ថា ជា​មនុស្ស​រវើ​រវាយ ដែល​បាន​ចោទ​ប្រកាន់​ទៅ​រដ្ឋាភិបាល​ម៉ាឡេស៊ី បន្ទាប់​ពី​កើត​មាន​ឃាតកម្ម​ទៅ​លើ​បុរស​ម្នាក់ ដែល​គេ​ជឿ​ថា ជា​លោក គីម ជុងណាម បង​ប្រុស​ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ