អង្គការអន្តរជាតិមួយទាមទារឱ្យកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញសកម្មជនបក្សប្រឆាំងនិងសិទ្ធិមនុស្សមុនការបោះឆ្នោត
អង្គការសម្ព័ន្ធភាពពិភពលោកសម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋ (CIVICUS) ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសកម្មជនបក្សប្រឆាំង សហជីព និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងសកម្មជនផ្សេងទៀត ក្នុងពេលស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបន្តធ្លាក់ចុះ។