នគរបាលឥណ្ឌាចាប់ខ្លួននិស្សិតដែលប្រមូលផ្ដុំគ្នាមើលភាពយន្តឯកសាររបស់ BBC ដែលនិយាយពីនាយករដ្ឋមន្ត្រីឥណ្ឌា
និស្សិតឥណ្ឌាចំនួន ១៣នាក់ ត្រូវបានចាប់ខ្លួនដោយនគរបាលក្រុងដេលី កាលពីថ្ងៃពុធម្សិលមិញ ខណៈពួកគេបានប្រមូលផ្តុំគ្នាមើលភាពយន្តឯកសាររបស់សារព័ត៌មាន BBC ដែលនិយាយអំពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ដែលឥណ្ឌាបានច្រានចោលថាជាការឃោសនា ហើយបានរារាំងមិនឱ្យផ្សព្វផ្សាយនិងចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមឡើយ។