ក្រុមមេធាវីនៃគណៈមេធាវីប្រទេសថៃបានដាក់សំណើទៅសាលាឧទ្ធរណ៍ដើម្បីពន្យារពេលនៃការបើកជំនុំជម្រះក្ដីករណីជនជាតិភូមា២នាក់ដែលត្រូវបានតុលាការនៅខេត្តកោះតាវផ្ដន្ទាទោសប្រហារជីវិតករណីសំលាប់អ្នកទេសចរណ៍ជនជាត់អង់គ្លេសកាលពីឆ្នាំ២០១៤។
តាមសារព័ត៌មាន Thai The Nation ក្រុមមេធាវីនឹងដាក់សំណើរបស់ពួកគេទៅកាន់សាលាឧទ្ធរណ៍នៅក្នុងសប្ដាហ៍នេះដើម្បីទាមទារសុំពេលបន្ថែមទៀតស្រាវជ្រាវ រកភ័ស្តុតាងករណីដែលចោទថាជនជាតិភូមាពីរនាក់ក្នុងបទឧក្រិដ្ឋកម្មនិងមនុស្សឃាត។
ជនជាតិភូមាពីរនាក់ម្នាក់ឈ្មោះ Win Zaw Htun និងម្នាក់ទៀតឈ្មោះ Zaw Lin ពួកគេមានអាយុ២២ឆ្នាំដួចគ្នាត្រូវបានតុលាការនៅខេត្តកោះតាវប្រទេសថៃផ្ដន្ទាទោសដោយប្រហារជីវិតករណីសំលាប់ជនជាតិអង់គ្លេសពីរនាក់ជាស្រីម្នាក់និងបុរសម្នាក់កាលពីខែកញ្ញាឆ្នាំ២០១៤។
ក្រុងមេធាវីរបស់ពួកគេបានថ្លែងថាតុលាការសាលាឧទ្ធរណ៍នឹងទទួលយកសំណើរបស់ខ្លួន។
ករណីរបស់ជនចំណាក់ស្រុកភូមាពីរនាក់នេះបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរជួបផលលំបាកមួយចំនួនគឺបន្ទាប់ពីប្រជាជនភូមាជាច្រើនពាន់នាក់ធ្វើបាតុកម្មប្រឆាំងនឹងសាលក្រមនេះ ហើយបន្ថែមលើនេះរដ្ឋាភិបាលភូមាក៏បានទាមទាឲ្យតុលាការថៃទំលាក់បទចោទប្រឆាំងនិងពលរដ្ឋភូមាទាំងពីរនាក់នេះផងដែរ៕
ប្រភព: Thai The Nation