ប្រទេសអូស្ដ្រាលីព្រមានថាពួកភេរវជនអាចនឹងវាយប្រហារជាថ្មីទៀតនៅក្នុងតំបន់មួយចំនួននៅក្នុងប្រទេសឥណ្ឌូនេស៊ីបន្ទាប់ពីអូស្ដ្រាលីបានព្រមានដូចគ្នានេះទៅប្រទេសម៉ាឡេស៊ីផងដែរ។
តាមទីភ្នាក់ងារសារព័ត៌មាន AFP ក្រសួងការបរទេសអូស្ដ្រាលីក៏បានទទួចឲ្យប្រជាជនរបស់ខ្លួនដែលត្រូវធ្វើដំណើទៅកាន់ប្រទេសឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នបំផុត។
ប្រទេសអូស្ដ្រាលីបានឲ្យដឹងថាពួកភេរវជនអាចនឹងវាយប្រហារនៅទីក្រុងចាកាតា កោះប៉ាលី និងកោះលាំប៊ុក។
កាលពីខែមុនទីក្រុងចាកាតាក៏រងការវាយប្រហារពីពួកភេរវជនផងដែរដោយធ្វើឲ្យមនុស្សស្លាប់និងរបួសជាច្រើននាក់ ប៉ុន្ដែភេរវជនជាច្រើននាក់ក៏ត្រូវបានសំលាប់នៅក្នុងឧបទ្ទវហេតុនេះផងដែរ។
កន្លងមកគោលដៅនៃការវាយប្រហារដោយអំពើភេរវកម្មនោះគឺច្រើនសំដៅទៅលើជនបរទេសជាពិសេសពួកអឺរ៉ុប៕
ប្រភព: AFP