រដ្ឋាភិបាលណែនាំឲ្យអ្នកផ្ដល់សេវាកម្មទេសចរណ៍ពង្រឹងគុណភាពនាឱកាសបុណ្យចូលឆ្នាំ

រដ្ឋាភិបាលណែនាំឲ្យអ្នកធ្វើអាជីវកម្មឧស្សាហកម្មទេស​ចរណ៍ត្រូវខិតខំពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនដើម្បីធានាដល់សុខុមាលភាពភ្ញៀវទេសចរណ៍ក្នុង​ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។

ក្រសួងទេសចរណ៍បានចេញសេចក្ដីណែនាំចុះថ្ងៃទី០៧ ខែមេសា ដោយប្រាប់ឲ្យ​អ្នកប្រកបរបរវិស័យទេសចរ​ណ៍​នេះរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ និងអនាម័យដល់ភ្ញៀវទេសចរណ៍ តាមរយៈការតុប​តែងលម្អនិង រក្សា​សណ្ដាប់ធ្នាប់នៃការចតយានយន្តកុំឲ្យប៉ះពាល់ដល់ចរាចរណ៍​លើផ្លូវសាធារណៈ។

សេចក្តីណែនាំរបស់រដ្ឋាភិបាលនេះគឺធ្វើក្រោយពីមានការរិះគន់ថានៅពេលបុណ្យទានធំៗតម្លៃម្ហូបអាហារតែង​តែឡើងថ្លៃនិងសេវាកម្មមិនសូវល្អ។

ទោះជាយ៉ាងណាក្រសួងក៏ណែនាំឲ្យអ្នកផ្ដល់សេវាកម្មទាំងអស់ដាក់តាំងនូវបញ្ជីរាយនាមសេវាកម្មយ៉ាងតិចពីរ ភាសានិងដាក់តម្លៃឲ្យបានជាក់លាក់។ ជាងនេះទៅទៀតរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់ឲ្យបានត្រឹមត្រូវនិង រៀប​ចំ​បង្គន់​អនាម័យឲ្យបានល្អជៀសវាងមានការភាយក្លិន។

ក្នុងសេចក្ដីណែនាំដដែលក្រសួងក៏បានណែនាំដល់អ្នកផ្ដល់សេវាកម្មដឹកជញ្ជូនឲ្យមានការយក​ចិត្ត​ទុកដាក់រក្សាសុវត្ថិភាពក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍និងរក្សាតម្លៃមិនឲ្យលើស​ពីថ្ងៃធម្មតា​ឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ