កម្លាំងប្រដាប់អាវុធរបស់កម្ពុជា និង ថៃ បានបញ្ជាក់ជំហរក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែន។
ក្នុងជំនួបរវាងកម្លាំងការពារព្រំដែនកម្ពុជា និងថៃ កាលពីម្សិលមិញ នៅច្រកទ្វារអន្តរជាតិអូរស្មាច់-ឆងចម ធ្វើឡើងលើទឹកដីថៃ ខាងកម្ពុជាដឹកនាំដោយលោកសូន្យ ណារ៉ា មេបញ្ជាការងយោធ ភូមិភាគទី៤ ចំណែកខាងថៃដឹកនាំដោយលោក សុធិន បេនចាក់ វិឡៃគុណ នាយសេនាធិការយោធភូមិភាគទី២ នេះដោយយោងតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ។
កិច្ចប្រជុំខាងលើបានលើកឡើងស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការនិង រក្សារសន្តិសុខសណ្តាប់ធ្នាប់តាមតំបន់ព្រំដែននៃប្រទេសទាំងពីរ ។ ចំណុចទាំងនោះដូចជា បង្កើនការយោគយល់ដោះស្រាយបញ្ហា ផ្តល់ព័ត៌មានពេលចល័តទ័ព និង ការកំណត់ពេលជាក់លាក់ក្នុងការជួបប្រជុំគ្នាជាដើម។