កម្ពុជា​អំពាវ​នាវ​ភាគីពាក់ព័ន្ធ​នឹងជម្លោះនៅ​សមុទ្រចិន​ខាងត្បូងអនុវត្ត​ក្រមប្រតិបត្តិ

រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន អំពាវនាវឲ្យមានការអនុវត្តពេញលេញនិងប្រកបដោយប្រសិទ្ធភាពចំពោះសេចក្តីថ្លែងការណ៍នៃគោលការណ៍ណែនាំ(DOC)នៃភាគីដែលពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង ហើយឲ្យមានការពិគ្រោះយោបល់ទៅលើក្រមប្រតិបត្តិ(COC)។

ក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិនដែលបានរៀបចំឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងគុណមីង ប្រទេសចិន លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថាខ្លឹមសារដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍របស់ភាគីសមុទ្រចិនខាងត្បូង(DOC)មិនទាន់ត្រូវបានអនុវត្តន៍ឲ្យបានពេញលេញដោយប្រទេសដែលជាភាគីពាក់ព័ន្ធ។ លោកបានអំពាវនាវថាឲ្យមានការអនុវត្តឲ្យបានពេញលេញនិងទាំងស្រុងចំពោះខ្លឹមសារនៃសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិនោះ។

កាលពីកម្ពុជាធ្វើម្ចាស់នៃកិច្ចប្រជុំអាស៊ានឆ្នាំ២០១២ កម្ពុជាមិនអាចជំរុញឲ្យភាគីជម្លោះនៃដែនសមុទ្រចិនខាងត្បូង ដែលមានមហាយក្សចិន វៀតណាម និងហ្វីលីពីន ជាភាគីជម្លោះអាចរកដំណោះស្រាយបានទេ ដោយមានការរិះគន់ថាកម្ពុជាលំអៀងទៅរកចិន។ ប៉ុន្តែលោក ហ៊ុន សែន បានបដិសេធការលើកឡើងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ