អតីតរដ្ឋមន្រ្តីក្រសួងដែនដីក្លាយជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ

ក្រុមប្រឹក្សាធម្មនុញ្ញបានជ្រើសរើសសមាសភាពថ្មីរបស់ខ្លួនជាផ្លូវការនៅថ្ងៃអង្គារនេះ (រូបភាពពីគេហទំព័រក្រុមព្រឹក្សាធម្មនុញ្ញ)

ក្រុមប្រឹក្សាធម្មនុញ្ញបានជ្រើសរើសសមាសភាពថ្មីរបស់ខ្លួនជាផ្លូវការនៅថ្ងៃអង្គារនេះ បន្ទាប់ពីរដ្ឋសភាបានសម្រេចជ្រើសរើសសមាសភាពថ្មីដាក់ជំនួសសមាសភាពចាស់ដែលផុតអាណត្តិ។

យោងតាមគេហទំព័រនៃក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ឹម ឈុនលឹម ជាអតីតរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ត្រូវបានជាប់ឆ្នោតធ្វើជាប្រធានស្ថាប័នកំពូលមួយនេះជំនួស លោក ឯក សំអុល។

ចំណែកសមាជិកថ្មីនៃក្រុមប្រឹក្សាធម្មនុញ្ញត្រូវជំនួសដោយលោក សំ ព្រហ្មនា ជាអតីតរដ្ឋលេខាធិការក្រសួងទេសចរណ៍ដែលជ្រើសតាំងដោយរដ្ឋសភាកន្លងមក។  រីឯសមាជិកថ្មី១រូបទៀតត្រូវជ្រើសតាំងដោយព្រះមហាក្សត្រ។

សមាជិកពីមុនគឺលោក ព្រហ្ម ញាណវិចិត្រ និងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ផាន់ដារ៉ាវង្ស ត្រូវបានចាកចេញពីតំណែងក្រោយបញ្ចប់អាណត្តិក្នុងឆ្នាំ២០១៦នេះ។

តាមរដ្ឋធម្មនុញ្ញ សមាជិកនៃក្រុមប្រឹក្សាធម្មនុញ្ញចំនួន៣រូបត្រូវបានផ្លាស់ប្តូរជារៀងរាល់៣ឆ្នាំម្តង។ សមាសភាពនៃក្រុមប្រឹក្សាធម្មនុញ្ញមាន៩រូបគឺ៣រូបជ្រើសតាំងដោយរដ្ឋសភា ៣រូបជ្រើសតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និង៣រូបទៀតតែងតាំងដោយព្រះមហាក្សត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ