អង្គភាពប្រឆាំងអំពើពុករលួយថានឹងបញ្ជូនមន្រ្តីគយម្នាក់ទៅកាន់តុលាការនៅរសៀលថ្ងៃសុក្រនេះ បន្ទាប់ពីឃាត់ខ្លួនសួរចម្លើយអស់រយៈ២ថ្ងៃមកនេះ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង បានឲ្យវីអូឌីដឹងថាអង្គភាពនេះបានឃាត់ខ្លួន លោក អ៊ឹង ជាវេង ប្រធានការិយាល័យវិនិយោគមិនមែនកាត់ដេរ នៅម៉ោង៧យប់ថ្ងៃទី១៣ខែកក្កដា។ លោកពុំបានបញ្ជាក់ថាលោក អ៊ឹង ជាវេង ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងរឿងអ្វីនោះទេ ដោយគ្រាន់តែបង្ហើបថាជាបទល្មើសមួយក្នុងចំណោមបទល្មើសពុករលួយដែលទាក់ទងទៅនឹងតួនាទីរបស់លោក អ៊ឹង ជាវេង។
លោកថា៖ “ជាបទល្មើសមួយក្នុងចំណោមបទល្មើសពុករលួយ។ អញ្ចឹងបើគាត់កាន់ការិយាល័យវិនិយោគមិនមែនរោងចក្រកាត់ដេរអញ្ចឹង អាហ្នឹងពាក់ព័ន្ធរឿងរោងចក្រហើយប្អូនណា។ ពាក់ព័ន្ធរឿងក្រុមហ៊ុនអីមកធ្វើវិនិយោគជាមួយគាត់ៗមិនត្រូវទារលុយគាត់ទារលុយ វាចូលក្នុងហ្នឹងហើយប្អូនណា”។
បើតាមលោក ឱម យ៉ិនទៀង លោក អ៊ឹង ជាវេង អាចនឹងត្រូវបញ្ជូនទៅកាន់តុលាការនៅម៉ោងប្រហែល៣រសៀលនេះ៕