លោក ហ៊ុន សែន​៖ ជីវិតខ្ញុំ៤៦ឆ្នាំ​កន្លងទៅប្រើប្រាស់ដើម្បីបុព្វហេតុជាតិ​

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងនៅចំថ្ងៃខួបកំណើតរបស់លោកថាពេលវេលានៃជីវិតរបស់លោក ៤៦ឆ្នាំកន្លងទៅបានប្រើប្រាស់ ដើម្បីជាតិមាតុភូមិនិងប្រជាជនកម្ពុជារបស់លោក។

នៅថ្ងៃសុក្រទី៥ ខែសីហា ឆ្នាំ២០១៦នេះ ជាថ្ងៃកំណើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកកើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ហើយថ្ងៃនេះលោកមានអាយុ៦៥ឆ្នាំគត់។ នេះបើតាមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន។

ក្នុងហ្វេសប៊ុកដដែលនេះ លោកបន្តថាលោកទទួលរងទុក្ខសោក ដោយធ្លាក់ខ្លួនពិកា ប៉ុន្តែលោកសប្បាយចិត្តដោយសារបានបំពេញការងារដើម្បីជាតិ៖ «ជិវិតពោរពេញដោយទុក្ខសោក រហូតធ្លាក់ខ្លួនពិការតែខ្ញុំពិតជាមានមោទនៈភាពនូវកិច្ចការដែលខ្ញុំបានបំពេញ សំរាប់ ប្រជាជនកម្ពុជារបស់យើង»។

លោកនាយករដ្ឋមន្ត្រីជាអតីតសមាជិកទាហានរបស់ពួកខ្មែរក្រហម ហើយលោកថា បានពិការភ្នែកម្ខាងក្នុងសម័យនោះពេលបំពេញការងារនៅសមរភូមិ។

លោកនាយករដ្ឋមន្ត្រីបានដឹកនាំទ័ពចូលរួមជាមួយកម្លាំងវៀតណាមវាយរំលំរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩ ហើយលោកបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ