ថ្ងៃនេះគឺជាទិវាពិភពលោកជនជាតិដើមភាគតិចលើកទី២២។ នៅកម្ពុជា អង្គការសង្គមស៊ីវិលនិងមន្រ្តីរដ្ឋាភិបាលក៏បានប្រារព្ធទិវានេះដែរ ដោយធ្វើឡើងនៅខេត្តកំពង់ស្ពឺ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ការប្រារព្ធទិវាជនជាតិដើមភាគតិចឆ្នាំ២០១៦នេះធ្វើឡើងក្រោមប្រធានបទ “ជនជាតិដើមភាគតិចនិងការអប់រំ” ដែលមានអ្នកចូលរួមប្រហែល១០០០នាក់។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថាមានជនជាតិដើមភាគតិច៣០០លាននាក់នៃប្រទេសជាង៧០លើពិភពលោកបានប្រារព្ធទិវានេះក្នុងឆ្នាំ២០១៦។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) បានឲ្យដឹងថា នៅកម្ពុជាមានជនជាតិដើមភាគតិចប្រហែលពីរសែន(២០០០០០)នាក់នៃ២៤អំបូរ៕