កម្ពុជារំពឹងថាចិននឹងជួយទិញផលិតផលកសិកម្មកាន់តែច្រើន

ដំណាំកសិកម្មដែលគ្មានទីផ្សារ (ដោយលោក បូ សាវី)

នាយករដ្ឋមន្រ្តីកម្ពុជាបង្ហាញក្តីសង្ឃឹមថា ប្រទេសមហាមិត្តចិននឹងជួយទិញផលិតផលពីកម្ពុជាកាន់តែច្រើនថែមទៀត បន្ទាប់ពីតាំងពិព័រណ៍អាស៊ាន-ចិនលើកទី១៣ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី កាលពីថ្ងៃទី១០ដល់១២ ខែកញ្ញា ឆ្នាំ២០១៦។

លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ “បន្ទាប់ពីបំពេញបេសកកម្មនៅប្រទេសចិនចំនួន៣ថ្ងៃ ថ្ងៃនេះខ្ញុំបានវិលត្រឡប់មកដល់ភ្នំពេញវិញហើយ។ សង្ឃឹមថានាពេលខាងមុខទំនិញដែលផលិតនៅកម្ពុជាពិសេសផលិតផលកសិកម្មរបស់កសិករកម្ពុជានឹងនាំចេញទៅកាន់ទីផ្សាប្រទេសចិនកាន់តែច្រើន។ នេះជាបេសកកម្មស្វែងរកទីផ្សានៅប្រទេសចិនរបស់ខ្ញុំ”

បើតាមហ្វេសប៊ុក លោក ហ៊ុន សែន បានជួបពិភាក្សាការងារជាច្រើនជាមួយបណ្តាថ្នាក់ដឹកនាំមួយចំនួនរបស់ប្រទេសចិន ដោយថាបានពង្រឹងនូវកិច្ចសហប្រតិបត្តិការនិងគៀងគរអ្នកវិនិយោគចិនមកវិនិយោគនៅកម្ពុជាកាន់តែច្រើននិងបានបង្ហាញផលិតផលខ្មែរទៅកាន់ទីផ្សារប្រទេសចិន។

កាលពីថ្ងៃទី២៩ខែសីហាកន្លងទៅថ្មីៗនេះ ពលរដ្ឋ១៦៤គ្រួសារ ពួកគេបានសុំអាជ្ញាធរឲ្យអន្ដរាគមន៍ទៅធនាគារ និងមីក្រូហិរញ្ញវត្ថុ ពន្យារពេលសងប្រាក់ដើមរយៈពេលមួយឆ្នាំ ចាប់ពីខែកញ្ញាឆ្នាំ២០១៦ដល់ខែសីហាឆ្នាំ២០១៧ ប៉ុន្ដែពួកគេធានាសងការប្រាក់ជារៀងរាល់ខែ។ ប្រជាពលរដ្ឋទាំងនោះឲ្យដឹងថា ពួកគេបានខ្ចីដើមទុនពីធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីបង្កបង្កើនផល ប៉ុន្ដែទិន្នផលដែលប្រមូលបានដូចជា ល្ពៅ ដំឡូង និងសណ្តែក មានតម្លៃទាបនិងគ្មានទីផ្សារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ