ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា បុរសជនជាតិន័រវេសម្នាក់ ដែលត្រូវបានក្រុមឧទ្ទាមអុីស្លាមអាប៊ូសាយយ៉ាហ្វចាប់ជាចំណាប់ខ្មាំងនៅភាគខាងត្បូងហ្វីលីពីនចាប់តាំងពីខែកញ្ញាឆ្នាំមុននោះ ត្រូវបានគេដោះលែងវិញហើយកាលពីថ្ងៃម្សិលមិញ។
Reuters ដែលបានដកស្រង់សម្ដីមន្ត្រីហ្វីលីពីន បានផ្សាយបន្តថា ក្រុមឧទ្ទាមបានចាប់បុរសរូបនោះពីតំបន់ទេសចរណ៍នៅទីក្រុង Davao រួមជាមួយជនជាតិហ្វីលីពីនម្នាក់ ដែលត្រូវបានដោះលែងវិញហើយ និងជនជាតិកាណាដា ២នាក់ ដែលត្រូវពួកឧទ្ទាមសម្លាប់។
ពួកឧទ្ទាមអាប៊ូសាយយ៉ាហ្វ ដែលមានមូលដ្ឋាននៅភាគខាងត្បូងហ្វីលីពីន ត្រូវបានគេដឹងថាជាក្រុមចាប់ជំរិតមនុស្ស សម្លាប់មនុស្ស និងគំរាមយកប្រាក់។ ដំបូងឡើយ ក្រុមនេះបានទាមទារប្រាក់ ២១លានដុល្លារ សម្រាប់ចំណាប់ខ្មាំងម្នាក់ ប៉ុន្តែ ក្រោយមកបានបញ្ចុះមកនៅត្រឹមជាង ៦លានដុល្លារវិញ៕